ភ្នំពេញ – ក្រសួងអប់រំ យុវជន និង កីឡា បានកំណត់រៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំសិក្សា ២០២០-២០២១ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ ។ ទន្ទឹមនឹងនេះ សម្រាប់សិស្សដែលកំពុងរៀននៅថ្នាក់ទី១២ ពិតជាមានការព្រួយបារម្ភអំពីការប្រឡងនេះ បើទោះបីជាកន្លងមកមានការសិក្សាតាមប្រព័ន្ធអនឡាញក៏ដោយ ។ តែយ៉ាងណាកុំបារម្ភអី AMS បានសួរនាំអតីតសិស្សនិទ្ទេស A ចំនួនបីរូប ដោយពួកគេបានចែករំលែកបទពិសោធន៍ត្រៀមខ្លួនមួយខែមុនប្រឡងបាក់ឌុប ដើម្បីជំនួយស្មារតីដល់ប្អូនៗថ្នាក់ទី១២ ក្នុងថ្ងៃប្រឡងបាក់ឌុបខាងមុខឱ្យទទួលបាននិទ្ទេសល្អ ។

កញ្ញា សេង រដ្ឋសេដ្ឋាមុនី អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ នៅសាលាប៊ែលធី អន្តរជាតិ សាខាស្ទឹងមានជ័យ, សព្វថ្ងៃកញ្ញាជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម និងជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ។ សម្រាប់ រដ្ឋសេដ្ឋាមុនី មុនប្រឡងបាក់ឌុបមួយខែ សិស្សថ្នាក់ទី១២ត្រូវតែបែងចែកកាលវិភាគរៀនឱ្យបានត្រឹមត្រូវ ។ សម្រាប់បទពិសោធន៍របស់កញ្ញា នៅសប្ដាហ៍ទី១ សិស្សគួរតែព្យាយាមធ្វើលំហាត់ដែលមានក្នុងសៀវភៅពុម្ភរបស់ក្រសួងតាមមុខវិជ្ជានីមួយៗ ពីព្រោះសំហាត់ទាំងនោះមានសារសំខាន់សម្រាប់ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ។
ចំពោះសប្ដាហ៍ទី២ និងទី៣ សិស្សគួរយកវិញ្ញាសាចាស់ៗយកមកហាត់ធ្វើរាល់ថ្ងៃ ហើយត្រូវកំណត់ម៉ោង និងមិនមើលចម្លើយនោះឡើយ ។ ចំណែកនៅសល់មួយសប្ដាហ៍រហូតដល់ថ្ងៃប្រឡង គឺនៅតែបន្តយកវិញ្ញាសាចាស់ៗមកសាកល្បងធ្វើដដែល តែសិស្សមិនត្រូវព្យាយាមដាក់សម្ពាធលើខ្លួនឯង ឬខំប្រឹងសម្រុករៀនខ្លាំងពេកពេលជិតថ្ងៃប្រឡងោះឡើយ ។
“សិស្សប្អូនដែលប្រឡងថ្នាក់ទី១២ ឆ្នាំនេះ ពិតជាពិបាកដោយសាររៀនក្នុងថ្នាក់ផង រៀនតាមអនឡាញផង ប៉ុន្តែត្រូវជឿជាក់លើខ្លួនឯងថាពិតជាប្រឡងជាប់ គិតវិជ្ជមានឱ្យបានច្រើន និងខំប្រឹងរៀនសូត្រដោយសារតែពេលវេលាប្រឡងកាន់តែខិតជិតមកដល់ហើយ”
កញ្ញា សេង រដ្ឋសេដ្ឋាមុនី
ជាមួយគ្នានេះ អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ក៏បានផ្តល់ដំបូន្មានដល់សិស្សថ្នាក់ទី១២ដែលត្រៀមប្រឡង ត្រូវថែរក្សាសុខភាពឱ្យល្អ ដោយគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំឱ្យបានគ្រប់គ្រាន់ ហើយជ្រើសរើសអាហារដែលមានជីវជាតិដូចជា ប្រភេទសាច់ត្រី បន្លែ ផ្លែឈើ និងហាត់ប្រាណឱ្យបានទៀងទាត់ ។ ជាពិសេស សិស្សអាចចេញដើរលំហែរជុំវិញផ្ទះ ស្ដាប់ចម្រៀង ដើម្បីឱ្យមានអារម្មណ៍ល្អខ្លះ បន្ទាប់ពីកំណត់ពេលវេលាមើលមេរៀន និងធ្វើលំហាត់រួចរាល់ ។

