តើយុវជនកម្ពុជាទទួលបានចំណេះដឹងអ្វីខ្លះ ពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២?

ភ្នំពេញ – ព្រឹត្តិការណ៍ នៃការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​លើកទី៣២ ដែលប្រទេសកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ទើប​តែបានបិទបញ្ចប់​ទៅ​កាលពេលថ្មីៗនេះ ប្រកបដោយ​ថាមពល និង​ជោគជ័យ ។ ការ​រៀបចំព្រឹត្តិការណ៍កីឡាជា​ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជានេះ តើយុវជនយើងទទួលបានចំណេះដឹងអ្វីខ្លះ?

យុវតី អ៊ុង ស្រីពេជ្រ ជាម្ចាស់ជ័យលាភីមេដាយមាស ក្នុងកម្មវិធីជជែកដេញដោល ពានរង្វាន់ជើងឯកតស៊ូមតិ និងវោហារកោសល្យជាសាធារណៈ បាននិយាយថា បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គម នាងបាន​យល់ដឹងកាន់តែច្រើនអំពីប្រភេទកីឡាផ្សេងៗដែលកម្ពុជាមាន ។ ស្រីពេជ្រ បន្តថា រូបនាងបានចំណេះដឹងមួយចំនួន រួមមាន ទី១. យល់ដឹងបន្ថែមអំពីប្រភេទកីឡាផ្សេងៗដែលមាននៅក្នុងប្រទេសកម្ពុជា និងក្រៅប្រទេសកម្ពុជា ទី២. យល់ដឹងអំពីសិល្បៈផ្សេងៗ និងបានឃើញការសម្ដែងរបស់សិល្បៈករ សិល្បការិនីកម្ពុជា ទី៣. យល់ដឹងពីប្រវត្តិសាស្រ្តនៃស៊ីហ្គេម មូលហេតុអ្វីបានជាគេបង្កើតកីឡាស៊ីហ្គេមឡើង ទី៤. យល់ដឹងបន្ថែមពីប្រភេទកីឡាស៊ីហ្គេមបន្ថែមទៀត។

យុវតី អ៊ុង ស្រីពេជ្រ

“នៅមុនពេលកម្ពុជាមិនទាន់ធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ខ្ញុំមិនសូវចាប់អារម្មណ៍កីឡាស៊ីហ្គេមនោះទេ បន្ទាប់មកខ្ញុំក៏យល់ដឹងបានច្រើនអំពីកីឡានៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមនេះ”

យុវតី អ៊ុង ស្រីពេជ្រ ក៏បានសម្ដែងនូវអារម្មណ៍រីករាយ និងចង់ឃើញប្រទេសកម្ពុជារួមដៃគ្នាដើម្បីស្វាគមន៍ ឬរាក់ទាក់ជាមួយនិងកីឡាករ និងកីឡាការិនីស៊ីហ្គេមបន្ថែមទៀត ហើយក៏បន្តអភិវឌ្ឍជាតិ និងបន្តរក្សាសន្តិភាព ដោយសារចំណុចទាំងអស់នេះហើយដែលជួយឱ្យការរៀបចំប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជាប្រព្រឹត្តិទៅដោយរលូន។

យុវតី អៀម មុន្នីរង្សី ជានិស្សិតឆ្នាំទី១ និងជាអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេមផ្នែកស្នាក់នៅ និងដឹកជញ្ជូន បាននិយាយថា រូបគេរៀនបានច្រើនពីព្រឹត្តិការណ៍ស៊ីហ្គេម តាមរយៈការស្គាល់មនុស្សជាច្រើនដែលមិនធ្លាប់ជួបពីមុនមក ដោយចាប់ផ្ដើមក្លាហានជាងមុន អាចស្គាល់ជនបរទេស និងមានការទំនាក់ទំនងគ្នាល្អ។ មុន្នីរង្សី បន្តថា រូបគេបានផ្លាស់ប្ដូរពីមនុស្សស្ងៀមស្ងាត់មិនហ៊ានចេញទៅខាងក្រៅនិយាយជាមួយមនុស្សដទៃ ហើយបែរមកចាប់ផ្ដើមក្លាហានហ៊ានទំនាក់ទំនងជាមួយ​មនុស្សនៅជុំវិញខ្លួនប្រសើរជាងពីមុនចាប់តាំងពីមានព្រឹត្តិការណ៍ស៊ីហ្គេមនេះមក។

យុវតីអ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម រូបនេះ បន្តថា រូបគេទទួលបានឱកាសយល់ដឹងបន្ថែមដូចជា ទី១. មានឱកាសចេញទៅទំនាក់ទំនងនៅខាងក្រៅជាមួយមនុស្សថ្មីៗ ស្គាល់ពីកីឡាផ្សេងៗដែលមិនធ្លាប់ស្គាល់ពីមុនមក ទី២. រៀនពីឧបសគ្គដែលបានជួប និងអាចដោះស្រាយឧបសគ្គបាន ឧទាហរណ៍៖ រៀបចំចាត់ចែងទិញ និងដឹកជញ្ជូនអាហារដល់កីឡាករ ពេលខ្លះលើស ឬខ្វះ និងមានបញ្ហាមួយចំនួន។ ទី៣. រៀនបានពីការរក្សាចំណងទំនាក់ទំនង គឺទាំងកីឡាករ កីឡាការិនីខ្មែរ និងបរទេស គឺរួសរាយរាក់ទាក់ និងស្វាគមន៍គ្នាបានល្អ មានភាពស្និទ្ធស្នាលដូចជាបងប្អូន និងទី៤. អាចពង្រឹងសមត្ថភាពភាសាអង់គ្លេស ដោយសារគ្រប់កីឡាករ មកពីបណ្ដាប្រទេសផ្សេងៗនិយាយជាភាសាអង់គ្លេស។

យុវតី អៀម មុន្នីរង្សី អ្នកស្ម័គ្រចិត្តក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

“ខ្ញុំមានអារម្មណ៍ថាអស្ចារ្យមែនទែន និងជាលើកទីមួយដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះប្រកួតកីឡាស៊ីហ្គេម ហើយដំបូងឡើយមនុស្សមិនច្រើនទេដែលស្គាល់ស៊ីហ្គេម ប៉ុន្តែនៅពេលចាប់ផ្ដើមមានពិធីបើកប្រកួតកីឡាស៊ីហ្គេម ទើបចាប់ផ្ដើមមានមនុស្សស្គាល់ពីស៊ីហ្គេម ស្គាល់ពីប្រភេទកីឡាផ្សេងៗ និងមានអ្នកគាំទ្រច្រើន”

យុវជន នៀ ឧត្តម ជានិស្សិតកំពុងសិក្សា​ឆ្នាំទី២ ជំនាញសំណង់ស៊ីវិល នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា និយាយថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣ មិនត្រឹមតែបង្ហាញពីសក្កានុពលនៃប្រទេសកម្ពុជាដែលមានធនធានគ្រប់គ្រាន់ធ្វើជាម្ចាស់ផ្ទះកីឡាលំដាប់ថ្នាក់កំពូលនៅក្នុងអាស៊ានប៉ុណ្ណោះទេ ថែមទាំងជាឱកាសមួយឱ្យកម្ពុជាបង្ហាញនូវវប្បធម៌ អរិយធម៌ជនជាតិខ្មែរទៅកាន់អាស៊ាន ក៏ដូចជាពិភពលោកទាំងមូលផងដែរ។

នៀឧត្តម បន្ថែមថា តាមរយៈព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ រូបគេអាចរៀនបានថា កម្ពុជាក៏មានកម្មវិធីមួយហៅថា Beyon The Game គឺមិនមែនធ្វើសម្រាប់តែកីឡាប្រកួតយកចាញ់ឈ្នះមួយមុខទេ ប៉ុន្តែចង់បង្ហាញថា កីឡាបង្កើតនូវមិត្តភាពក៏ដូចជាសាមគ្គីភាព និងការឱ្យតម្លៃគ្នាទៅវិញទៅមក ។ និស្សិតឆ្នាំទី២ បញ្ជាក់បន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ពិតជាជំរុញឱ្យយុវជនកម្ពុជា អាចចូលរួមចំណែកផ្សព្វផ្សាយ គាំទ្រទៅលើការប្រកួតរបស់កីឡាករខ្មែរ និងអាចចូលរួមផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌របស់យើងទៅកាន់ជាតិសាសន៍ដ៏ទៃផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។