សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជា​ប្រារព្ធពិធីសន្និបាតការងារឆ្នាំ២០២៣

ភ្នំពេញ៖ នារសៀលថ្ងៃសោរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជារៀបចំពិធីសន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងទិសដៅការងារ ឆ្នាំ២០២៣ ក្រោមអធិបីភាព លោកគ្រូអគ្គនាយក សេង បូណា ដែលមាន គណៈគ្រប់គ្រង នាយក-នាយិកា លោកគ្រូ-អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ចំនួន ៦០០នាក់ នាមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា កូរ៉េ (CKCC)​។

ថ្លែងក្នុងឱកាសនោះ លោកគ្រូអគ្គនាយក សូមថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះបុគ្គលិកគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្ម ការធានានិរន្តភាពនៃការសិក្សារបស់សិស្សក្នុងអំឡុងពេល នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធានាបាននូវសុវត្ថិភាពសុខភាព និងការរៀនសូត្ររបស់ សិស្សានុសិស្ស។

លោកគ្រូក៏បានថ្លែងអំណរគុណដល់កិច្ចខំប្រឹងប្រែងរបស់ គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានចូលរួមការងារ​ យ៉ាងសកម្ម តាមតួនាទី ភារកិច្ចរៀងៗខ្លួននិង​អត់ធ្មត់ក្នុងការងារផ្នែកអប់រំមួយនេះ​ទទួលបាននូវលទ្ធផលវិជ្ជមាន ទោះស្ថិតក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយ។ លោកគ្រូបានណែនាំ  និងលើកទឹកចិត្ត បុគ្គលិកគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តខិតខំបម្រើសេវាអប់រំ ដល់មាតា-បិតា សិស្សានិសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

នាក្នុងឱកាសនោះ សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាក៏បានប្រគល់លិខិតតែងតាំងដល់គណៈគ្រប់គ្រង និង ប្រធានក្រុមបច្ចេកទេសកម្មវិធីសិក្សាជាតិសម្រាប់តំបន់ទួលគោក និង សែនសុខ លិខិតសរសើរដល់បុគ្គលិកដែលបានបំពេញការងារ ចាប់ពី៥ឆ្នាំឡើង លិខិតសរសើរដល់បុគ្គលិកឆ្នើម និង​លិខិតសរសើរដល់បុគ្គលិកដែលមានវត្តមានល្អផងដែរ។

សាលារៀនអន្តរជាតិទ្រូវីហ្សិនកម្ពុជាបច្ចុប្បន្នមានចំនួន ៨សាខានៅក្នុងឆ្នាំ ២០២៣ នេះ  ផ្តល់ជូននូវសេវាអប់រំចាប់ពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់វិទ្យាល័យ។ លើសពីនេះ ទ្រូវីហ្សិន បានពង្រីកភាពជាដៃគូ   នៅទូទាំងពិភពលោក រួមមាន នូវែលសេឡង់ សិង្ហបុរី អូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកហើយកាលពីពេលកន្លងទៅ សិស្សានុសិស្សក៏បានចូលរួមកម្មវិធីផ្លាស់ប្តូរកម្មសិក្សាជាមួយសាលាជាដៃគូផង។

ព័ត៌មានបន្ថែម: http://truevisions.edu.kh/en-us/

Facebook Page: True VISIONS International School of Cambodia

ទំនាក់ទំនង: 012 303 188 or 017 361 669




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហា នៃប្រទេសកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានដូហានៃប្រទេសកាតាក្រោមកម្មវិធីអាហារូបករណ៍ Doha Foundation Grant 2024-2025 ឆ្នាំសិក្សា២០២៤ -២០២៥។ ....

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2025

កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យ នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន...

អាហារូបករណ៍​ ​ថ្នាក់​បរិញ្ញាបត្រ​រង​ និង​ថ្នាក់​បរិញ្ញាបត្រ ​២១០​កន្លែង​ ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2026

​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ ​ដែល​ជា​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ ស្ថិត​ក្រោម​អាណាព្យាបាល​របស់​ក្រសួង​អប់រំ ​កំពុង​ប្រកាស​ដល់​សិស្សានុសិស្ស​ទាំងអស់​ ​ដែល​បាន​ប្រឡង​ជាប់ ​ឬ​ធ្លាក់​សញ្ញាបត្រ​...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...