អ្នកជំនាញយានយន្ត លើកទឹកចិត្តឱ្យនារីចូលរៀន​ជំនាញមេកានិចយានយន្តឱ្យបានច្រើន ខណៈកំពុងមានតម្រូវការទីផ្សារខ្ពស់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជាការកត់សម្គាល់បច្ចុប្បន្ននេះ ក្រុមហ៊ុន​ដែល​ធ្វើ​ការវិនិយោគ​លើវិស័យ​យានយន្ត​នៅ​កម្ពុជា កំពុងតែមានតម្រូវការ​អ្នក​បច្ចេកទេស​ដែលជា​ស្រ្តីកាន់តែច្រើន ខណៈ​ដែលជំនាញមួយ​នេះស្រ្តីមិនសូវចុះឈ្មោះចូលរៀននៅឡើយ ហេតុនេះអ្នកជំនាញបច្ចេកទេសយានយន្ត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានធ្វើការ​អំពាវនាវឱ្យ​យុវនារីចូលរៀនវគ្គបច្ចេកទេសមេកានិកយានយន្តឱ្យ​បានច្រើនថែមទៀត ខណៈជំនាញមួយ​នេះ ក៏​កំពុងតែមានតម្រូវការទីផ្សារការងារខ្ពស់នៅកម្ពុជា ក៏ដូចជាសកលលោក។

លោក មិន ឆេងហ៊ាន់ នាយកមហាវិទ្យាល័យជំនាញបច្ចេសទេសមេកានិកយានយន្ត នៃវិទ្យាស្ថាន NPIC បានមានប្រសាសន៍ថា បច្ចុប្បន្ន​នៅ​វិទ្យាស្ថានរបស់លោក​សិស្សជានារីដែល​បាន​មក​ចុះឈ្មោះ​ចូលរៀន​ជំនាញ​មេកានិកយានយន្ត មានចំនួនតិចជាងសិស្សជាបុរស។ លោកថា ប្រសិនបើសិស្សនារីចូលរៀន នោះគឺជាផលល្អ ព្រោះគាត់អាចមានលទ្ធភាពក្នុងការរកការងារបានឆាប់រហ័ស ខណៈតម្រូវការទីផ្សារលើជំនាញនេះបច្ចុប្បន្ន​​កំពុង​មាន​ខ្ពស់។

បើតាម​លោក ឆេងហ៊ាន់ សិស្ស​នារី​ដែល​រៀនជំនាញ​មេកានិកយានយន្ត​នៅពេលរៀនចប់ ពួក​គាត់​អាចក្លាយជា Service Advisor ព្រោះកន្លងមកលោក​សង្កេតឃើញថា នារី គឺត្រូវ​ក្រុមហ៊ុនដែល​វិនិយោគ​លើវិស័យ​យានយន្ត​ភាគមាន​តម្រូវការច្រើន ដោយសារស្រ្តីអាចកាន់ Spare Part Stock ផ្សេងៗបាន។

លើសពីនេះ លោកនាយកបានលើកទឹកចិត្តដល់សិស្សជានារីគួរតែហ៊ានប្រកួតប្រជែងសមត្ថភាព និងចូលប្រឡូកក្នុងវិស័យមេកានិកយានយន្តជាមួយនឹងសិស្សជាបុរស ព្រោះសមត្ថភាពបុរស និងនារីមិនមានភាពខុសគ្នាច្រើននោះទេ។ នារីបច្ចុប្បន្ននេះមានសមត្ថភាពគ្រប់គ្រាន់ទាំងចំណេះដឹង និងកម្លាំងកាយ ដើម្បីចូលប្រឡូកក្នុងវិស័យការងារផ្នែកយានយន្ត។

ទូទៅសិស្សនិស្សិតដែលរៀនជំនាញមេកានិករថយន្ត ត្រូវបានបង្រៀនឱ្យយល់អំពីមូលដ្ឋានដូចជា អគ្គិសនី គ្រឿងបន្លាស់រថយន្តគ្រប់ប្រភេទ គ្រឿងម៉ាស៊ីនខាងក្នុង និងប្រព័ន្ធគ្រប់គ្រងអេឡិចត្រូនិក។ បន្ទាប់ពីរៀនចប់រយៈពេល​៤ឆ្នាំ សិស្សនិស្សិត​អាចចូលរួមក្នុងឧស្សាហកម្មដែលទាក់ទងនឹងសង្វាក់ផលិតកម្មដូចជា ការផលិតយានយន្តគ្រប់ប្រភេទ អាចចូលរួមក្នុងការងារជួសជុលយានយន្ត និងអាចចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួន ឬទទួលយកការងារផ្សេងទៀតនៅក្នុងវិស័យមេកានិចយានយន្ត។

យោង​តាម​របាយការណ៍​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងមួយ​ឆ្នាំគ្រឹះស្ថាន​បណ្តុះបណ្តាលវិជ្ជាជីវៈ​ស្ថិត​ក្រោម​ក្រសួងការងារ បណ្តុះបណ្តាលអ្នកជំនាញមេកានិចយានយន្តប្រមាណ​ជិត​៦ពាន់នាក់ ក្នុងនោះស្រ្តីមានចំនួនប្រមាណ៧ភាគរយ​ប៉ុណ្ណោះ។ ជាក់ស្តែង​នៅ​ក្នុងឆ្នាំ​២០២៣ សិស្ស​និស្សិត​ជំនាញ​មេកានិចយានយន្ត​ដែលត្រូវ​បណ្តុះបណ្តាល​មាន​សរុបចំនួន ៥៧៧៤នាក់ ក្នុងនោះស្រ្តីមានចំនួន ៤០៩នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ផ្តល់អាហារូបករណ៍​ដល់យុវជន រៀនធ្វើនំ ធ្វើម្ហូប ភេសជ្ជៈ ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2024

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ ដែលមាន​បំណងចង់រៀន​ធ្វើ​នំ ធ្វើ​ម្ហូប ក៏​ដូចជា​ធ្វើភេសជ្ជៈ ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

សម្តេចធិបតីផ្តល់អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់វិស្វករ នៅសាលាតិចណូ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) កម្រិតវិស្វករ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *