យុវជន ប៉ុញ ទុំ ប្រាប់​គន្លឹះ​ទទួលបានអាហារូបករណ៍​ទៅសិក្សានៅ​ចិន និង​ជីវិត​សិក្សា​នៅទីនោះ

ភ្នំពេញ – យុវជន ប៉ុញ ទុំ គឺជា​និស្សិត​មួយ​រូប ក្នុង​ចំណោម​និស្សិត​ជាច្រើន​រូប​ទៀត ដែល​ទទួលបានអាហារូបករណ៍រយៈ​ពេល​៥ឆ្នាំពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន។ អាហារូបករណ៍​នេះ ធានារ៉ាប់រង​ទាំង​ថ្លៃស្នាក់នៅ ថ្លៃសាលា មានប្រាក់ឧបត្ថម្ភ​ប្រចាំខែ និង​ថ្លៃ​ធានារ៉ាប់រងសុខភាពនិស្សិតផងដែរ។ តើធ្វើ​យ៉ាងដូចម្តេច​ទើប​អាច​ប្រឡង​ជាប់បាន​ទទួលអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន?

បើ​តាម យុវជន ប៉ុញ ទុំ និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មសំណង់ស៊ីវិល ពីរដ្ឋាភិបាលចិន សម្រាប់ឆ្នាំ​សិក្សា​២០២២-២០២៣ និយាយថា ការប្រឡង​យក​អាហារូបករណ៍របស់រដ្ឋាភិបាលចិន គឺចាំបាច់​ត្រូវ​តែពឹងលើ​សមត្ថភាព និង​ចំណេះ​ដឹងទូទៅ​ទូលំទូលាយ ដើម្បីអាច​ទទួល​បាន​អាទិភាព​ក្នុង​ការ​ទទួលបានអាហារូបករណ៍ ព្រោះថា ​ការប្រឡងនឹង​ត្រូវ​ធ្វើ​ឡើង​ចំនួន២វិញ្ញាសា គឺមុខវិជ្ជាគណិតវិទ្យា និងវប្បធម៌ទូទៅ។

មូលហេតុអ្វីបានជា យុវជន ប៉ុញ ទុំ សម្រេចចិត្ត​ដាក់ពាក្យ​យកអាហារូបករណ៍​ទៅសិក្សានៅប្រទេសចិន?

លោក ប៉ុញ ទុំ បានប្រាប់ AMS ថា ការដែលខ្លួនសម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេសចិន​នេះ ព្រោះតែមើលឃើញថា ប្រទេសចិនជាប្រទេសដែលមានសេដ្ឋកិច្ចលំដាប់លេខពីរក្នុងពិភពលោក ហើយ​ក៏​ជាប្រទេសដែល​មានការអភិវឌ្ឍយ៉ាងជឿនលឿន មានប្រព័ន្ធដឹកជញ្ជូនទំនើបៗ និងសម្បូរបែប និងមានឈ្មោះល្បីល្បាញក្នុងវិស័យអប់រំផ្នែកផងដែរ ។ លើសពីនេះ ក៏​ជាការកើតចេញពីអារម្មណ៍ស្រលាញ់ និងមានស្មារតីចង់រៀបចំផ្លូវថ្នល់ ប្រព័ន្ធលូ សំណង់ អគារ ហេដ្ឋារចនាសម្ព័ននៅកម្ពុជាឱ្យ​កាន់តែស្រស់ស្អាត ទើបយុវជន ប៉ុញ ទុំ សម្រេចចិត្តដាក់ពាក្យប្រឡងប្រជែងយកអាហារូបករណ៍រដ្ឋាភិបាលចិនមួយនេះ ។

យុវជនមានស្រុកកំណើតនៅខេត្តកំពង់ស្ពឺរូបនេះបន្តថា និស្សិតដែលមានបំណងចង់ដាក់ពាក្យស្នើប្រឡងអាហារូបរកណ៍នេះ គឺតម្រូវមានឯកសារចាំបាច់មួយចំនួនដូចជា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, រូបថតសិស្ស(៤x៦ ឬ ៣x៤ អាស្រ័យតាមតម្រូវការចាំបាច់របស់ឯកសារ), សំបុត្រកំណើត និងឯកសារផ្សេងៗទៀតដែលមានបម្រែបម្រួលទៅតាមឆ្នាំ ។

ជីវិត​សិក្សា និង​រស់នៅប្រទេសចិន

ជាទូទៅ​សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រ​គេអាចនឹង​ប្រើប្រាស់​រយៈពេលសិក្សា​៤ឆ្នាំ តែ​សម្រាប់​អាហារូបករណ៍​​ទៅសិក្សា​នៅ​ប្រទេសចិននេះ គឺមានរយៈពេល​៥ឆ្នាំ ដោយ​បើតាម​ យុវជន ប៉ុញ ទុំ ថា នេះ​ក៏​ព្រោះតែ​នៅ​ឆ្នាំដំបូង គឺត្រូវ​សិក្សា​ថ្នាក់ឆ្នាំ​ភាសា​១ឆ្នាំសិន បន្ទាប់​មក​ទើប​ត្រូវ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​។

រំលឹក​ដល់ថ្ងៃទៅកាន់ប្រទេសចិន​ជាលើកដំបូង យុវជន ប៉ុញ ទុំ មិនខុស​ពី​បេក្ខជននិស្សិត​ដែលទទួលបានអាហារូបករណ៍ផ្សេងទៀតឡើយ គឺបានចំណាយពេលចំនួន១០ថ្ងៃដើម្បីធ្វើចត្តាឡីស័កនៅទីក្រុងណាង មុនធ្វើដំណើរទៅកាន់ទីក្រុងឆានឈុន ខេត្តជីលីន និងធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត មុនចូលក្នុងបរិវេនសាលារៀន ដោយ​រយៈ​ពេល​សរុបគឺរយៈពេល២៤ថ្ងៃ ។ ការរស់នៅ និងទំនាក់ទំនងនៅ​ទីនោះ យុវជន ប៉ុញ ទុំ មានបញ្ហាប្រឈមមួយចំនួនដូចជា ការប្រើប្រាស់ភាសា និងការចំណាយ ដោយការទូទាត់នៅប្រទេសចិនគេនិយមប្រើប្រាស់ជាកាតធនាគា ឬ App មួយចំនួនដែលទាក់ទងនឹងហិរញ្ញវត្ថុ និងមិនសូវនិយមប្រើប្រាស់ក្រដាស់ប្រាក់សម្រាប់ទូទាត់ឡើយ ។

បើ​និយាយ​ពី​ការស្នាក់វិញ យុវជន ប៉ុញ ទុំ និយាយថា នៅទីនេះសាលា​បានផ្តល់​ការ​ស្នាក់​នៅ​ដ៏ល្អ ដោយមានបន្ទប់ធំទូលាយសម្រាប់ស្នាក់នៅបានមនុស្ស២នាក់ មានតុរៀន គ្រែគេង ទូរសម្លៀកបំពាក់ ទូរសៀវភៅ ម៉ាស៊ីនត្រជាក់និងម៉ាស៊ីនកម្ដៅ និងបន្ទប់ទឹកមួយផងដែរ ។ ចំពោះរយៈពេលនៃការគេង ម្ហូបអាហារ មិនមានបញ្ហាអ្វីនោះឡើយ ព្រោះមានលក្ខណៈស្រដៀងគ្នាទៅនឹងប្រទេសកម្ពុជាដែរ រីឯអាកាសធាតុអាចពិបាកបន្តិច ព្រោះប្រទេសចិនមានរដូវចំនួន៤ ជាពិសេសអាកាសធាតុក្នុងរដូវរងារ ប៉ុន្តែមិនមែនជាឧបសគ្គឡើយ ព្រោះខ្លួន​បានត្រៀមសម្លៀកបំពាក់ និងការថែរក្សាខ្លួន ធ្វើ​យ៉ាងណាមិនឱ្យមានជំងឺ ដូចជាជំងឺផ្ដាសាយជាដើម ។

បំណងក្រោយ​បញ្ចប់ការសិក្សានៅប្រទេសចិន

ក្រោយបញ្ចប់ការសិក្សានៅប្រទេសចិន យុវជន ប៉ុញ ទុំ មានក្ដីស្រមៃពាំនាំចំណេះដឹងដែលទទួលបានពីការសិក្សាអាហារូបករណ៍ទៅជួយអភិវឌ្ឍ និងលើកស្ទួយសេដ្ឋកិច្ចប្រទេសជាតិ ជាពិសេសប្រព័ន្ធធារាសាស្ត្រ គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាកាន់តែរីកចម្រើន និងចូលរួមចែករំលែកដើម្បីមានធនធានមនុស្សកាន់តែច្រើន។

និស្សិតអាហារូបករណ៍រដ្ឋាភិបាលចិនរូបនេះ ក៏​លើកទឹកចិត្តដល់ប្អូនៗជំនាន់ក្រោយ ត្រូវ​ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យទាំងក្នុងប្រទេស ឬក្រៅប្រទេស ប្រកបដោយស្មារតីរួបរួមកម្លាំងដើម្បីជួយអភិវឌ្ឍ និងជ្រោមជ្រែងប្រទេសជាតិកាន់តែរីកចម្រើន ។ យុវជន ប៉ុញ ទុំ ក៏ថ្លែងអំណរគុណដល់រដ្ឋាភិបាលកម្ពុជា-រដ្ឋាភិបាលចិន និងសមាគមន៍និស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលបានផ្ដល់ឱកាសដល់និស្សិតកម្ពុជា ក៏ដូចជានិស្សិតដទៃទៀតទទួលបានអាហារូបករណ៍សិក្សាដោយឥតគិតថ្លៃដើម្បីយកចំណេះដឹងមក​អភិវឌ្ឍនប្រទេសជាតិរបស់ខ្លួនវិញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវផ្ដល់អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ១៧៩កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2023

គម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័នជនបទដើម្បីទៅផ្សារកសិករ និងពាណិជ្ជូបនីយកម្ម(SAAMBAT) សហការណ៍ជាមួយវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ CamTech សម្រាប់វគ្គសិក្សាថ្មី ។ បេក្ខជនជ័យលាភីអាហារូបករណ៍នឹងត្រូវគោរពតាមលក្ខខណ្ឌនៃកាលវិភាគសិក្សានៃកម្មវិធីសិក្សា។

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ផ្តល់ការ​សិក្សា​ជំនាញឥតគិតថ្លៃ ចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តពោធិ៍សាត់ ប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែល​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ​ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស កម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ (C1) ចំនួន៣០០កន្លែង​ដោយ​ឥតគិតថ្លៃ។

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...