ជំនាញ​វិស្វកម្ម​អគ្គិសនី​ ​៖ ​ជម្រើស​សិក្សា​ដ៏​មាន​សក្តានុពល ​ជាមួយ​ទីផ្សារ​ការងារ​ធំ​ទូលាយ​

​ក្នុង​បរិបទ​ដែល​វិស័យ​ឧស្សាហកម្ម​ ​និង​អចលន​ទ្រព្យ​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា​ ​ជំនាញ​វិស្វកម្ម​អគ្គិសនី​កំពុង​ក្លាយជា​ជម្រើស​មួយ​ដ៏​ទាក់ទាញ​សម្រាប់​យុវជន​ដែល​កំពុង​ស្វែងរក​អាជីព ​ដោយសារ​តម្រូវការ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ទាំង​នៅ​តាម​រោងចក្រ ​សហគ្រាស​ និង​បុរី​លំនៅដ្ឋាន​ផ្សេង​ៗ​។​

​លោក​ ឈន ​រិន ​គ្រូ​បណ្តុះបណ្តាល​បច្ចេកទេស​ នៃ​វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម​ ​(​ITI​) ​បាន​ឱ្យដឹង​ថា​ ​ជំនាញ​នេះ​មាន​ទីផ្សារ​ការងារ​ខ្ពស់​ ​ព្រោះ​ស្ថាប័ន​និង​គម្រោង​សាងសង់​ផ្សេង​ៗ​សុទ្ធតែ​ត្រូវការ​ជាង​ដែល​មាន​ជំនាញ​បច្ចេកទេស​ខ្ពស់​ ​ដូច្នេះ​សិស្ស​ដែល​បញ្ចប់​ការ​សិក្សា​មិន​ចាំបាច់​ព្រួយបារម្ភ​ពី​បញ្ហា​រក​ការងារ​ធ្វើ​ឡើយ​។​

​បើ​តាម​លោក​ ឈន ​រិន ​នៅ​ ​ITI​ ​សិស្ស​ដែល​រៀន​ជំនាញ​វិស្វកម្ម​អគ្គិសនី ​ពួកគេ​នឹង​ត្រូវ​សិក្សា​លើ​បី​ចំណុច​សំខាន់​ៗ​ ​រួមមាន​ ​១.​បណ្តាញ​អគ្គិសនី​ក្នុង​អគារ ​៖ ​សិស្ស​ត្រូវ​សិក្សា​ទៅលើ​គោល​គំនិត​ ​MEP​ ​ដែល​រួមមាន​ ​M​ ​សម្រាប់​ប្រព័ន្ធ​មេកានិក​, ​E​ ​សម្រាប់​ប្រព័ន្ធ​ភ្លើង​ និង​ ​P​ ​សម្រាប់​ប្រព័ន្ធ​ទឹក​។ ​ផ្នែក​ទាំង​បី​នេះ​នៅពេល​រួមបញ្ចូល​គ្នា​ ​នឹង​បង្កើត​បានជា​ប្រព័ន្ធ​បណ្តាញ​ពេញលេញ​នៅក្នុង​អគារ​មួយ​។ ​២.​បណ្តាញ​បញ្ជា​ ​៖ ​ជា​ប្រព័ន្ធ​បញ្ជា​ម៉ូទ័រ ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ ​និង​ក្នុង​រោងចក្រ​ឧស្សាហកម្ម​ ​សម្រាប់​ផលិតផលិតផល​ដោយ​ប្រើ​កម្លាំង​ភ្លើង​ធំ​ដើរ​ស្វ័យប្រវត្តិ ​ឬ​តាម​តម្រូវការ​ជាក់ស្តែង​នីមួយ​ៗ​ ​និង​ ​៣.​PLC​ ​៖ ​ជា​ប្រព័ន្ធ​បញ្ជា​ស្វ័យប្រវត្តិ​កម្រិត​ខ្ពស់​ជាង​ ​ដែល​ម៉ាស៊ីន​អាច​ធ្វើ​ការ​ដោយ​ខ្លួនឯង​ ​ដោយ​មនុស្ស​គ្រាន់តែ​ជា​អ្នក​បញ្ជា​តែ​ប៉ុណ្ណោះ​។​

​ជំនាញ​វិស្វកម្ម​អគ្គិសនី​ ​មាន​ជម្រើស​នៅក្នុង​ការ​រៀន​ជាច្រើន​ ​ដោយ​សិស្ស​អាច​ជ្រើសរើស​កម្រិត​សិក្សា​បាន​ ​ដូចជា​ ​C​1​ ​C​2​ ​និង​ ​C​3​ ​ដោយ​កម្រិត​នីមួយ​ៗ​សិក្សា​រយៈពេល​១​ឆ្នាំ​។ ​លោក​ ឈន ​រិន ​បញ្ជាក់​ថា​ ​កម្រិត​ ​C​1​ ​C​2​ ​C​3​ ​ស្មើនឹង​ការ​សិក្សា​កម្រិត​កូន​ជាង​ ​ឬ​ជាង​តាម​លំដាប់ថ្នាក់​១​ ​២​ ​និង​៣​។​

