បេក្ខជន៣ក្រុម ជាប់ជ័យលាភីឆ្នើមក្នុងកម្មវិធីយុវជនអ៊ីជិន (E-Gen)

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ទីបំផុតទៅនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញបេក្ខជន៣ក្រុម មកពីសាកលវិទ្យាល័យផ្សេងគ្នាជាប់ជ័យលាភីឆ្នើមក្នុងកម្មវិធីយុវជនអ៊ីជិន (E-Gen) ដែល​ជាកម្មវិធីប្រកួតប្រជែងក្នុង​ការ​អភិវឌ្ឍគំនិតច្នៃប្រឌិត បង្កើតថ្មី និង​សហគ្រិនភាព​ក្នុងវិស័យឌីជីថល។

បេក្ខជន៣ក្រុម ដែលបានជាប់ជ័យលាភីឆ្លើមក្នុងកម្មវិធីយុវជនអ៊ីជិន (E-Gen) រួមមាន ជ័យលាភីលេខ១ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ជ័យលាភីលេខ២ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យខេមតិច និងជ័យលាភីលេខ៣ បានទៅលើក្រុមបេក្ខជនមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង។

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា

ក្នុងពិធីប្រកាសជ័យលាភី កម្មវិធីយុវជនអ៊ីជិន (E-Gen) ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា គម្រោងដែលក្មួយៗបានបង្កើតឡើងសុទ្ធតែមានផលជះវិជ្ជមានដល់សហគមន៍ ជាពិសេសជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយហានិភ័យ និងអាចពង្រីកមុខរបរបន្ថែមទៀតបាន។

ឯកឧត្តម វង ភិរុណ បន្ថែមថា ក្នុងយុគ្គសម័យបច្ចេកវិទ្យានេះ កម្មវិធីយុវជនអ៊ីជិន (E-Gen) បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍមូលធនឌីជីថលសម្រាប់ព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វង ភិរុណ ក៏បានលើកទឹកចិត្តក្មួយៗបន្តពង្រឹងសមត្ថភាព និងអភិវឌ្ឍគម្រោងនេះបន្តទៀត ដើម្បីអាចយកទៅប្រើប្រាស់ជាប្រយោជន៍ដល់សហគមន៍។

គួរ​ជំរាបជូនថា កម្មវិធីយុវជនអ៊ីជិន (E-Gen) ចាប់ផ្តើមតាំងពីខែឧសភា ឆ្នាំ២០២៤ ដោយមានវគ្គសំខាន់ៗចំនួន៣បន្តបន្ទាប់គ្នាសម្រាប់បំប៉នសមត្ថភាព និងអភិវឌ្ឍបំណិនដល់យុវជន តាមរយៈវគ្គសិក្ខាសាលាបំប៉នសមត្ថភាព ការសិក្សាស្រាវជ្រាវពីបញ្ហារបស់សហគមន៍ ការចុះសង្កេតផ្ទាល់ដល់សហគមន៍ និងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ដោយប្រើបច្ចេកវិទ្យា IoT, Machine Learning, និងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព្រមទាំងឆ្លងកាត់ការវាយតម្លៃយ៉ាងល្អិតល្អន់ពីសាស្ត្រាចារ្យវាយតម្លៃចំនួន៥រូប។

កម្មវិធី «យុវជនអ៊ីជិន (E-Gen)» ជាកម្មវិធីមួយដែលបានផ្តួចផ្តើមដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា កាលពីឆ្នាំ២០២៤ ក្នុងគោលបំណងផ្តល់ ជាថ្នាលសម្រាប់ប្រមូលផ្តុំអ្នកជំនាញ ដើម្បីផ្តល់ចំណេះដឹង ជំនាញផ្នែកឌីជីថល ដល់យុវជន និងជាថ្នាលសម្រាប់បណ្តុះគំនិតនវានុវត្តន៍ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពសម្រាប់សហគមន៍៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ថ្នាក់អន្តរជាតិ សម្រាប់មន្ត្រីនគរបាលជាតិ ទៅបន្តការសិក្សានៅ សាកលវិទ្យាល័យវូហាន ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2026

សាកលវិទ្យាល័យវូហាន ប្រទេសចិន (Wuhan University) តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្ដិបណ្ឌិត ស សុខា បានប្រកាស​ផ្តល់អាហារូបករណ៍ក្នុងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ (Master’s Degree)

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍​១០០ភាគរយជាច្រើនកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2023

ជាឱកាស​ល្អសម្រាប់​យុវជន​រស់​នៅ​ក្នុង​ខេត្តកោះកុង ពេល​នេះ មជ្ឈមណ្ឌលបណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍១០០%...

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់ភាសាមួយឆ្នាំនៅ CAM-ASEAN សម្រាប់សិស្សបញ្ចប់ថ្នាក់ទី១២ ឆ្នាំ២០២២ និង២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2024

វិទ្យាស្ថានអន្តរជាតិCAM-ASEAN បន្តផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ភាសាចិន និងភាសាអង់គ្លេសមួយឆ្នាំសម្រាប់សិស្សដែលទើបតែបញ្ចប់ថ្នាក់ទី១២ក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *