យុវជន សំ ភារុន ៖ ភាពស្រស់ស្អាត និងគុណភាពនៃសំណង់អគារ កើតឡើងពីការស្រមៃរបស់ស្ថាបត្យករ

សោភ័ណភាព នៃសំណង់អគារស្នាក់នៅ អគារសិក្សា ឬអគារការិយាល័យមានសណ្ដាប់ធ្នាប់ ផាសុកភាព ជាការបង្ហាញឱ្យឃើញពីយកចិត្តទុកដាក់របស់ស្ថាបត្យករក្នុងការកសាងស្នាដៃ និងផ្ដល់គុណភាពឱ្យទៅកាន់អតិថិជន។ សំណង់អគារផ្សេងៗក៏អាចរំលេចពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ នៅតាមតំបន់ ឬភូមិសាស្ត្រ នេះជាការលើកឡើងរបស់លោក សំ ភារុន អតីតសិស្សផ្នែកស្ថាបត្យកម្ម។

លោក សំ ភារុន ជាអតីតសិស្សផ្នែកស្ថាបត្យកម្ម នៃវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) លើកឡើងថា លោកសម្រេចចិត្តសិក្សាជំនាញនេះព្រោះស្មារតីស្រឡាញ់ ក្ដីស្រមៃចង់ក្លាយជាស្ថាបត្យករ និងចង់បង្កើតស្នាដៃតាមរយៈអគារផ្សេងៗ។ ការសិក្សាជំនាញនេះ មិនមានភាពងាយស្រួលឡើយដោយពេលខ្លះសឹងតែបោះបង់ការសិក្សា ប៉ុន្តែ ភារុន មានកត្តាលើកទឹកចិត្តពីខ្លួនឯង និងគ្រួសារជាធំ។

លោក ភារុន បន្តថា ការសិក្សាជំនាញនេះជាការសិក្សាទាក់ទងទៅសិល្បៈផង វិទ្យាសាស្ត្រផង និងរួមបញ្ចូលជាមួយនឹងធម្មជាតិ ជាពិសេសអាចប្រើប្រាស់នូវគំនិតច្នៃប្រឌិតក្នុងការបង្កើតការរចនាថ្មីមួយតាមការស្រមើលស្រមៃរបស់ស្ថាបត្យករ។ ការសិក្សាមានរយៈពេលប្រាំឆ្នាំកន្លះ ដោយកន្លះឆ្នាំចុងក្រោយនិស្សិតត្រូវធ្វើនិក្ខេបទដើម្បីបញ្ចប់ការសិក្សា។ ការសិក្សារយៈពេល៥ឆ្នាំ មានមុខវិជ្ជាជាច្រើនដូចជា ស្ថាបត្យកម្មប្រវត្តិសាស្ត្រ, Computer Design(CAD), Structural design, design studio, construction Technologies។

អតីតសិស្សផ្នែកស្ថាបត្យកម្មរូបនេះបន្តថា ក្រោយបញ្ចប់ការសិក្សាជំនាញនេះ អ្នកសិក្សាក៏អាចស្វែងការងារបានជាច្រើនប្រភេទដូចជា Consultancy services, Architecture studios, Interior design, Landscape design, ឬជាសាស្ត្រាចារ្យបង្រៀនតាមវិទ្យាស្ថាន ឬសាកវិទ្យាល័យ ឬបម្រើការងារក្នុងក្របខណ្ឌរាជរដ្ឋាភិបាលជាដើម។

បើក្រឡេកទៅមើលជីវិតរបស់ ភារុន វិញ លោកបានជួបបញ្ហាប្រឈមជាច្រើនក្នុងការ​សិក្សា​ជំនាញ​មួយនេះ ព្រោះការសិក្សាត្រូវចំណាយថវិកាច្រើន ទាមទារពេលវេលាច្រើន និងទាមទារឱ្យមានសុខភាពល្អជានិច្ច។ លើសពីនេះ ត្រូវហ៊ានប្រឈមនូវបញ្ហាដែលមានទាំងការសិក្សា និងការងារ ជាពិសេសគឺការបែងចែកពេលវេលាឱ្យបានត្រឹមត្រូវ ទាំងការថែរក្សាសុខភាព និងការផ្គត់ផ្គង់ជីវភាពសិក្សារបស់ខ្លួនឯង។ ដើរចូលក្នុងវិស័យនេះ ភារុន បានចាប់ផ្ដើមរកការងារក្រៅម៉ោងកំឡុងពេលសិក្សាឆ្នាំទី៣ រហូតចប់ឆ្នាំទី៤ដែលបានសិក្សា និងធ្វើការជាមួយគម្រោងជាច្រើនដូចជា ផ្ទះវីឡា គម្រោងផ្ទះល្វែង ផ្ទះចំការ ការងារដេគ័រខាងក្នុង សិក្សាប្លង់ Master Plan ការកែលំអរហាងកាហ្វេ ការងារ Condo ការងារ Resort ជាដើម។ បច្ចុប្បន្ន លោក សំ ភារុន កំពុងធ្វើការងារជាស្ថាបត្យករឯករាជ្យ​លើផ្នែកស្ថាបត្យកម្មដូចជា ផ្ទះវីឡា ការកែលំអរផ្ទះល្វែង ផ្ទះវីឡាតឿ ផ្ទះល្វែងនៅតាមបណ្ដាខេត្ត ការដេគ័របន្ទប់គេង និងការិយាល័យការងារជាដើម។

«ជំនាញស្ថាបត្យកម្មនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សង្គមជាតិ ព្រោះការអភិវឌ្ឍទៅបានគឺមានការចូលរួមពីស្ថាបត្យកម្មដែលផ្ដល់នូវសណ្ដាប់ធ្នាប់ សោភ័ណភាព ផាសុកភាព និងការរស់នៅស្រួល»

លោក សំ ភារុន

យ៉ាងណាក៏ដោយ សម្រាប់ប្អូនៗសិស្សនិស្សិត​ដែលចង់សិក្សាជំនាញស្ថាបត្យកម្ម លោក សំ ភារុន បានផ្តល់អនុសាសន៍ថា គួរត្រៀមលក្ខណៈសម្បតិ្តឱ្យបានគ្រប់គ្រាន់ដូចជា ការស្វែងយល់ និងត្រូវស្គាល់អំពីខ្លួនឯងឱ្យបានច្បាស់លាស់ថាស្រលាញ់ជំនាញនេះពិតដែរឬទេ និងត្រូវត្រៀមថវិការមួយចំនួនសម្រាប់ចំណាយពេលចូលសិក្សាឆ្នាំដំបូង និងការបែងចែកពេលវេលា សម្រាប់ការសិក្សា និងការថែរក្សាសុខភាព។ លើសពីនេះ សិស្សានុសិស្សត្រូវខិតខំស្វ័យសិក្សាបន្ថែមអំពីជំនាញនេះឱ្យកាន់តែច្រើនតាំងពីឆ្នាំសិក្សាដំបូង៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

សាកលវិទ្យាល័យ​ស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍​១០កន្លែង​សម្រាប់​និស្សិត​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2023

ក្រោម​កម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យ​ស៊ុន​យ៉ាតសេន​នៅទីក្រុងក្វាងចូវ ប្រទេសចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....