លោក គៀវ ម៉េងគ័ង ចែករំលែកបទពិសោធន៍ដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅប្រទេសឥណ្ឌា

ភ្នំពេញ – លោក គៀវ ម៉េងគ័ង ជាអតីតនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញប្រវត្តិវិទ្យា នៃសាកលវិទ្យាល័យ Delhi ។ អាហារូបករណ៍​ដែល​លោក​ទទួលបាននេះជាប្រភេទអាហារូបករណ៍ដែលផ្ដល់ដោយរដ្ឋាភិបាលឥណ្ឌា តាមរយៈក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនង (Indian Council for Cultural Relations- ICCR) សម្រាប់ប្រទេសដែលស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គមានដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។

យុវជនវ័យ២៧ឆ្នាំរូបនេះបានចែករំលែកបទពិសោធន៍ថា ដើម្បីជាប់អាហារូបករណ៍នេះបានគឺត្រូវឆ្លងកាត់២ដំណាក់កាល ដោយដំណាក់កាលទី១ ជាការប្រឡងសំណេរជាភាសាអង់គ្លេស និងដំណាក់កាលទី២ជាការសម្ភាសន៍ផ្ទាល់ ។

នៅ​ដំណាក់កាលទី១ អ្វី​ដែល​បេក្ខជនទាំងអស់ត្រូវធ្វើមាន៖ ការរៀបចំឯកសារពាក់ព័ន្ធនានាដែល ICCR កំណត់ និងរៀបចំជា PDF Files ឱ្យរួចជាស្រេចមុននឹងចូលទៅបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញ ។ ក្រោយបំពេញពាក្យត្រឹមត្រូវ បេក្ខជនមានសិទ្ធិចូលរួមប្រឡងសំណេរជាភាសាអង់គ្លេសដែលរៀបចំដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ។ ហើយ​ដំណាក់កាលទី២ ក្រោយឆ្លងកាត់ដំណាក់កាលទី១ នៃការប្រឡងសំណេររួចហើយ បេក្ខជននឹងត្រូវទាក់ទងមកស្ថានទូតឥណ្ឌាដើម្បីសម្ភាសន៍បន្តទៀត ។

មានស្រុកកំណើតនៅស្រុកកងមាស ខេត្តកំពង់ចាម លោក ម៉េងគ័ងបានបង្ហើបថា ការ​ដែល​លោកសម្រេចចិត្តដាក់ពាក្យយកអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានេះ គឺដោយសារតែលោកមើលឃើញកត្តាចំនួន៤ ក្នុង​នោះ​រួមមាន កត្តាទំនាក់ទំនងនៃប្រទេសទាំងពីរ ​លោកចង់សិក្សាបន្ថែមឱ្យបានកាន់តែច្បាស់ពីវប្បធម៌ អរិយធម៌នៃប្រទេសឥណ្ឌា, កត្តាពិន្ទុភាសាអង់គ្លេស TOEFL ឬ IELTS ដោយសារតែអាហារូករណ៍ភាគច្រើនត្រូវឱ្យមានព្រឹត្តិបត្តិពិន្ទុនេះ ប៉ុន្តែ MGCSS-MEA មិនទាមទារឡើយ(បើមានក៏ល្អ) ។ កត្តានៃ​ការជ្រើសរើសជំនាញសិក្សា ដោយបេក្ខជនអាចស្នើសុំអាហារូបករណ៍សិក្សា៣មុខជំនាញក្នុងពេលតែមួយបានដើម្បីមានឱកាសទទួលបានអាហារូបករណ៍ច្រើន។ ចុងក្រោយនោះ គឺកត្តាហិរញ្ញវត្ថុ ដោយបេក្ខជនអាហារូបករណ៍ នឹងទទួលបានការឧបត្ថម្ភដូចជា ការបង់ថ្លៃសិក្សា ការស្នាក់នៅ ប្រាក់ប្រចាំខែក្នុងអំឡុងពេលសិក្សា  និងសំបុត្រយន្តហោះទៅមក(ពេលទៅឥណ្ឌាដំបូងនិងពេលរៀនចប់វិលមកប្រទេសកំណើតវិញ) ពីក្រុមប្រឹក្សាឥណ្ឌាសម្រាប់ទំនាក់ទំនងវប្បធម៌ ដែលជាស្ថានប័នទទួលខុសត្រូវក្នុងការរៀបចំ និងចាត់ចែងនីតិវិធីក្នុងការផ្ដល់អាហារូបករណ៍តំណាងឱ្យរដ្ឋាភិបាលឥណ្ឌា ។

