សិក្សាសិល្បៈដើម្បីបង្កើតជាជំនាញ ស្មើនឹងជួយពង្រឹងអត្តសញ្ញាណ និងវប្បធម៌ខ្មែរ

ភ្នំពេញ – ថ្លែងនៅក្នុងព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ» កាលពីចុងសប្តាហ៍កន្លងទៅនេះ (១១ ខែមីនា) ឯកឧត្តម សំហេង បុរស មន្រ្តីជាន់ខ្ពស់​ក្រសួងសង្គម​កិច្ច រំពឹងថា តាមរយៈកម្មវិធីនេះ នឹងមានយុវជន​កាន់តែច្រើន​នឹងចាប់អារម្មណ៍លើជំនាញសិល្បៈបន្ថែមទៀត ដើម្បីជំរុញដល់ការការពារអត្តសញ្ញាណ និងវប្បធម៌ខ្មែរ។ 

បើតាម​ប្រសាសន៍លើក​ឡើងរបស់ ឯកឧត្តម សំហេង បុរស កាលដែលយុវជនមិនហ៊ានចាប់អាជីពជាអ្នកសិល្បៈ គឺអាចបណ្តាលមកពីអាណាព្យាបាលមួយចំនួន តម្រូវឱ្យកូនៗ ជ្រើសរើសជំនាញតាមរយៈការសម្រេចចិត្តរបស់ពួកគាត់។ ប៉ុន្តែក្នុងនាមជាយុវជនសម័យនេះ បើយើងស្តាប់តាមការបង្គាប់បញ្ជាយូរៗទៅ នោះវាជាផ្នែកមួយនាំឱ្យយុវជនភ្លេចខ្លួនឯងក៏មាន និងមិនសូវបានផ្តល់តម្លៃទៅលើខ្លួនឯង ថែមទាំងរកមិនឃើញថា តើខ្លួនឯងចង់ក្លាយជាអ្វីផងក៏មានដែរ។

ឯកឧត្តម សំហេង បុរស លើកទឹកចិត្តដល់យុវជន រៀនសម្រេចចិត្ត ដោយខ្លួនឯង និងស្វែងរកខ្លួនឯង ។ ឯកឧត្តមបញ្ជាក់ថា ថ្វីបើ! ការគិតបែបនេះ នៅមានអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូមួយចំនួន មិនទាន់យល់ស្របក៏ដោយ ប៉ុន្តែយ៉ាងណាមិញ បច្ចុប្បន្នពិភពលោកមានការប្រែប្រួល និងទាមទារឱ្យយុវជនមានការបង្កើតថ្មី ហើយបើសិនជាយុវជនចាប់ផ្តើមបង្កើតក្ដីស្រមៃ នោះឱកាសនៃការបញ្ចេញសមត្ថភាពក៏មានកាន់តែទូលំទូលាយតាមនោះដែរ។ ដូច្នេះបើអនុវត្តន៍បែបនេះបាន ឯកឧត្តមជឿថា ពិភពលោកចាប់ផ្តើមផ្លាស់ប្រែទៅរកភាពវិជ្ជមាន និងចាប់ផ្តើមមានភាពស្រស់បំព្រងជាងមុន ដោយកាត់បន្ថយនូវភាពដដែលៗ។

លោក ម៉ុក សំបូរ តំណាងទូតសុឆន្ទះយុវជនច្នៃប្រឌិតទាំងប្រាំ បន្ថែមថា ពួកគេជាក្រុមយុវជន ដែលមកពីកន្លែងផ្សេងៗគ្នា ហើយជីវិតសិល្បៈរបស់ពួកគេ ហាក់មិនងាយស្រួលដូចការបង្ហាញជូនប៉ុន្មានឡើយ ឬក៏បានស្គាល់នោះទេ។ លោកយល់ថា សិល្បៈនៅកម្ពុជា នៅមានកម្រិត ហើយត្រូវការឱ្យ​មានការគាំទ្រ និងលើកទឹកចិត្តបន្ថែមទៀត។

