វិស្វកម្ម​រ៉ូបូទិច និង​ស្វ័យប្រវត្តិកម្ម ជំនាញ​មាន​និរន្តរភាព​ក្នុង​សម័យ​បច្ចេកវិទ្យា

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ការវិវត្តន៍​កាន់​តែ​ជឿនលឿន​នៃ​បច្ចេកវិទ្យា និង​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្ម​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ដើម្បី​ពង្រឹង​ផលិតភាព និង​កាត់បន្ថយ​ថ្លៃដើម បានធ្វើឱ្យ​តម្រូវការ​វិស្វករ​ក្នុង​វិស័យ​រ៉ូបូទិច និង​ស្វ័យប្រវត្តិកម្ម ក្លាយ​ជា​ជំនាញ​មាន​តម្រូវការ​ខ្ពស់ និង​មាន​និរន្តរភាព។

វេទិកា​សេដ្ឋកិច្ច​ពិភពលោក (WE Forum) បាន​ប៉ាន់ស្មាន​ថា នៅ​ឆ្នាំ២០២៥ ការងារ​ប្រមាណ ៨៥លាន​កន្លែង នឹង​ត្រូវ​ជំនួស​ដោយ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម ប៉ុន្តែ​បច្ចេកវិទ្យា​នេះ នឹង​បង្កើត​តួនាទីថ្មី​ចំនួន ៩៧លាន​កន្លែង ដើម្បី​សម្រប​ទៅ​នឹង​ការ​គ្រប់គ្រង និង​បែងចែក​កម្លាំង​ពលកម្ម​តាម​របៀប​ថ្មី រវាង​មនុស្ស និង​ម៉ាស៊ីន។ លើស​ពីនេះ គេ​រំពឹង​ថា ការ​វិនិយោគ​ជាសកល​លើ​រ៉ូបូទិច និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ នឹង​កើន​ឡើង​ដល់ ២១០​ប៊ីលាន​ដុល្លារ​អាមេរិក​នៅឆ្នាំ២០២៥ ដែល​ធ្វើឱ្យ​ទីផ្សារការងារ នៃ​បច្ចេកវិទ្យា​ស្វ័យប្រវត្តិកម្ម​កើនឡើងខ្ពស់។

លោក វឿន យ៉ុងអាន ស្ថាបនិក ARM Robotics និងជាគ្រូបង្រៀនជំនាញរ៉ូបូនិច និងស្វ័យប្រវត្តិកម្ម ។

លោក វឿន យ៉ុងអាន ស្ថាបនិក ARM Robotics និង​ជា​គ្រូបង្រៀន​ជំនាញ​រ៉ូបូទិច និង​ស្វ័យប្រវត្តិកម្ម នៅសាកលវិទ្យាល័យខេមតិច បាន​លើក​ឡើង​ថា ក្នុង​បរិបទ​ប្រទេស​កម្ពុជា តាមរយៈ​កំណើន​រោងចក្រ​ឧស្សាហកម្ម បាន​ធ្វើឱ្យ​ជំនាញ​រ៉ូបូទិច នឹង​មាន​តម្រូវ​ការ​ខ្ពស់​ក្នុង​វិស័យ​ផលិតកម្ម កសិកម្ម និង​ភស្តុភារកម្ម។

តើ​អ្នកចេះ​ជំនាញ​វិស្វកម្មរ៉ូបូទិច ​ត្រូវ​ធ្វើ​ការងារ​នៅ​កន្លែង​ណាខ្លះ?

បើតាម​លោក យ៉ុងអាន អ្នក​ដែល​មាន​ជំនាញ​ផ្នែក​រ៉ូបូទិច និង​ស្វ័យ​ប្រវត្តិកម្ម អាច​ធ្វើការ​នៅ​រោងចក្រ ឬ​សហគ្រាស​ផលិត​នានា​ ក្នុង​នាម​ជា​វិស្វករ ឬ​អ្នក​គ្រប់គ្រង​ផលិតកម្ម, វិស្វករ​ផ្នែក​មេកានិច ដែល​ចូលរួម​ក្នុង​សកម្មភាព​រចនា ច្នៃ​បង្កើត​ឧបករណ៍​ផ្សេងៗ, លើស​ពីនេះ ពួកគេ​អាចជា​អ្នកសរសេរ​ប្រូក្រាម​សម្រាប់​រ៉ូបូត​ឧស្សាហកម្ម និង​ដ្រូនជាដើម។ លោក​បន្ត​ថា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ជំនាញ​នេះ ក៏​អាច​ធ្វើ​ជាវិស្វករ​អេឡិចត្រូនិច ដែល​ធ្វើការ​លើ embaded system និងfirmware ផងដែរ។ ខណៈ​ជំនាញ​នេះ ជា​ជំនាញ​មាន​និរន្តភាព ក្នុង​សម័យ​ជឿនលឿន ក្រោយ​បញ្ចប់​ការ​សិក្សា​និស្សិត​កម្ពុជា អាច​ទទួល​បាន​ចំណូល ចន្លោះ​ពី ៤៥០ ទៅ ៧៥០ដុល្លារ​ក្នុង​មួយ​ខែ។

