ឱកាសសម្រាប់យុវតីកម្ពុជា បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា, ពេលនេះ U-GO (សហរដ្ឋអាមេរិក) បានប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ១៣កន្លែង ដល់យុវតីកម្ពុជា ដើម្បីបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ក្នុងឆ្នាំ២០២៦-២០២៧។
គម្រោងអាហារូបករណ៍នេះ ត្រូវបានធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការ U-GO (សហរដ្ឋអាមេរិក) និងអនុវត្តផ្ទាល់ ដោយអង្គការពុទ្ធិកុមារ (PKO) ក្នុងគោលបំណងជួយដល់យុវតីកម្ពុជាដែលមានសមត្ថភាព និងការតាំងចិត្តខ្ពស់ ឱ្យមានឱកាសទទួលបាន និងបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ប្រកបដោយជោគជ័យ តាមរយៈការផ្តល់អាហារូបករណ៍បង់ថ្លៃសិក្សា និងការបណ្តុះបណ្តាលជំនាញទន់។
អត្ថប្រយោជន៍ ៖
-ទទួលបានការបង់ថ្លៃសិក្សារហូតដល់ ៧៥០ ដុល្លារ/ឆ្នាំ (រយៈពេល ៤ ឆ្នាំពេញ)
-បន្តការគាំទ្ររហូតដល់បញ្ចប់ការសិក្សា សម្រាប់និស្សិត ដែលខិតខំរៀន និងទទួលបានលទ្ធផលល្អ
-បានចូលរួមកម្មវិធីតម្រង់ទិស និងសកម្មភាពអភិវឌ្ឍ សមត្ថភាពផ្សេងៗ។
លក្ខខណ្ឌនៃការជ្រើសរើស ៖
-ភេទ ត្រូវជាស្រ្តី (សញ្ជាតិខ្មែរ)
-ប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬជានិស្សិតឆ្នាំទី១/ឆ្នាំទី២ (បរិញ្ញាបត្ររង)
-ចុះឈ្មោះរៀននៅសាកលវិទ្យាល័យក្នុងក្រុងបាត់ដំបង ឬ ក្រុងសៀមរាប
-មកពីគ្រួសារមានជីវភាពលំបាក តែមានឆន្ទៈចង់បន្តការសិក្សា
-គ្រួសារមានលទ្ធភាពឧបត្ថម្ភហូបចុក ស្នាក់នៅ និងធ្វើដំណើរ
-ខិតខំរៀន មានគោលដៅច្បាស់ និងហ៊ានធ្វើការងារ/ការងារស្ម័គ្រចិត្ត (ចាប់ពីឆ្នាំទី៣)
-លទ្ធផលសិក្សានៅមធ្យមសិក្សាមានចំណាត់ថ្នាក់ល្អ ឬ មធ្យមគ្រប់មុខវិជ្ជា (ពិន្ទុចាប់ពី ៦៥% ឡើង)
-ផ្តល់អាទិភាពដល់អ្នករស់នៅជនបទ កូនកំព្រា ឬជាមនុស្សដំបូងក្នុងគ្រួសារដែលបានរៀនមហាវិទ្យាល័យ។

អាហារូបករណ៍នេះ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព័ត៌មានទំនាក់ទំនង និងការដាក់ពាក្យ ៖ អង្គការពុទ្ធិកុមារ (PKO) ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង (ខាងក្រោយផ្សារទំនើបថ្មី បាត់ដំបង) ឬទាក់ទងទៅកាន់ការិយាល័យទទួលពាក្យ ៖ (០១០/០៨៩) ៦៥៥ ៦៧២ ឬតាមរយៈអ៊ីម៉ែល៖ kall@ugouniversity.org ៕






