លោក សំបូរ បន្តថា តួយ៉ាងការប្រារព្ធព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ»  គឺចង់បង្កើត និងផ្តល់កម្លាំងចិត្តទៅកាន់យុវជនទាំងអស់ ដែលជាអនាគតជំនាន់ថ្មី នៃសហគមន៍សិល្បៈរបស់ខ្មែរ ។ ក្រុមរបស់លោកជឿជាក់ថា ក្នុងនាមជាកូនខ្មែរសុទ្ធតែមានឈាមជ័រជាខ្មែរអង្គរ គឺជាជនជាតិមួយមានសិល្បៈរុងរឿងតាំងពីខ្មែរបុរាណមក។ មួយវិញទៀតសមាជិកក្រុមទាំងមូល ក៏សង្ឃឹមចំពោះអនាគតយុវជនរបស់កម្ពុជាខាងមុខ ព្រោះដោយសារតែក្រុមពួកគាត់ទាំងអស់គ្នា ខំប្រឹងដោយខ្លួនឯង និងធ្វើគ្រប់យ៉ាងដោខ្លួនឯង ស្វែងរកជំនួយដោយខ្លួនឯង និងរស់ដោយខ្លួនឯងដើម្បីសិល្បៈ និងការបង្កើនសមិទ្ធផលថ្មី។

លោក ម៉ុក សំបូរ

“ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នាជឿជាក់លើខ្លួនឯងបន្ថែមទៀត ហើយអ្នកទាំងអស់គ្នាត្រូវចាំថា នរណាក៏ពូកែដែរ ប៉ុន្តែអ្វីដែលសំខាន់ តើអ្នកទាំងអស់គ្នាហ៊ានធ្វើអ្វីដែលអ្នកចង់ធ្វើនោះ មានកម្រិតប៉ុណ្ណាដែរ?”

លោក សំបូរ ក៏​សង្ឃឹមដែរថា យុវជននឹងបើកចំហចិត្ត ហើយស្វែងរកអ្វីដែលខ្លួនស្រលាញ់ កុំខ្លាចក្នុងការជ្រើសរើសជំនាញសិល្បៈដើម្បីធ្វើជាជំនាញផ្ទាល់ខ្លួន ព្រោះក្រុមទាំងប្រាំនាក់នៃទូតសុឆន្ទះទាំងអស់ សុទ្ធតែអាចរស់ពឹងអាស្រ័យតាមរយៈអាជីពទាំងនោះបាននាពេលបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍សិល្បៈសហគមន៍ «តោះ» ជាការង្ហាញផ្នែកផ្សេងៗ នៃសិល្បៈទៅកាន់សហគមន៍ ជាពិសេសសិស្សវិទ្យាល័យដែលកំពុងពិចារណាជ្រើសរើសជំនាញសិល្បៈដើម្បីសិក្សានៅថ្នាក់បរិញ្ញាបត្រ ដែលមានការបង្ហាញជូនដោយក្រុមទូតសុឆន្ទះប្រាំរូប គឺ សេម រ៉កឃើ ជាតារាចម្រៀង អ្នកនិពន្ធចម្រៀង និងជាអ្នកនិយាយជាសាធារណៈ,  ម៉ុក សំបូរ ជាអ្នកដឹកនាំផ្នែកតុបតែងឆាក, នាក់ សុផល ជាអ្នកថតរូប,  នរោត្តម រ៉េតវិរៈបុត្រ ជាវិចិត្រករផ្នែកបុរាណនិងសម័យ និង  អែម បញ្ញាទេព ជាសមាជិកក្លឹបអ្នកនិពន្ធ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ

អាហារូបករណ៍ ICCR ទៅសិក្សានៅប្រទេស​ឥណ្ឌា ឆ្នាំសិក្សា​២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/03/2026

រដ្ឋាភិបាលឥណ្ឌា បានប្រកាស​ផ្តល់អាហារូបករណ៍​ពេញលេញ​សម្រាប់​និស្សិត​កម្ពុជា ទៅបន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ឥណ្ឌា តាមរយៈ​ក្រុម​ប្រឹក្សា​សម្រាប់​ទំនាក់ទំនង​វប្បធម៌ឥណ្ឌា។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ADB ៧កន្លែង សម្រាប់បុគ្គលិកអប់រំ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/04/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាស​ផ្តល់​អាហារូបករណ៍ ៧ កន្លែង នៅក្នុងឆ្នាំសិក្សា ២០២៦ នេះ សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុង​នោះ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​...