ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

កម្មវិធីអាហារូបករណ៍ SHE-CAN ដែលជា​ក្តីស្រមៃរបស់យុវតីកម្ពុជា​ចង់បន្តការ​សិក្សា​នៅសហរដ្ឋអាមេរិក ពេលនេះ បានបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ហើយ។

SHE-CAN គឺជាកម្មវិធីអភិវឌ្ឍភាពជាអ្នកដឹកនាំសម្រាប់យុវតី ដែលមានគោលដៅជួយគាំទ្របេក្ខនារីកម្ពុជាឱ្យទទួលបានអាហារូបករណ៍ពេញលេញ (Full-Ride Scholarship) ដើម្បីចូលរៀននៅសាកលវិទ្យាល័យឈានមុខគេនានាក្នុងសហរដ្ឋអាមេរិក។

អត្ថប្រយោជន៍ដែលទទួលបាន ៖ ការគាំទ្រពេញលេញក្នុងការដាក់ពាក្យសុំអាហារូបករណ៍ពីសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិក, ការបណ្តុះបណ្តាលត្រៀមប្រឡង IELTS/TOEFL និង SAT/ACT, ការណែនាំពី Mentor ដែលនៅសហរដ្ឋអាមេរិកផ្ទាល់, ការគាំទ្រចំណាយមួយចំនួន ដូចជា ថ្លៃប្រឡង លិខិតឆ្លងដែន ទិដ្ឋាការ សំបុត្រយន្តហោះ សៀវភៅសិក្សា និងការធានារ៉ាប់រងសុខភាព (ស្របតាមលក្ខខណ្ឌរបស់កម្មវិធី)។

លក្ខខណ្ឌសម្រាប់ការដាក់ពាក្យ ៖ ជាយុវតីមានអាយុចន្លោះ ១៧–២០ឆ្នាំ, បានបញ្ចប់ ឬកំពុងបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ យ៉ាងយូរត្រឹមខែមិថុនា ឆ្នាំ២០២៧, មានលទ្ធផលសិក្សាល្អ និងមានសមត្ថភាពភាសាអង់គ្លេស (TOEFL, IELTS ឬ Duolingo), មានបទពិសោធន៍ភាពជាអ្នកដឹកនាំនៅសាលារៀន ឬក្នុងសហគមន៍, មានបំណងសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក, មកពីគ្រួសារដែលមានចំណូលទាប និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការរួមចំណែកអភិវឌ្ឍសង្គមកម្ពុជា។

ឯកសារចាំបាច់សម្រាប់ការដាក់ពាក្យ

  1. ព្រឹត្តិបត្រពិន្ទុ (Transcript) ថ្នាក់ទី១០ ទី១១ និងទី១២
  2. លទ្ធផលប្រឡងថ្នាក់ជាតិ ឬពិន្ទុ WAEC
  3. ការបកប្រែជាភាសាអង់គ្លេសនៃព្រឹត្តិបត្រពិន្ទុ ឬលទ្ធផលប្រឡង (អាចបកប្រែដោយខ្លួនឯងបានប្រសិនបើចាំបាច់)
  4. ការប៉ាន់ប្រមាណចំណូលប្រចាំខែរបស់គ្រួសារ
  5. លទ្ធផលតេស្ត SAT, ACT, IELTS ឬ TOEFL (ប្រសិនបើធ្លាប់ប្រឡង)

ការដាក់ពាក្យសុំចូលរួមកម្មវិធីនេះ [ធ្វើឡើងដោយឥតគិតថ្លៃ]។ បេក្ខនារីកម្ពុជាដែលមានចំណាប់អារម្មណ៍ត្រូវប្រញាប់ដាក់ពាក្យឱ្យបានមុនកាលកំណត់ គឺថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)