ជាមួយ​គ្នា​នេះ លោក គៀវ ម៉េងគ័ង បានប្រាប់ពីបទពិសោធន៍ពេល​ទៅ​សិក្សា​នៅប្រទេស​ឥណ្ឌា​ផងដែរ ដោយថាការ​ទៅរស់នៅក្រៅប្រទេសបញ្ហាតែងតែកើតមានសម្រាប់និស្សិតបរទេស ហើយ​ចំពោះរូបលោកផ្ទាល់ បញ្ហាដែលលោកមាន គឺ អាហារ វប្បធម៌ បរិបទនៃការសិក្សា និងទំនាក់ទំនងជាដើម ។ ប៉ុន្តែរាល់បញ្ហាតែងតែមានដំណោះស្រាយដោយគ្រាន់តែចេះសម្របខ្លួន និងចេះស្វែងរកជំនួយពីអ្នកជុំវិញខ្លួន និងការបង្កើតទំនាក់ទំនងល្អឱ្យបានច្រើន ។ លើសពីនេះទៅទៀត និស្សិតខ្មែរយើងនៅឥណ្ឌាក៏បានទទួលការជួយសម្របសម្រួល និងការយកចិត្តទុកដាក់ប្រកបដោយភាពកក់ក្ដៅតាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងញ៉ូវដេល្ហីផងដែរ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាលយើងចំពោះសុខុមាលភាពនិស្សិតដែលបន្តការសិក្សានៅបរទេស។

យ៉ាងណាក៏ដោយ ក្នុង​អំឡុងពេលសិក្សា​នៅ​ប្រទេស​ឥណ្ឌានោះ លោកទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនដែលជួយអភិវឌ្ឍសមត្ថភាពចំណេះដឹង ការគិតពិចារណាបានទូលំទូលាយជាងមុន ដូចជា ការចេះរស់នៅនិងរៀនសូត្រជាមួយនិស្សិតដទៃទៀតដែលមកពីប្រទេសជាច្រើន, ការជជែកពិភាក្សានិងផ្ដោះប្ដូរគំនិតគ្នានៅក្នុងក្រុម, វិធីសាស្ត្រក្នុងការទំនាក់ទំនងគ្នា និងការរក្សាទុកឯកសារដើម្បីសិក្សារៀនសូត្រជាដើម ។

ជាចុងក្រោយ លោក គៀវ ម៉េងគ័ង បានផ្ដល់មតិដល់សិស្សជំនាន់ក្រោយដែលចង់បានអាហារូបករណ៍ថា៖​

«បំណងប្រាថ្នា និងឆន្ទៈដ៏នឹងនរឥតងាករេ ជាចំណុចដែលនិស្សិតត្រូវតែមាន បើសិនជាពួកគេពិតជាចង់ទទួលបានអាហារូបករណ៍មែននោះ»

ហើយថាសព្វថ្ងៃនេះ អាហារូបករណ៍ទាំងក្នុង និងក្រៅប្រទេសក៏មានកាន់តែច្រើន ដូច្នេះ​សូមប្អូនៗតាមដាននូវព័ត៌មានអាហារូករណ៍ឱ្យបានទៀងទាត់ តាមស្ថានទូតនៃប្រទេសនីមួយៗដែលប្អូនចង់ទៅសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ បាន​ប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែង​ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន១០កន្លែង​ ពីកម្មវិធីអាហារូបករណ៍ EDC-AFD-EU ។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សារយៈពេល ២ឆ្នាំ ឬ៣ឆ្នាំតាមមុនជំនាញ ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2025

កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...