សម្រាប់យុវជន សៀង ស៊ីផាត់ បច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៅវិទ្យាល័យផារ៉ាហ្គនអន្តរជាតិ ផ្នែកស្ថាបត្យកម្ម និងជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៩ នៃវិទ្យាល័យក្រុងព្រះសីហនុវិញ ក៏បានចែករំលែកបទពិសោធន៍ដែរថា មុនពេលប្រឡងប្អូនៗត្រូវដឹងច្បាស់លើមុខវិជ្ជាណាដែលមានទំនុកចិត្ត និងមុខវិជ្ជាដទៃទៀតដែលមិនទាន់មានទំនុកចិត្ត ហើយត្រូវចំណាយពេលរៀឱ្យច្រើនទៅលើមុខវិជ្ជាដែលខ្វះខាត ប៉ុន្តែក៏មិនបោះបង់មុខវិជ្ជាមានទំនុកចិត្តស្រាប់នោះដែរ ។
អតីតសិស្សនិទ្ទេស A រូបនេះបន្តថា មុនប្រឡងមួយខែប្អូនៗសិស្សថ្នាក់ទី១២ គួរប្រឡងសាកល្បងតេស្តសមត្ថភាពខ្លួនឯង ដោយយកវិញ្ញសាចាស់ៗធ្លាប់ប្រឡងរួច ពិសេសកំណែទម្រង់ឆ្នាំ២០១៤-២០១៩ យកមកធ្វើដោយកំណត់ពេលវេលាប្រឡងជាក់ស្ដែង ដោយមិនមើលកំណែ ឬមើលរូបមន្តអ្វីទាំងអស់ ។ ការប្រឡងនេះ ត្រូវចាត់ទុកដូចពេលប្រឡងបាក់ឌុប ដើម្បីដឹងថាយើងអាចសរសេរទាន់ដែរឬអត់? ចម្លើយត្រូវបានប៉ុន្មាន ឬខុសប៉ុន្មាន ? ពេលធ្វើហើយទើបផ្ទៀងជាមួយអត្រាកំណែ នោះយើងនឹងអាចដឹងពីសមត្ថភាព ហើយបានរៀនពីកំហុស និងបានអនុវត្តផ្ទាល់ ។
យុវជន សៀង ស៊ីផាត់ បន្ថែមថា ដើម្បីចងចាំមេរៀនបានល្អ ប្អូនៗគួរព្យាយាមយល់ពីមេរៀន ឬលំហាត់ ជាជាងទន្ទេញចាំមាត់ ព្រោះនៅពេលប្រឡងប្អូនអាចសរសេរចម្លើយតាមការយល់អំពីមេរៀន ហើយបានពិន្ទុដូចគ្នា ។ ក្នុងនោះ ការសង្ខេបមេរៀន សង្ខេបរូបមន្ត សំណួរសំខាន់ៗតាមមេរៀននីមួយក្នុងក្រដាស ជាផ្នែកមួយជួយឱ្យងាយស្រួលចាំ និងងាយស្រួលរំលឹកនៅពេលជិតដល់ថ្ងៃប្រឡង ។
“អារម្មណ៍ភ័យអារម្មណ៍ខ្លាចតែងតែមាន ប៉ុន្តែយើងត្រូវចេះគ្រប់គ្រងអារម្មណ៍កុំឱ្យបារម្ភជ្រុលពេករហូតដល់រំខានការប្រឡង និងសុខភាព ដោយយើងគួរតែយកកម្លាំងពេលដែលបារម្ភពីលទ្ធផលនៅថ្ងៃមុខមក មកខិតខំមើលមេរៀនវិញទើបចំណេញជាង”
សៀង ស៊ីផាត់

