ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រភាសាចិន នៅ​សាធារណរដ្ឋប្រជាមានិតចិន ចំនួន៦០កន្លែង

ដើម្បី​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​មូលធន​មនុស្ស​នៅ​កម្ពុជា ប៊ែលធី ទំនាក់ទំនងអន្តរជាតិ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​ដល់សិស្ស-និស្សិត ឱ្យ​ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រជំនាញភាសាចិន នៅ​សាកលវិទ្យាល័យ នៃសាធារណរដ្ឋ​ប្រជាមានិតចិន​ចំនួន ៦០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

លក្ខខណ្ឌសម្រាប់បេក្ខជន​ដាក់ពាក្យ​ស្នើ​សុំ​ទៅបន្តការសិក្សា ៖ ត្រូវមានសញ្ជាតិខ្មែរ និងជាជនជាតិខ្មែរ, មានកាយសម្បទា​មាំមួន សុខភាពល្អ និងសតិបញ្ញាល្អ, មានឆន្ទៈពិតប្រាកដក្នុងការបន្តការសិក្សា និងខិតខំរៀនសូត្រ, ជាសិស្សកំពុងត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ ឬជានិស្សិតបានបញ្ចប់មធ្យមសិក្សាទុតិយភូមិកន្លងមក តាមការណែនាំរបស់គណៈកម្មការរៀបចំអាហារូបករណ៍។ បញ្ជាក់ ៖ លក្ខខណ្ឌខាងលើបើកទូលាយសម្រាប់បេក្ខជនទាំងអស់ ដោយមិនរម្រូវឱ្យមានសមត្ថភាពភាសាចិនក្នុងកម្រិតណាមួយឡើយ។

អត្ថប្រយោជន៍ នៃងាហារូបករណ៍ ៖ ទទួលបានអាហារូបករណ៍សិក្សា ១០០% សម្រាប់ថ្នាក់បំប៉នភាសាចិនរយៈពេល១ឆ្នាំ និងថ្នាក់បរិញ្ញាបត្រភាសាចិនរយៈពេល៤ឆ្នាំ, ទទួលបានអន្តេវាសិកដ្ឋានសម្រាប់ការស្នាក់នៅរយៈពេល ៥ឆ្នាំពេញ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែសម្រាប់ការចាយវាយប្រចាំថ្ងៃរយៈពេល ៥ ឆ្នាំពេញ, ទទួលបានឱកាសការងារជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ ឬលោកគ្រូ-អ្នកគ្រូ បម្រើការនៅសាលា និងសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្រោយពេលបញ្ចប់ការសិក្សា។

សម្រាប់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍ សូមទាក់ទងសាកសួរព័ត៌មាន និងដាក់ពាក្យស្នើសុំនៅការិយាល័យ ប៊ែលធីទំនាក់ទំនងអន្តរជាតិ ដែលមានអាសយដ្ឋានស្ថិតនៅអគារសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី១ (ទួលស្លែង) ជាន់ឡៅតឿ ឬទំនាក់ទំនងតាមរយៈលេខទូរសព្ទ ឬភេឡេក្រាម (Telegram) : 078 37 7676/07777 66 08 1។

ការដាក់ពាក្យស្នើសុំសូម​ធ្វើ​ឱ្យបានមុនថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

RUPP ប្រកាសជ្រើសរើសនិស្សិតចូលរួមវគ្គបណ្ដុះបណ្ដាល ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព សម្រាប់និស្សិតនារី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2025

សាកលវិទ្យាល័យភូមិភ្នំពេញ ប្រកាសជ្រើសរើស សិស្ស និស្សិត ឱ្យ​ចូលសិក្សាវគ្គបណ្ដុះបណ្ដាល «ស្ត្រីក្នុងបរិបទឌីជីថល និងសហគ្រិនភាព» សម្រាប់និស្សិតនារី។ កម្មវិធីបណ្ដុះបណ្ដាលត្រូវបានរៀបចំដោយសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 13/09/2024

ឱកាសសិក្សាអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៧២កន្លែងនៅប្រទេសវៀតណាមរយៈពេល៤ឆ្នាំសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ភាគីវៀតណាមផ្ដល់ជូន និងរ៉ាប់រងលើថ្លៃសិក្សា ការស្នាក់នៅ និងការហូបចុក...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *