អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​៦០កន្លែង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រ​សិល្បៈ​ ឆ្នាំសិក្សា​២០២៤-២០២៥

ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្ដល់ជូនលើការសិក្សាជំនាញផ្សេងៗគ្នា។

អាហារូបករណ៍ផ្ដល់ជូនជំនាញ​សិក្សា​សម្រាប់​មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា ១០កន្លែង នៅមហាវិទ្យាល័យ​សិល្បៈសូនរូប (ជំនាញតុបតែងលម្អ នៃស្ថាបត្យកម្ម៥កន្លែង និងជំនាញគំនូរ សាគមនាគមន៍៥កន្លែង) និងមហាវិទ្យាល័យតូរ្យតន្រ្តី ១០កន្លែង ដោយការដាក់ពាក្យសិក្សានៅមហាវិទ្យាទាំង៣នេះបេក្ខជនត្រូវឆ្លងកាត់ការប្រឡង។ លើសពីនេះ អាហារូបករណ៍ផ្ដល់ជូនការសិក្សា៣០កន្លែងសម្រាប់ការមិនឆ្លងកាត់ការប្រឡងនៅ​មហាវិទ្យាល័យសិល្បៈសូនរូប ១០កន្លែង (ជំនាញវិចិត្រកម្ម ៥កន្លែង និងចម្លាក់ ៥កន្លែង) នៅមហាវិទ្យាល័យបុរាណវិទ្យា១០កន្លែង និងនៅមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ ឯកទេសតែងនិពន្ធ១០កន្លែង។

ដើម្បីធ្វើការដាក់ពាក្យស្នើសុំ នៅដំណាក់កាលទីមួយ ចំពោះជំនាញឆ្លងកាត់ការប្រឡង បេក្ខជនអាចត្រូវដាក់ពាក្យប្រឡងនៅសាកលវិទ្យាល័យផ្ទាល់ និងអនុលោមតាមនីតិវិធីរបស់សាកលវិទ្យាល័យ។ ចំពោះជំនាញមិនឆ្លងកាត់ការប្រឡង បេក្ខជនពុំទាន់តម្រូវឱ្យដាក់ពាក្យនៅសាកលវិទ្យាល័យទេ ដូចនេះបេក្ខជនត្រូវដាក់ពាក្យស្នើសុំនៅដំណាក់កាលទី២តែម្ដង។ ដំណាក់កាលទីពីរ បេក្ខជនត្រូវដាក់ពាក្យស្នើសុំប្រឡងជាមួយគណៈកម្មាធិការអាហារូបករណ៍ដោយបំពេញព័ត៌មានអនឡាញតាមរយៈ https://reg.amt.live/web/signup និងភ្ជាប់ឯកសារតម្រូវការដាក់ពាក្យមួយចំនួន។ ឯកសារភ្ជាប់មានដូចជា វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ (ត្រូវមានការបញ្ជាក់ទទួលស្គាល់ជាផ្លូវការ) ឬបញ្ជីរាយនាមបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (មានលំដាប់ពិន្ទុ) ១ច្បាប់, ច្បាប់ថតចម្លងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសេចក្ដីថតចម្លងសំបុត្របញ្ជាក់កំណើត១ច្បាប់ និងច្បាប់ថតចម្លងសលាកបត្រឯកត្តជន ឬបង្កាន់ដៃទទួលពាក្យប្រឡងចេញដោយសាកលវិទ្យាល័យ (ចំពោះជំនាញឆ្លងកាត់ការប្រឡង) ១ច្បាប់។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងព័ត៌មានសិក្សាអាចទាក់ទងទៅកាន់គ្រឹះស្ថានសាកលវិទ្យាល័យដោយផ្ទាល់ដែលមានទីតាំងនៅ អគារ “ខ” មហាវិថីវិចិត្រសិល្បៈ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងអាហារូបករណ៍​ អាចទំនាក់ទំនងទៅកាន់ការិយាល័យអាហារូបករណ៍ នៅផ្ទះលេខ៤ ផ្លូវ៥២២ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ៨ព្រឹក-៥ល្ងាច ឬស្កេនចូលតេលេក្រាម (AMT-RUFA-2024) តាមរយៈ QR Code ខាងក្រោម។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ MGIMO ចំនួន៣កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/05/2025

យោងតាមសមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្សី ពេលនេះ សាកលវិទ្យាល័យ MGIMO បាន​ប្រកាសជ្រើសរើសនិស្សិតចំនួន៣កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្នុង​ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ផ្ដល់ជូនអាហារូបករណ៍សរុបចំនួន ១៥កន្លែង លើកម្រិតថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2026

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង