យុវជនឆ្នើមបរិស្ថានកម្ពុជា២រូប ទទួលបានពានរង្វាន់យុវជនឆ្នើមបរិស្ថានអាស៊ានឆ្នាំ២០២៣ 

យុវជនឆ្នើមបរិស្ថានចំនួន២រូប គឺយុវនារី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន និងយុវជន ហែម សុភេម និស្សិតប្លាស្ទិក ទទួលបានរង្វាន់យុវជនឆ្នើមបរិស្ថានអាស៊ានឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោមការដឹកនាំរបស់លោកជំទាវ មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានប្តូរវេនក្រុមការងារអប់រំបរិស្ថានអាស៊ាន (AWGEE) កាលពីសប្តាហ៍កន្លងទៅនេះ ។

នេះជាមោទនភាពសម្រាប់កម្ពុជាដែលមានយុវជនឆ្នើម ត្រូវបានទទួលស្គាល់កម្រិតតំបន់ថាជាយុជនគំរូដែលមានស្នាដៃល្អ ក្នុងការងារអប់រំ ផ្សព្វផ្សាយ និងធ្វើសកម្មភាពមេត្រីភាពបរិស្ថានដែលជាការរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការរស់នៅប្រកបដោយចីរភាពទាំងក្នុងស្រុក និងក្នុងតំបន់អាស៊ានទាំងមូល។

យុវជន ហែម សុភេម និស្សិតប្លាស្ទិក បានលើកឡើងថា ពានរង្វាន់ដែលទទួលបាននេះ គឺមិនមែនកើតចេញពីលោកតែម្នាក់ឯងនោះទេ តែវាកើតចេញពីយុវជនខ្មែរផ្សេងៗទៀតដែលបានចូលរួមចំណែកយ៉ាងសំខាន់ និងសកម្មក្នុងកិច្ចការពារបរិស្ថានជាមួយ និស្សិតប្លាស្ទិចនាពេលកន្លងមក។

“ខ្ញុំស្ទើរតែមិនជឿថាខ្ញុំត្រូវបានជ្រើសរើសជាយុវជនឆ្នើមនៃពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទី២ ដោយក្រសួងបរិស្ថានដែលបានរៀបចំឡើងនៅប្រទេសឡាវ”

យុវជន ហែម សុភេម និស្សិតប្លាស្ទិក

យុវនារី ឱក សុចិន្តា អ្នកផលិតមាតិកាអប់រំបរិស្ថាន ក៏​លើក​ឡើងដែរថា ការទទួលបានពានរង្វាន់ជើងឯកយុវជនអេកូអាស៊ានលើកទី២នេះ មិនសមនឹងទទួលបានការទទួលស្គាល់ទាំងអស់នេះតែម្នាក់ឯងទេ។ យុវនារីរូបនេះ ក៏ចង់នាំយកពានរង្វាន់ និងការទទួលស្គាល់នេះដល់មនុស្សគ្រប់គ្នាដែលចូលរួមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមទាំងអ្នកការពារជួរមុខ អ្នកចូលចិត្តបរិស្ថាន អ្នកបង្កើតខ្លឹមសារផ្សេងទៀត និងជាពិសេសអ្នកអប់រំផងដែរ។

នៅឆ្នាំ២០២៣នេះ ក្រៅពីយុវជនឆ្នើមបរិស្ថានចំនួន២រូប កម្ពុជាបានចាត់បញ្ជូនសាលាមេត្រីបរិស្ថានចំនួន២សាលា ទទួលបានពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ានលើកទី៤ រួមមាន ទី១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ តំណាងដោយ លោក ជា សំអូន ជានាយកសាលា និងទី២. សាលាបឋមសិក្សាគំរូក្រុង ខេត្តកំពង់ឆ្នាំ តំណាងដោយ លោក នុត អង្គារ ជានាយកសាលា។

គួររំលឹកផងដែរថា ទាំងសាលា និងយុវជនបានចាត់បញ្ជូនចូលរួមក្នុងកម្មវិធីនេះ បានឆ្លងកាត់ការវាយតម្លៃ និងទទួលស្គាល់ថ្នាក់ជាតិលើការងារបរិស្ថាន និងសង្គមដោយ ផ្អែកលើសូចនាករ និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់ក្រោមការដឹក នាំរបស់នាយកដ្ឋានអប់រំបរិស្ថាន អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

ឱកាស​សម្រាប់សិស្សកំពុងរៀនថ្នាក់ទី១២ ចង់រៀនជំនាញបច្ចេកវិទ្យា, ខេមតិច ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2026

សម្រាប់សិស្សានុសិស្ស​ដែលកំពុងរៀនថ្នាក់ទី១២ ហើយមានបំណងចង់បន្តការសិក្សានៅសាកលវិទ្យាល័យ លើជំនាញបច្ចេកវិទ្យា បន្ទាប់ពីចប់បាក់ឌុបរួច, ពេលនេះ សាកលវិទ្យាល័យ​ឯកជនក្នុងស្រុកមួយ...

ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសចិន តាមរយៈអាហារូបករណ៍​រដ្ឋាភិបាលចិន​ឆ្នាំ​២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

តាមរយៈ​ស្ថានទូត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា សហការជាមួយ​សហភាពសហព័ន្ធ​យុវជន​កម្ពុជា នឹងផ្តល់​អាហារូបករណ៍​ដល់​យុវជន​កម្ពុជា​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​ឧត្តមសិក្សា​នៅ​ប្រទេសចិនសម្រាប់ឆ្នាំសិក្សា​២០២៥។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...