ភ្នំពេញ – ជំងឺឆ្លងជាច្រើនប្រភេទក្នុងពិភពលោកបានធ្វើឱ្យខូចខាត និងបង្កផលប៉ះពាល់ដល់វិស័យសុខាភិបាល វិស័យសេដ្ឋកិច្ច វិស័យផ្សេងៗ ជាពិសេសបង្កឱ្យឆ្លងជំងឺដល់ពលរដ្ឋជាច្រើន និងបង្កឱ្យមានផលវិបាកក្នុងរយៈពេលយូរ ។ ដោយមើលឃើញពីបញ្ហាជំងឺឆ្លងនៅតែកើតមាន បានជំរុញចិត្តឱ្យកញ្ញា វ៉ន សុវត្តី សម្រេចចិត្តដាក់ពាក្យអាហារូបករណ៍ IDEX Scholarship ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ថ្នាក់ជំងឺឆ្លង នៅប្រទេសបារាំង។
តាមរយៈកិច្ចសហការណ៍ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នៃប្រទេសកម្ពុជា ជាមួយសាកលវិទ្យាល័យ Paris-Saclay នៃប្រទេសបារាំង កញ្ញា វ៉ន សុវត្តី បានប្រឡងជាប់អាហារូបករណ៍ IDEX Scholarship សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកជំងឺឆ្លង ។

យុវតីវ័យ ២៧ឆ្នាំរូបនេះ បានចែករំលែកបទពិសោធន៍បន្តថា ដើម្បីទទួលបានអាហារូបរកណ៍ IDEX Scholarship និស្សិតត្រូវគោរពតាមលក្ខខណ្ឌរបស់អាហារូបករណ៍ ដោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញដែលពាក់ព័ន្ធនឹងវេជ្ជសាស្រ្ត ឬជំនាញផ្សេងៗ ក្នុងវិស័យសុខាភិបាល ជាពិសេសកំពុងធ្វើការក្នុងផ្នែកជំងឺឆ្លង ជំនាញនេះផ្តោតលើការសិក្សាផ្នែកជំងឺឆ្លង។
ជាមួយនឹងលក្ខខណ្ឌខាងលើនិស្សិតក៏ត្រូវត្រៀមឯកសារមួយចំនួន ដូចជា លិខិតបញ្ជាក់ការសិក្សាថ្នាក់បរិញ្ញាបត្រ លិខិតធានាចំនួន ០២ច្បាប់ (មួយច្បាប់ពីសាស្ត្រចារ្យ និងមួយច្បាប់ពីស្ថាបនការងារដែលអ្នកកំពុងបម្រើការងារ) លិខិតបញ្ជាក់ភាសាអង់គ្លេស (IELTS 5.5 ឡើង) ឬលិខិតបញ្ជាក់ភាសាបារាំង លិខិតវាយតម្លៃការសិក្សាថ្នាក់បរិញ្ញបត្រតាំងពីឆ្នាំទី១ ដល់ឆ្នាំបញ្ចប់ (Ttranscrit) ពីសាកលវិទ្យាល័យ និងលិខិតគាំទ្រ (Motivation letter) ។

