ភ្នំពេញ- វិទ្យាស្ថានខ្មែរជំនាន់ថ្មី បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាចំនួន២៨០កន្លែង ក្នុងនោះថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រចំនួន២៥០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៣០កន្លែង ។ អាហារូបករណ៍ទទួលបានការគាំទ្រ និងឧបត្ថម្ភពីឯកឧត្ដម ស សុខា និងលោកជំទាវ កែ សួនសុភី សហការជាមួយ វិទ្យាស្ថានខ្មែរជំនាន់ថ្មីសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។
អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតទូទាំងប្រទេស ជាបុគ្គលដែលធ្លាប់បានចូលរួមសកម្មភាពការងារសង្គម ឬមានជីវភាពខ្វះខាត (ត្រូវភ្ជាប់ជាមួយលិខិតបញ្ជា្កក់ថាបានចូលរួមសកម្មភាពការងារសង្គម ឬលិខិតបញ្ជាក់ភាពក្រីក្រចេញដោយអាជ្ញាធរ) សិស្ស-និស្សិតត្រូវបំពេញពាក្យស្នើសុំប្រវត្តិរូបសង្ខេប សលាកប័ត្រឯកត្តជន (មានគំនូរ) និងបំពេញកិច្ចសន្យាខិតខំរៀនសូត្រ ដោយគោរពតាមវិធានបទបញ្ជាផ្ទៃក្នុងរបស់ក្រុមការងារ ។ លើសពីនេះ ត្រូវមានសញ្ញាបត្រថ្នាក់បរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងធ្លាក់មធ្យមសិក្សាទុតិយភូមិសម្រាប់ថ្នាក់បរិញ្ញាបត្ររង ។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញវិទ្យាសាស្ត្រអប់រំ និងជំនាញរដ្ឋបាលសាធារណៈ ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងផ្ដល់ជំនាញគណនេយ្យ, ធនាគារ និងហិរញ្ញាវត្ថុ, សេដ្ឋកិច្ច, អក្សរសាស្ត្រអង់គ្លេស, វិទ្យាសាស្រ្តកុំព្យូទ័រ, នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ចំនួន២៥០កន្លែង ។ ការសិក្សាមានជម្រើសម៉ោងសិក្សាថ្ងៃច័ន្ទ-សុក្រ និងសៅរ៍អាទិត្យ ដោយច័ន្ទ-សុក្រមានវេនព្រឹក រសៀល និងល្ងាច សម្រាប់សៅរ៍-អាទិត្យ(សិក្សាទាំងព្រឹក-ល្ងាច) ពីម៉ោង៧:០០ព្រឹក ដល់១២:០០ និង១៤:០០ ដល់ ១៧:០០ ។
គួរបញ្ជាក់ដែរថា សិស្ស-និស្សិតដែលទទួលជាប់អាហារូបករណ៍តម្រូវឱ្យបេក្ខជនបង់ថ្លៃរដ្ឋបាលសិក្សាដោយខ្លួនដោយថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់២០០ដុល្លារក្នុងមួយឆ្នាំ និងបរិញ្ញាបត្រ/បរិញ្ញាបត្ររង ៥០ដុល្លារក្នុងមួយឆ្នាំ ។ គ្រឹះស្ថានសិក្សាមានអាសយដ្ឋាននៅអគារលេខ១២-១៤B ផ្លូវលេខ៣២A(២៧១) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យសូមធ្វើការស្នើសុំពាក្យអាហារូបករណ៍តារយៈ ការដាក់ពាក្យផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍ ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ(បណ្ណាគារកម្ពុជា) ។ ជម្រើសទី២ អាចបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយនឹងឯកសារ រួច Scan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើចូលPage និងជម្រើសទី៣ តាមរយៈ Telegram របស់ក្រុមការងារអាហារូបករណ៍ ស សុខា ដោយបំពេញពាក្យស្នើសុំ និងភ្ជាប់ជាមួយឯកសារ រួចScan ឬថត(ថតឱ្យបានច្បាស់ល្អ) ហើយផ្ញើទៅកាន់តេឡេក្រាមក្រុមការងារតាមរយៈលោក រ៉ាត់ រ៉ាទី ០៩៦ ៨៦៩ ៦៦៦៥, កញ្ញា លី សុគន្ធា ០១៧ ៦៨៤ ៨៨១, និងលោក ម៉ៅ រិទ្ធច័ន្ធសំណាង ០៩៦ ៥៩១ ៦៩៤២ ។
កាលបរិច្ឆេទទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (សម្រាប់ចូលរៀនវគ្គសិក្សាទី១) និងបន្តទទួលពាក្យត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ (សម្រាប់វគ្គសិក្សាទី២) ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Melburne ប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2023
សាកលវិទ្យាល័យ Melburne នៅប្រទេសអូស្រ្តាលី បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់និស្សិតអន្តរជាតិនៅឆ្នាំសិក្សា២០២៣នេះ ។...

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/10/2023
ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

ឱកាសសម្រាប់សិស្សបាក់ឌុប! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង ផ្តល់ជូនទាំងកុំព្យូទ័រ និងការសិក្សាឥតគិតថ្លៃ ១០០%
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/07/2026
ក្នុងឆ្នាំសិក្សា២០២៦-២០២៧ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៦០០ កន្លែង សម្រាប់សិក្សាថ្នាក់...

សិក្សាវគ្គភាសាអង់គ្លេសតាមប្រព័ន្ធអ៊ីនធឺណិត ដោយឥតគិតថ្លៃ និងទទួលបានវិញ្ញាបនបត្រទទួលស្គាល់ជាអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/08/2026
សាកលវិទ្យាល័យរដ្ឋអាយអូវ៉ា (Iowa State University) សហការជាមួយកម្មវិធី Online Professional English Network (OPEN) ប្រកាសបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង ផ្តល់អាហារូបករណ៍១០០ភាគរយជាច្រើនកន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/01/2023
ជាឱកាសល្អសម្រាប់យុវជនរស់នៅក្នុងខេត្តកោះកុង ពេលនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង បានប្រកាសផ្តល់អាហារូបករណ៍១០០%...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/08/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅសាកលវិទ្យាល័យ SUSTech ប្រទេសចិន ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/03/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/05/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប




































