​សម្រាប់​សិស្ស​ដែល​កំពុង​សិក្សា​ថ្នាក់​ទី​៧​ ​ទី​៨​ ​ក៏​ដូចជា​អ្នក​ដែល​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​មធ្យមសិក្សា​បឋម​ភូមិ ​(​ឌី​ផ្លូម​) ​ពួកគេ​ក៏​អាច​ដាក់ពាក្យ​ចូលរៀន​បាន​។​ ក្រោយពេល​បញ្ចប់​ថ្នាក់​ ​C​3​ ​សិស្ស​អាច​បន្ត​ទៅ​រៀន​ថ្នាក់​បរិញ្ញាបត្រ​រង​ (​២​ឆ្នាំ​) ​ឬ​ថ្នាក់​បរិញ្ញាបត្រ ​(​៤​ឆ្នាំ​) ​លើ​ជំនាញ​តែ​មួយ​ ​ដោយ​ត្រូវ​សរសេរ​និក្ខេបបទ ​និង​ឡើង​ការពារ​នៅ​ចុងបញ្ចប់​។​ កម្រិត​បរិញ្ញាបត្រ​រង​ និង​បរិញ្ញាបត្រ ​សំដៅ​លើ​កម្រិត​ជា​វិស្វករ ​ដែល​ទទួលបន្ទុក​គ្រប់គ្រង​លើ​មេ​ជាង​ ​និង​កូន​ជាង​។​

​លក្ខណៈ​សម្បត្តិ​

​សម្រាប់​អ្នក​ដែល​ចង់​រៀន​ជំនាញ​វិស្វកម្ម​អគ្គិសនី ​លោក​ ឈន ​រិន ​បាន​ផ្តល់​អនុសាសន៍​ថា​ ​ពួកគេ​គួរ​មាន​ចរិត​អត់ធ្មត់​ចំពោះ​ការងារ​ ​មាន​ចំណង់ចំណូលចិត្ត​ ​និង​ចេះ​គណិតវិទ្យា​ ​និង​រូបវិទ្យា​ ​ព្រោះ​ជំនាញ​នេះ​ទាមទារ​ឱ្យ​ធ្វើ​ការ​គណនា​ច្រើន​ប្រភេទ​ ​ដូចជា​ការ​កាត់​មុខ​ខ្សែ ​ការ​ដំឡើង​ឌីហ្សង់ទ័រ ​ក៏​ដូចជា​ការ​គណនា​ដែន​ម៉ាញ៉េ​ទិច ​និង​អាំងតង់ស៊ីតេ​ជាដើម​។

​ចំពោះ​ទីផ្សារ​ការងារ​ លោក​ ឈន ​រិន ​បញ្ជាក់​ថា​ ​ក្រោយ​បញ្ចប់​ការ​សិក្សា​ ​សិស្ស​អាច​ជ្រើសរើស​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​រដ្ឋ ​ធ្វើជា​គ្រូបង្រៀន​ ​ឬ​ចូល​ធ្វើការ​នៅ​អគ្គិសនី​កម្ពុជា​។​ ក្រៅពី​នេះ​ វិស័យ​ឯកជន​ក៏​មាន​តម្រូវការ​ការងារ​ច្រើន​ផងដែរ​ ជាពិសេស​នៅ​តាម​រោងចក្រ​ឧស្សាហកម្ម​ និង​កន្លែង​សំណង់​។ ​ហើយ​បើ​និយាយ​ពី​ប្រាក់​បៀវត្ស​វិញ​ ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​រង ​អាច​ទទួលបាន​ប្រាក់ខែ​ចាប់ផ្តើម​ពី​២៦០​ដុល្លារ​អាមេរិក​ឡើង​ទៅ​ ​ខណៈ​សិស្ស​ដែល​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ ​អាច​ទទួលបាន​ប្រាក់ខែ​ចាប់ពី​ ​៣៥០​ដុល្លារ​ឡើង​ទៅ​ ​ហើយ​អាច​ទទួលបាន​ច្រើន​ជាង​នេះ​ទៀត​ ​ដោយ​អាស្រ័យ​លើ​បទពិសោធន៍​ការងារ​ជាក់ស្តែង​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសចំនួន៦០០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

សម្រាប់សិស្សនិស្សិតនៅខេត្តសៀមរាប ពេលនេះ វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) ប្រកាស​ទទួលពាក្យសម្រាប់ការសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយទទួលបានអាហារូបករណ៍១០០ភាគរយ ចំនួន ៦០០នាក់...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសនិស្សិតចំនួន១នាក់ទៅសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រ(Doctor of Medicine) នៅ...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...