និស្សិតអាហារូបករណ៍ IDEX Scholarship រូបនេះ បានបន្តថា ក្រោយត្រៀមឯកសារ និងលិខិតផ្សេងៗរួចរាល់ និស្សិតអាចដាក់ពាក្យស្នើសុំអាហារូបករណ៍បានតាមរយៈអនឡាញនៅក្នុងគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឬសាកលវិទ្យាល័យ Paris-Saclay តាមតំណភ្ជាប់ដែលសាកលវិទ្យាល័យបានផ្ដល់ដំណឹង ។
កញ្ញា សុវត្តី បានបន្ថែមទៀតថា ក្រោយជាប់ជាបេក្ខភាពនៅក្នុងវគ្គ Shortlist សាលានឹងរៀបចំថ្នាក់ត្រៀមឱ្យសិក្សាមុនសិន ដែលមានឈ្មោះថា ថ្នាក់ M0 មុនចូលថ្នាក់ M1 និង M2 រយៈពេល ០២ខែដោយឥតគិតថ្លៃ ។ ក្រោយបញ្ចប់ការសិក្សា ០២ខែ និស្សិតត្រូវប្រឡង ហើយសាលានឹងជ្រើសរើសនិស្សិតតាមលក្ខខណ្ឌរបស់អាហារូបករណ៍ និងតាមរយៈតំណភ្ជាន់ដែលសាលាផ្ដល់ឱ្យដោយផ្ទាល់ ។
យកញ្ញា វ៉ន សុវត្តី បាននិយាយថា ៖
“ខ្ញុំគិតថា គន្លឺះទាក់ទាញចំណាប់អារម្មណ៍ពីសាលាដើម្បីឱ្យគេផ្ដល់អាហារូបករណ៍ យើងត្រូវមានបទពិសោធន៍ការងារស្ម័គ្រចិត្តឱ្យបានច្រើន ដើម្បីងាយស្រួល និងមានអំណះអំណាងសរសេរក្នុងលិខិតចំណាប់អារម្មណ៍ (Motivation letter) និងដឹងច្បាស់ពីគោលបំណងថា ហេតុអ្វីបានជាខាងសាកលវិទ្យាល័យគួរផ្ដល់អាហារូបករណ៍ដល់យើង និងមូលហេតុអ្វីបានជាយើងគួរទទួលបានអាហារូបករណ៍នេះ”

កញ្ញាបានបញ្ជាក់ដែរថា អាហារូបករណ៍នេះផ្ដល់ឱ្យនិស្សិតត្រូវសិក្សាឆ្នាំទី១ និងឆ្នាំទី២ ក្នុងប្រទេស ហើយក្រោយពីបញ្ចប់ការសិក្សា ០២ឆ្នាំ ទើបតម្រូវឱ្យនិស្សិតទៅសិក្សាស្រាវជ្រាវផ្នែកជំងឺឆ្លង ឬធ្វើការហាត់ការនៅប្រទេសបារាំងចំនួន ០៦ខែសម្រាប់ការប្រឡងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ មុននឹងបញ្ចប់កិច្ចសន្ទនាកញ្ញា វ៉ន សុវត្តី បានលើកទឹកចិត្តដល់យុវជនកម្ពុជាដែលមានបំណងស្នើពាក្យអាហារូបករណ៍ IDEX Scholarship គួរឆ្លៀតពេលធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើន និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនជានិច្ច។ កញ្ញាយល់ថា តាមរយៈអាហារូបករណ៍អាចជួយយុវជនទទួលបានឱកាសសិក្សាល្អៗ ទទួលបានបទពិសោធន៍ថ្មីៗ ដោយមិនចាំបាច់ចំណាយប្រាក់ផ្ទាល់ខ្លួនលើថ្លៃសិក្សា៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅប្រទេសណូវ៉េលហ្សេឡង់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/07/2024
អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ទឹកប្រាក់ពីធនាគារ អ៊ូរី ចំនួន១០០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/02/2023
សាកលវិទ្យាល័យភូមិន្ទភ្នំពេញសហការណ៍ជាមួយ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រេចផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតសិក្សានៅសាកលវិទ្យាល័យភូមិន្ទ...

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2023
កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2025
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាសពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើនកន្លែង សម្រាប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ដែលមានរយៈពេល ២ឆ្នាំ។

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសរុស្ស៊ីចំនួន៤០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/01/2023
សមាគមនិស្សិតខ្មែរប្រចាំសហព័ន្ធរុស្ស៊ីបានជូនដំណឹងថា ក្នុងឆ្នាំសិក្សា២០២៣នេះ រដ្ឋាភិបាល នៃសហព័ន្ធរុស្ស៊ី នឹងផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងដល់សិស្ស និស្សិត ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/03/2026
សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាសផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រគ្រូបង្រៀន...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