ក្រៅ​ពីឱកាស​ការងារ​ក្នុងស្រុក អ្នក​ចេះ​ជំនាញ​វិស្វកម្មរ៉ូបូទិច និង​ស្វ័យប្រវត្តិកម្ម​ក៏មាន​តម្រូវ​ការខ្ពស់ ក្នុង​បរិបទ​អាស៊ាន និង​ពិភពលោក​ដែរ ព្រោះ​អ្នក​ជំនាញ​ក្នុង​វិស័យ​នេះ អាច​ទទួល​បាន​ឱកាស​ក្នុង​ការងារ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (Research & Development) ក្នុង​វិស័យ​ទំនើបៗ ដូចជា មនុស្សយន្ត ការអភិវឌ្ឍន៍​បញ្ញា​សិប្បនិម្មិត (AI) និង​ប្រព័ន្ធ​ស្វ័យប្រវត្តិ, នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក វឿង យ៉ុងអាន។

ដើម្បី​អាចរៀន​ជំនាញ​វិស្វកម្មរ៉ូបូទិច តើ​សិស្ស​ត្រូវ​មាន​ចំណេះដឹង​មូលដ្ឋាន​អ្វីខ្លះ?

ក្នុង​នាមជាគ្រូ​បង្រៀន​ជំនាញ​រ៉ូបូទិច លោក វឿន យ៉ុងអាន មាន​ប្រសាសន៍​ថា ដើម្បី​ចូលរៀន​ជំនាញ​វិស្វកម្មរ៉ូបូទិច និង​ស្វ័យប្រវត្តិកម្ម សិស្សានុសិស្ស​ចាំបាច់​ត្រូវឆ្លងកាត់​ការប្រឡង ជាក់ស្ដែង​ ហើយ​នៅសាកលវិទ្យាល័យ​ខេមតិច ដែល​លោក​កំពុង​បម្រើការ តម្រូវ​ឱ្យ​សិស្ស​សម្ភាសន៍ និង​ឆ្លងកាត់​ការ​ប្រឡង​លើ​មុខវិជ្ជា​ចំនួន ៣ រួមមាន គណិតវិទ្យា តក្កវិទ្យា និង​ភាសាអង់គ្លេស។ លោក​បន្តថា ជំនាញនេះ​ក៏ផ្ដល់​អាហារូបករណ៍​សម្រាប់​សិស្ស​ដែល ក្នុង​នោះ​មាន ១០០%, ៧៥%, ៥០% និង ២៥% ទៅតាម​សមត្ថភាព​ប្រឡង​របស់​សិស្ស ខណៈ​តម្លៃសិក្សា​ពេញនៅ​ខេមតិច​គឺ ៤ពាន់​ដុល្លារ​ក្នុងមួយឆ្នាំ។

ដោយ​ឡែក​សម្រាប់​ការសិក្សា​ជំនាញ​រ៉ូបូទិច​នៅ​សាកលវិទ្យាល័យ គេនឹង​បង្ហាត់​និស្សិត​ឱ្យមាន​សមត្ថភាព​ចម្រុះគ្រប់វិស័យ​ដូចជា ការបង្កើត​ឧបករណ៍​គ្រឿងយន្ត​មេកានិច អគ្គិសនី អេឡិចត្រូនិច និង​ការ​បង្កើត​កម្មវិធី​កុំព្យូទ័រ ដែល​បណ្តុះជំនាញ​ក្នុងការដោះស្រាយ​បញ្ហាប្រកប​ដោយ​ភាព​ច្នៃប្រឌិត និង​មានឆន្ទៈ​ធ្វើការងារ ដើម្បី​ធ្វើឱ្យ​ដំណើរការ​ផ្សេងៗ​ក្នុង​ផលិតកម្ម​កាន់តែ​ប្រសើរ។

បើតាម​លោក វឿន យ៉ុងអាន សម្រាប់​សិស្សានុសិស្ស​ដែលកំពុងរៀន​ថ្នាក់វិទ្យាល័យ និង​ទើបតែ​បញ្ចប់​ការសិក្សា​ថ្នាក់ទី១២ មាន​បំណង​ចង់រៀន​ជំនាញ​រ៉ូបូទិច គួរមាន​ចំណេះដឹង​មូលដ្ឋាន​គ្រឹះលើ​មុខវិជ្ជា គណិតវិទ្យា រូបវិទ្យា និង​ភាសាអង់គ្លេស​។ លោក​សង្កត់ធ្ងន់​ថា ប្រសិន​បើសិស្សានុសិស្ស​មាន​មាន​ចំណូល​ចិត្ត ឬមាន​បទពិសោធន៍​ធ្វើ​គម្រោង STEM ជាមួយ​គ្រឿង​អេឡិចត្រូនិច និង​ការ​សរសេរ​ប្រូក្រាមបញ្ជា គឺរឹតតែប្រសើរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។