ទាក់ទងនឹងការត្រៀមខ្លួនប្រឡងបាក់ឌុបខាងមុខនេះ សម្រាប់ យុវជន ថង ប៉ាលេស្ទីន ជានិស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មទូរគមនាគមន៍ និងអេឡិចត្រូនិច នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ នៅវិទ្យាល័យស្ដៅសន្តិភាព ខេត្តបាត់ដំបងវិញ បានចែករំលែកបទពិសោធន៍ដែរថា ប្អូនៗដែលត្រូវប្រឡងនៅខាងមុខ ចាំបាច់ត្រូវត្រៀមចំណេះដឹង និងសមត្ថភាពឱ្យបានរួចរាល់ដើម្បីប្រឡង ក្នុងនោះត្រូវដឹងពីពិន្ទុនៃការប្រឡងតាមមុខវិជ្ជានីមួយៗ ។
“សម្រាប់សិស្សទី១២ដែលត្រូវប្រឡងឆ្នាំនេះ ត្រូវខិតខំពង្រឹងសមត្ថភាព ចំណេះដឹង ធ្វើយ៉ាងណាឱ្យទទួលបានលទ្ធផលល្អ និងជឿជាក់ថាយើងពិតជាប្រឡងជាប់”
ថង ប៉ាលេស្ទីន
អតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ រូបនេះ បានចែករំលែកបទពិសោធន៍ក្នុងថ្ងៃប្រឡង ដោយថ្ងៃនោះ នៅពេលសិស្សានុសិស្សបានវិញ្ញាសាប្រឡង មិនត្រូវប្រញាប់ធ្វើភ្លាមៗនោះឡើយ ត្រូវដកដង្ហើមឱ្យវែងៗមួយៗ រួចចាប់ផ្ដើមពិនិត្យ និងបំពេញឈ្មោះ ឬលក្ខខណ្ឌនៃការប្រឡងឱ្យបានត្រឹមត្រូវ ។ បន្ទាប់មកចាប់ផ្ដើមអានសំណួរឱ្យអស់ អានម្ដងមួយៗដោយយកចិត្តទុកដាក់ ។ លើសពីនេះ ក្រោយពេលយល់សំណួរ ត្រូវចាប់ផ្ដើមធ្វើលំហាត់ណាដែលចេះមុន និងដាក់លេខរៀងលំហាត់ឱ្យបានត្រឹមត្រូវ ។ ម៉្យាងវិញទៀត ដំបូងៗកុំសរសេរលឿនពេក ព្យាយាមសរសេរមួយៗឱ្យបានស្អាត ដែលជួយធ្វើឱ្យសិស្សមានពេលគិតបានលឿន ហើយក្រោយសរសេរបាន៥នាទី ចាំចាប់ផ្ដើមសរសេរលឿន ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2024
ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2024
កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាសផ្តល់អាហារូបករណ៍ដែលមានតម្លៃរហូតដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

មូលនិធិព្រីនស៍ ផ្តល់ជូនអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ដល់និសិ្សតចំនួន ១០០នាក់ ជាសសរទ្រូងនៃការរីកចម្រើនរបស់កម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/03/2024
នៅក្នុងដំណើរឆ្ពោះទៅរកការពង្រឹងវិស័យអប់រំ ថ្មីៗនេះ មូលនិធិព្រីនស៍ ជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប បានរៀបចំពិធីប្រគល់ អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣ ជូនដល់សិស្សនិស្សិត។

អាហារូបករណ៍ពេញលេញ ពីសាកលវិទ្យាល័យ Deakin University អូស្ត្រាលី សម្រាប់ឆ្នាំ២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/06/2026
សាកលវិទ្យាល័យឈានមុខគេមួយផ្នែកស្រាវជ្រាវនៅអូស្ត្រាលី ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតជាតិ-អន្តរជាតិ

ឆ្នាំសិក្សា២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍១០០% ថ្នាក់បរិញ្ញាបត្ររង ១២០កន្លែង និងថ្នាក់សញ្ញាបត្របច្ចេកទេស ១៤០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/09/2025
សម្រាប់ឆ្នាំសិក្សាថ្មី ២០២៥-២០២៦ វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានប្រកាសជ្រើសរើសសិស្សនិស្សិតឱ្យចូលសិក្សា ដោយផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ឬបរិញ្ញាបត្ររងចំនួន១២០នាក់ ខណៈថ្នាក់សញ្ញាបត្របច្ចេកទេស...

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយមិនគិតថ្លៃពីវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/03/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ប្រកាសជាថ្មីក្នុងការជ្រើសរើសសិក្ខាកាមចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយមិនគិតថ្លៃ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

ក្រសួងការងារ ផ្ដល់អាហារូបករណ៍កម្រិតជាន់ខ្ពស់បច្ចេកទេសចំនួន ៦០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2026
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីការផ្តល់អាហារូបករណ៍ទៅសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល ៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ នៅ Thai Nguyen College

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































