រដ្ឋាភិបាលអូស្ត្រាលី នៅក្នុងឆ្នាំសិក្សាថ្មីនេះ បានប្រកាសផ្តល់អាហារូបករណ៍ស្រាវជ្រាវនៅប្រទេសអូស្ត្រាលី Melbourne Research Scholarship និង Research Training Program (RTP) Scholarship ដល់និស្សិតកម្ពុជា ឱ្យបន្តការសិក្សាថ្នាក់ក្រោយបរិញ្ញាបត្រផ្នែកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Melbourne ប្រទេសអូស្ត្រាលី សរុបប្រមាណ ៦០០ កន្លែង។
អាហារូបករណ៍នេះផ្ដល់ជូនដល់និស្សិតដែលមានសមត្ថភាពសិក្សាឆ្នើម ទាំងនិស្សិតក្នុងស្រុក និងនិស្សិតអន្តរជាតិ។

អត្ថប្រយោជន៍អាហារូបករណ៍៖ លើកលែងថ្លៃសិក្សា ១០០% និងអាចទទួលបានការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុរហូតដល់ ១៣៥,០០០ ដុល្លារអូស្ត្រាលី។
លក្ខខណ្ឌចូលរួម ៖ បានដាក់ពាក្យ និងបំពេញតាមលក្ខខណ្ឌចូលរៀនថ្នាក់ក្រោយបរិញ្ញាបត្រផ្នែកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Melbourne ឬកំពុងសិក្សាក្នុងកម្មវិធីថ្នាក់ក្រោយបរិញ្ញាបត្រផ្នែកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Melbourne។
របៀបដាក់ពាក្យ
សម្រាប់បេក្ខជនថ្មីដែលបានដាក់ពាក្យចូលរៀនក្នុងកម្មវិធីស្រាវជ្រាវ មុនថ្ងៃផុតកំណត់ នៃកម្មវិធីនីមួយៗ នឹងត្រូវបានពិចារណាដោយស្វ័យប្រវត្តិសម្រាប់អាហារូបករណ៍នេះ ដោយមិនចាំបាច់ដាក់ពាក្យស្នើសុំអាហារូបករណ៍ដាច់ដោយឡែកឡើយ។ ចំពោះនិស្សិតដែលកំពុងសិក្សា ឬបានពន្យារពេលចូលសិក្សា នីតិវិធីដាក់ពាក្យអាចខុសគ្នាទៅតាមមហាវិទ្យាល័យនីមួយៗ។
ចំពោះព័ត៌មានបន្ថែម និងការដាក់ពាក្យ សិស្ស និស្សិតអាចចូលទៅកាន់តំណរភ្ជាប់ ៖ https://scholarships.unimelb.edu.au/awards/graduate-research-scholarships ៕





























