ភ្នំពេញ – ការសិក្សានៅក្រៅប្រទេសកំណើត ប្រៀបបានដូចជាការចាប់ផ្ដើមកន្លែងរស់នៅថ្មីមួយទៀតដែលមិនមានអ្វីសោះ ជាពិសេសការប្រាស្រ័យទាក់ទងជាមួយមិត្ត និងមជ្ឈដ្ឋានថ្មីៗជុំវិញខ្លួន ។ នេះជាការលើកឡើងរបស់ កញ្ញា ផល អេមី និស្សិតឆ្នាំទី៣នៃសាកលវិទ្យាល័យ Henan Normal នៃអាហារូបករណ៍រដ្ឋាភិបាលខេត្តហឺណាន ឆ្នាំសិក្សា២០២០-២០២៥ ។
កញ្ញា ផល អេមី បានចែករំលែកពីផលប្រយោជន៍ នៃការធ្វើទំនាក់ទំនងល្អជាមួយមិត្តថ្មីៗ និងទៅកាន់មនុស្សជុំវិញមជ្ឈដ្ឋានថា បន្ទាប់ពីបានស្នាក់នៅ និងសិក្សានៅប្រទេសចិនអស់រយៈពេល៣ឆ្នាំកញ្ញាទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗជាច្រើនដូចជារបៀបនៃការរស់ឆ្ងាយផ្ទះ ការសិក្សារៀនសូត្រ ការបង្កើតទំនាក់ទំនង និងសកម្មភាពថ្មីៗជារៀងរាល់ថ្ងៃ ។ ជាមួយគ្នានេះ ការបង្កើតទាក់ទំនងល្អមានផលប្រយោជន៍ជាច្រើនដល់មនុស្សគ្រប់គ្នា ជាពិសេសនិស្សិតដែលកំពុងស្នាក់នៅ និងសិក្សានៅក្រៅប្រទេស ដោយការបង្កើតទំនាក់ទំនងនេះត្រូវកើតមាននៅគ្រប់ទីកន្លែងទាំងនៅក្នុងកន្លែងស្នាក់នៅ ក្នុងថ្នាក់រៀន និងទីសាធារណៈ ។

យុវតីវ័យ២២ឆ្នាំរូបនេះបានបន្តថា ក្នុងរយៈពេល៣ឆ្នាំនៃការសិក្សា ការទំនាក់ទំនងនេះបានបង្ហាញឱ្យកញ្ញាមើលឃើញ និងអាចស្វែងយល់ពីរបៀបនៃការរៀនសូត្ររបស់សិស្សជនជាតិចិនផងដែរ ដោយនិស្សិតគេភាគច្រើនជាសិស្សដែលមានភាពក្លាហាន រួសរាយរាក់ទាក់ ខិតខំប្រឹងប្រែងសិក្សា មានភាពអត់ធ្មត់ និងចំណាយពេលមួយភាគធំទៅលើការសិក្សារបស់ពួកគាត់ ។ កត្តាទាំងអស់នេះហើយដែលបានជម្រុញកម្លាំងចិត្ត កញ្ញា អេមី ឱ្យមានការខិតខំប្រឹងប្រែងបន្ថែមមួយកម្រិតទៀត ។
កញ្ញា ផល អេមី
” ខ្ញុំជ្រើសរើសយកគំរូល្អៗពីមជ្ឈដ្ឋានជុំវិញ ដើម្បីជាកម្លាំងជម្រុញចិត្តឱ្យខ្ញុំមានការខិតខំប្រឹងប្រែងបន្ថែមមួយកម្រិតទៀត”
ទន្ទឹមនឹងទទួលបានផលប្រយោជន៍ពីការបង្កើតទំនាក់ទំនង យុវតីមានស្រុកកំណើតនៅខេត្តកំពង់ចាមរូបនេះក៏បានលើកឡើងបន្ថែមថា កម្មវិធីសិក្សានៅប្រទេសចិនគឺមានច្រើន និងមានភាពសកម្មដែលជាការដាស់ស្មារតីដល់សិស្សដូចជា ការសិក្សាពេញម៉ោងក្នុងមួយថ្ងៃ (ម៉ោង៨ព្រឹក ដល់ម៉ោង៩យប់) និងការសិក្សាទ្រឹស្ដីភ្ជាប់ជាមួយការអនុវត្តន៍ជាដើម ។
ងាកទៅមើលពីបញ្ហាប្រឈមដែលកញ្ញា ផល អេមី បានជួបនៅពេលទៅសិក្សាដំបូងៗវិញ អ្វីដែលនាងជួបមុនគេ គឺការប្រើប្រាស់ភាសាដើម្បីទំនាក់ទំនង ដោយកញ្ញា និងមិត្តនិស្សិតខ្មែរដែលត្រូវទៅសិក្សាជាមួយគ្នាទាមទារការចំណាយពេលវេលាឱ្យបានកាន់តែច្រើនសិក្សាពីភាសាចិន និងការទំនាក់ទំនងជាមួយមជ្ឈដ្ឋានខាងក្រៅ ។ យ៉ាងណាមិញនៅពេលទៅដល់ប្រទេសចិនដំបូងៗកញ្ញា អេមី អាចប្រើប្រាស់ភាសាចិននៅមានកម្រិត និងជ្រើសកម្មវិធីសិក្សាអក្សរសាស្ត្រចិនផងនោះ ទើបកញ្ញាត្រូវចំណាយពេលបន្ថែមកាន់តែច្រើនជាមួយការសិក្សាភាសាចិន ។

បេក្ខភាពអាហារូបករណ៍រូបនេះ បានលើកពីផលវិបាកនៃការប្រើប្រាស់ភាសា កត្តាអាកាសអាតុក៏ជាផលវិបាកដែលធ្វើឱ្យកញ្ញាត្រូវរៀនបន្ស៊ាំខ្លួនជាមួយអាកាសធាតុនៅទីនោះ ជាពិសេសនៅរដូវរងារដែលមានសីតុណ្ហភាពធ្លាក់ចុះដល់សូន្យ ឬទាបជាងនេះ និងការមើលថែខ្លួនឯងពីអាហារនៅទីនោះផងដែរ ។
ជាចុងក្រោយ កញ្ញាសូមលើកទឹកចិត្តដល់ប្អូនៗក៏ដូចជាសិក្សានុសិស្សជំនាន់ក្រោយខិតខំសិក្សារៀនសូត្រ និងសាកល្បងដាក់ពាក្យអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេសដើម្បីបានស្គាល់ និងបានយល់ដឹងពីការសិក្សា ប្រព័ន្ធអប់រំនៅក្រៅប្រទេសយ៉ាងហោចណាស់បានម្ដង ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/02/2024
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាសផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/08/2025
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាសសិក្សាជំនាញបច្ចេកទេសចិញ្ចឹមចង្រឹតពីវិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2025
វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) កំពុងផ្ដល់ឱកាសដល់សាធារណជន សម្រាប់ការរៀនជំនាញបច្ចេកទេសចិញ្ចឹមចង្រិត ដោយឥតគិតថ្លៃ។ ការសិក្សាមានរយៈពេល២សប្ដាហ៍ និងទទួលបានជំនាញច្បាស់លាស់សម្រាប់ខ្លួនឯង។

មូលនិធិហាប់ស្វែល ជ្រើសរើសសិស្សនារីសម្រាប់អាហារូបករណ៍២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/05/2023
មូលនិធិហាប់ស្វែល ដែលគេធ្វើការងារលើការលើកកម្ពស់ស្រ្តីអ្នកដឹកនាំវ័យក្មេងក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈការផ្តល់នូវការអប់រំ បណ្តុះបណ្តាល ...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/05/2025
បើនិយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

អាហារូបករណ៍ Unpad ASEAN Scholarship ថ្នាក់អនុបណ្ឌិត សិក្សានៅសាកលវិទ្យាល័យ UNIVERSITAS PADJADJARAN ប្រទេសឥណ្ឌូណេសុី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/10/2025
កម្មវិធីអាហារូបករណ៍ Unpad ASEAN (UAS) ដែលជាគំនិតផ្តួចផ្តើមរបស់សាកលវិទ្យាល័យ Padjadjaran (Universitas Padjadjaran) គាំទ្រដល់បុគ្គល និងអ្នកជំនាញឆ្នើមមកពីបណ្តាប្រទេសអាស៊ានដើម្បីបន្តការសិក្សាថ្នាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/11/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍១០០ភាគរយ ដល់សិស្ស និស្សិតរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចំនួន ៧៤០នាក់។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































