អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

ជំនាញសិក្សាដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ៖ Natural Sciences, Technical, Sciences, Human Medicine, Health Sciences, Agricultural Sciences, Social Sciences, Humanities, សិល្បៈ និងជំនាញជាច្រើនទៀត។

លក្ខខណ្ឌបេក្ខជន ៖ បេក្ខជនមកពីគ្រប់ជាតិសាសន៍ អាយុមិនលើសពី៣៥ឆ្នាំ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ហើយអាយុមិនលើស៤០ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិត។ សម្រាប់បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រ ត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, បេក្ខជនស្នើថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងអ្នកស្នើថ្នាក់បណ្ឌិតត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។​

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យ សូមភ្ជាប់ឯកសារចាំបាច់មួយចំនួនដូចជា ប្រវត្តិរូបសង្ខេប ប្រតិចារិក ប្រតិបត្តិពិន្ទុ លិខិតអនុសាសន៍ សញ្ញាបត្របញ្ជាក់ភាសា និង គម្រោងស្រាវជ្រាវសម្រាប់និស្សិតស្នើថ្នាក់បណ្ឌិត។

អត្ថប្រយោជន៍ដែលអាហារូបករណ៍ផ្ដល់ជូនបេក្ខជនរួមមាន ៖ ប្រាក់ឧបត្ថម្ភប្រចាំខែ, ថ្លៃសិក្សាពេញលេញ ឬដោយផ្នែក, កន្លែងស្នាក់នៅ, ធានារ៉ាប់រងសុខភាព និងថ្លៃធ្វើដំណើរទៅមកប្រទេសអូទ្រីស–ប្រទេសកំណើត។

សម្រាប់ព័ត៌មានបន្ថែម ក៏​ដូចជាការដាក់ពាក្យ បេក្ខជន អាចចូលទៅកាន់ https://studyinaustria.at/en/useful-tips/questionsand-answers/scholarships

សម្រាប់កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ គឺខុសៗគ្នាទៅតាមជំនាញ និងកម្រិតសិក្សា។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។