អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

​អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​ ​សម្រាប់​សិស្ស​និស្សិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​នេះ​។

​លក្ខខណ្ឌ​ ​នៃ​ការ​ជ្រើសរើស​

​១​-​ ​បេក្ខជន​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​សិក្សា​២០២៥​-​២០២៦ ថ្នាក់​វិទ្យាសាស្រ្ត​ពិត ​ដែល​មាន​និទ្ទេស​មុខវិជ្ជា​គណិតវិទ្យា ​ពី​ ​A ដល់ ​E ​និង​មុខវិជ្ជា​រូបវិទ្យា ​ពី​ ​A ដល់​ ​E ​(​សម្រាប់​ដាក់​ពាក្យ​លើ​ជំនាញ​ ​ស្ថាបត្យកម្ម ​តុបតែង​លម្អ ​នៃ​ស្ថាបត្យកម្ម ​និង​គំនូរ​សារ​គមនាគមន៍​)​។​
​២​-​ ​បេក្ខជន​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឆ្នាំ​សិក្សា​២០២៥​-​២០២៦ ​ឬ​សមមូល ​(​សម្រាប់​ការ​ដាក់​ពាក្យលើ​ជំនាញ​ឆ្លងកាត់​ការ​ប្រឡង​ ​តូរ្យ​តន្រ្តី ​ឯកទេស​តន្រ្តី​បុរាណ​)​
​៣​-​ ​បេក្ខជន​បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ឆ្នាំ​សិក្សា​២០២៥​-​២០២៦ ​ឬ​សមមូល ​(​សម្រាប់​ការ​ដាក់​ពាក្យលើ​ជំនាញ​មិន​ឆ្លងកាត់​ការ​ប្រឡង​)​
៤​- ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ ​ខិតខំ​រៀន​សូត្រ​
៥​-​ ​គោរព​តាម​ការ​ណែនាំ ​និង​ព្រម​ទទួល​យក​លក្ខខណ្ឌ​ដែល​មាន​ចែង​របស់​គណៈកម្មាធិការ​អាហារូបករណ៍​ ​និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។

​ជំនាញ ​និង​ព័ត៌មាន​ទាក់ទង​នឹង​គ្រឹះស្ថាន​ឧត្តម​សិក្សា​

ឆ្លងកាត់​ការ​ប្រឡង​
​-​មហាវិទ្យាល័យ​ស្ថាបត្យកម្ម ​និង​នគរោប​នីយ​វិទ្យា ​ចំនួន​ ​១០​កន្លែង​
​-​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប​ ​(​ជំនាញ តុបតែង​លម្អ ​នៃ​ស្ថាបត្យកម្ម ​និង​គំនូរ​សារ​គមនាគមន៍​)​ ​ចំនួន​ ​១០​កន្លែង​
​-​មហាវិទ្យាល័យ​តូរ្យ​តន្រ្តី​ ​(​ឯកទេស​តន្រ្តី​បុរាណ​) ​ចំនួន​ ​១០​កន្លែង​

​មិន​ឆ្លងកាត់​ការ​ប្រឡង​
​-​មហាវិទ្យាល័យ​សិល្បៈ​សូន​រូប ​(​ជំនាញ​វិចិត្រ​កម្ម ​និង​ចម្លាក់​) ​ចំនួន​ ១០​កន្លែង​
​-​មហាវិទ្យាល័យ​បុរាណ​វិទ្យា ​ចំនួន​ ​១០​កន្លែង​
​-​មហាវិទ្យាល័យ​សិល្បៈ​នាដសាស្រ្ត​ ​(​ឯកទេស​តែង​និពន្ធ​) ​ចំនួន​ ​១០​កន្លែង​

​អាហារូបករណ៍​ផ្តល់​ជូន​សម្រាប់​តែ​តម្លៃ​សិក្សា​។ ការ​បង់​ថ្លៃ​រដ្ឋបាល ​និង​ចំណាយ​ផ្សេង​ៗ​ ​ជា​បន្ទុក​របស់​សាមីខ្លួន ​និង​ត្រូវ​បង់​ជូន​គ្រឹះស្ថាន​ឧត្តម​សិក្សា​ផ្ទាល់​នៅពេល​ចូល​សិក្សា​ ​និង​កំពុង​សិក្សា​។

​ការ​ដាក់​ពាក្យ​ស្នើសុំ​

​ដំណាក់កាល​ទី​១ ​៖​ បេក្ខជន​ត្រូវ​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​ ​ឬ​ដាក់​ពាក្យ​ស្នើសុំ ​ជាមួយ​គណៈកម្មាធិការ​អាហារូបករណ៍​ ​តាមរយៈ​ប្រព័ន្ធ​អនឡាញ​ដោយ​ចូល​ទៅកាន់​គេហទំព័រ​ https​:​/​/​reg​.​amt​.​live​/​web​/​signup ​ដើម្បី​បំពេញ​ព័ត៌មាន​សុំ​សិទ្ធិ​ប្រឡង​ ​និង​ស្គេន​បញ្ចូល​ឯកសារ​តម្រូវ​ការ​ដាក់​ពាក្យ​ដូចជា​ ​រូបថត​ទំហំ​ ៤​ x ៦​ ​(​ផ្ទៃ​ខាង​ក្រោយ​ពណ៌​ស ​ឬ​ផ្ទៃ​មេឃ ​ជា File ​.​JPG​)​,​ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ​ឬ​សេចក្តី​ចម្លង​សំបុត្រ​កំណើត​ ​(​File ​.​PDF​)​,​ ​សៀវភៅ​គ្រួសារ​ ​ឬ​សៀវភៅ​ស្នាក់នៅ​ ​(​File ​.​PDF​)​,​ ​វិញ្ញាបនបត្រ​បណ្តោះអាសន្ន​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​ឬ​បញ្ជី​រាយ​នាម​បេក្ខជន​ប្រឡង​ជាប់​ដែល​មាន​លំដាប់​ពិន្ទុ ​(​File ​.​PDF​)​។ ​បន្ទាប់ពី​បេក្ខជន​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​បាន​ជោគជ័យ​នៅ​ដំណាក់កាល​ទី​១ បេក្ខជន​ត្រូវ​ទាញយក​សលាកបត្រឯកត្តជន​ពី​ប្រព័ន្ធ​អនឡាញ​ខាង​លើ​ ​ដើម្បី​ដាក់​ពាក្យ​ស្នើសុំ​ប្រឡង​ ​ឬ​ដាក់​ពាក្យ​នៅ​ដំណាក់កាល​ទី​២។​

​ដំណាក់កាល​ទី​២ ​៖​ បេក្ខជន​ដាក់​ពាក្យ​ជំនាញ​ឆ្លងកាត់​ការ​ប្រឡង​ ត្រូវ​ដាក់​ពាក្យប្រឡង​នៅ​សាកលវិទ្យាល័យ​ដោយ​ផ្ទាល់ ​ដែល​អនុលោម​តាម​នីតិវិធី​របស់​សាកលវិទ្យាល័យ​ ​និង​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​នូវ​សលាកបត្រ​ឯកត្តជន ​ដែល​ទទួល​បាន​នៅ​ដំណាក់កាល​ទី​១​។​ ​ចំណែក​បេក្ខជន​ដាក់​ពាក្យ​ជំនាញ​មិន​ឆ្លងកាត់​ការ​ប្រឡង​ ​ត្រូវ​រង់ចាំ​លទ្ធផល​ជាប់​ស្ថាពរ​អាហារូបករណ៍​ពី​គណៈកម្មាធិការ​អាហារូបករណ៍​ ​ទើប​តម្រូវ​ឱ្យ​ដាក់​ពាក្យ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ដោយ​ផ្ទាល់ ​ដែល​អនុលោម​តាម​នីតិវិធី​របស់​សាកលវិទ្យាល័យ​ ​និង​ត្រូវ​ភ្ជាប់​ទៅ​ជាមួយ​នូវ​សលាកបត្រ​ឯកត្តជន ​ដែល​ទទួល​បាន​នៅ​ដំណាក់កាល​ទី​១​។

​ការ​ដាក់​ពាក្យ​ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​ ​ដល់​ថ្ងៃ​ទី​១៨​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​វេលា​ម៉ោង​ ៥​ល្ងាច​ជា​កំហិត​។​ ការ​ប្រឡង​នឹង​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃ​ទី​២៥​ ​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​។ ​ហើយ​កាលបរិច្ឆេទ​ចូលរៀន ​ថ្ងៃ​ទី​១៩ ​ខែ​តុលា ​ឆ្នាំ​២០២៦​។

​សម្រាប់​ព័ត៌មាន​បន្ថែម​ ​សូម​ទំនាក់ទំនង​ការិយាល័យ​អាហារូបករណ៍​ ​មាន​អាសយដ្ឋាន​ អគារ​លេខ​១៧៣៣ វិថី​អូរ​វែង ​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌ​ជ្រោយ​ចង្វា ​រាជធានី​ភ្នំពេញ​ ​នៅ​រៀងរាល់​ថ្ងៃ​ចន្ទ​-​សុក្រ​ ​វេលា​ម៉ោង​៨​ព្រឹក​-​៥​ល្ងាច​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឡាវ ​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2026

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​ ​១៥​ កន្លែង​ ដល់​និស្សិត​កម្ពុជា​ ​ទៅ​សិក្សា​លើ​ ​៧​មុខជំនាញ​ខុស​ៗ​គ្នា​ក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​។​

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង