យុវជនកម្ពុជា២រូប ឈ្នះ​ជ័យលាភីលេខ១ និង​លេខ៣ ក្នុងកម្មវិធីប្រកួតរូបថតយុវជនអាស៊ានឆ្នាំ២០២២

ភ្នំពេញ – យុវជនកម្ពុជាចំនួន ២រូបបាន​ជាប់ជ័យលាភីក្នុងកម្មវិធីការប្រកួតរូបថតដោយយុវជនអាស៊ាន ឆ្នាំ២០២២ ក្រោម​ប្រធានបទ «ការឯកភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក» ។ ក្នុងនោះជ័យលាភីលេខ១ បានទៅលើ លោក អ៊ុំ ផានិត ជាយុវជន​កម្ពុជា, ជ័យលាភីលេខ២ បាន​ទៅ​លើ​លោក Pitchayawat Proongsak ជាយុវជនថៃ និងជ័យលាភីលេខ៣ បានទៅលើ កញ្ញា តាន បូរី ជាយុវជន​កម្ពុជា ខណៈជ័យលាភីខាងប្រជាប្រិយភាពបាន​ទៅ​លើលោក Jose Mari Israita ជាយុវជនជនជាតិហ្វីលីពីន។

ក្នុងនោះ​បេក្ខជនដែលជាប់ចំណាត់ថ្នាក់ជ័យលាភីលេខ១ ទទួលបានកាមេរ៉ា DSLR មួយគ្រឿង, កម្រងរូបថត ១, ពានរង្វាន់ (Token) ១, វិញ្ញាបនប័ត្រ ១ , សម្រាប់​ជ័យលាភីលេខ២ កាមេរ៉ា DSLR មួយគ្រឿង, កម្រងរូបថត ១, ពានរង្វាន់ (Token)  ១, វិញ្ញាបនប័ត្រ ១, ជ័យលាភីលេខ៣ ទទួលបាន កាមេរ៉ា DSLR មួយគ្រឿង, កម្រងរូបថត ១, ពានរង្វាន់ (Token)  ១, វិញ្ញាបនប័ត្រ ១, សម្រាប់រូបថត​ទទួលបាន​ប្រជាប្រិយភាព ទទួលបាន​ទឹកប្រាក់ ១០០០ដុល្លារ, កម្រងរូបថត ១ និងវិញ្ញាបនប័ត្រ ១ ។

សូម​បញ្ជាក់ថា កម្មវិធីប្រកួតប្រជែង​រូបថត​អាស៊ាន ជាព្រឹត្តិការណ៍​អម​មួយ​ក្នុង​ចំណោម​ព្រឹត្តិការណ៍​អម​ជា​ច្រើន​ទៀត​របស់​កម្ពុជា​ក្នុង​ឋានៈជា​ប្រធាន​អាស៊ាន​ផ្លាស់វេន​ឆ្នាំ​២០២២។ ការ​រៀបចំ​ឱ្យ​មានកម្មវិធី​ប្រកួត​ប្រជែង​រូបថត​នេះ បង្កើតឡើងក្នុងគោលបំណងចម្បងចំនួន៣ រួមមាន ១. ដើម្បីផ្តល់ឱ្យ ប្រទេសដែលជាសមាជិកអាស៊ាននូវឱកាសមួយដើម្បីចាប់យក និងចែករំលែកភាពពិតប្រាកដនៃវប្បធម៌ ជំនឿ និងការរួបរួមតាមរយៈរូបថត ២. ដើម្បីលើកទឹកចិត្ត និងផ្តល់សិទ្ធិ ដល់យុវជនអាស៊ាន ដែលមានទេពកោសល្យ ក្នុងការលើកកម្ពស់អត្តសញ្ញាណសមូហភាព និងទំនួលខុសត្រូវក្នុងសង្គម និង៣. ដើម្បីពង្រឹងគុណតម្លៃ និងការយល់ដឹងរបស់អាស៊ាន។

ជាមួយ​គ្នា​នេះ គេ​ក៏​រំពឹងដែរថា ការប្រកួតប្រជែងរូបថតយុវជនអាស៊ានឆ្នាំ ២០២២ នេះ នឹងផ្តល់ឱកាសដល់យុវជនដែលមកពីប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីចូលរួមយ៉ាងសកម្មជាមួយគ្នា និងចែករំលែក និងស្វែងយល់ពីវប្បធម៌ចម្រុះរបស់ពួកគេ, បង្កើតបណ្តាញយុវជនដ៏រឹងមាំមួយនៅក្នុងប្រទេសដែលជាសមាជិកអាស៊ាន ដើម្បីរក្សាទំនាក់ទំនងសម្រាប់ការយល់ដឹង និងការចែករំលែកគ្នាទៅវិញទៅមក, ផ្តល់ឱកាសជំនាញដល់យុវជនអាស៊ាន មិនត្រឹមតែជំនាញបច្ចេកទេសទាក់ទងនឹងការថតរូបប៉ុណ្ណោះទេ ប៉ុន្តែក៏មានជំនាញសង្គមផងដែរ។ ក្នុងនោះ ការប្រកួតប្រជែងនេះ ក៏​នឹងរួមចំណែកដល់ការអនុវត្តសហគមន៍ សង្គម-វប្បធម៌អាស៊ាន (ASCC) ក្នុងការលើកកម្ពស់តម្លៃ ការយល់ដឹង និងអត្តសញ្ញាណអាស៊ាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

អាហារូបករណ៍សិក្សាផ្នែកធ្វើនាឡិកា នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកា នៅកម្ពុជា ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2025

មជ្ឈមណ្ឌលបណ្តុះបណ្ដាលវិជ្ជាជីវៈ ព្រីនស៍ នាឡិកានៅកម្ពុជា ប្រកាសផ្ដល់អាហារូបករណ៍ ១០០% សិក្សាផ្នែកផលិតនាឡិកា ជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់បេក្ខជន បេក្ខនារីដែលមានចំណាប់អារម្មណ៍ផ្នែកផលិតនាឡិកា...

អាហារូបករណ៍ពេញថ្លៃ ១០០% លើជំនាញបច្ចេកទេសរថយន្ត សម្រាប់សិស្សនិទ្ទេស A វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2026

សម្រាប់យុវសិស្សឆ្នើមទើបបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេស A និងមានក្ដីស្រមៃចង់ចាប់យកអាជីពក្នុងវិស័យយានយន្ត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