ចូលរួមក្នុងរបៀបវារៈនៃការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (SDG) ព្រមទាំងបន្តចូលរួមជាវិជ្ជមានក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សកលលោក ដោយមិនបណ្ដោ យឱ្យអ្នកណាម្នាក់ ឬប្រទេសណាមួយត្រូវបានទុកចោលឡើយ ហើយបន្តចូលរួមជាមួយបណ្ដាប្រទេសដទៃទៀតក្នុងការលើកកម្ពស់ ESD។
ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានថ្លែងខាងលើតំណាងឱ្យប្រតិភូនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងសន្និសីទសកលស្ដីពីការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (ESD) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧-១៩ ខែឧសភា តាមរយៈវីដេអូពីចម្ងាយ ដោយសហការជាមួយក្រសួងអប់រំ និងស្រាវជ្រាវរបស់សហព័ន្ធអាល្លឺម៉ង់ និងគណៈកម្មការអាល្លឺម៉ង់សម្រាប់យូណេស្កូ រៀបចំដោយអង្គការយូណេស្កូ។

ក្រសួងអប់រំបានបញ្ជាក់ថា ក្នុងន័យបង្កើនសន្ទុះសម្រាប់ក្របខ័ណ្ឌសកលថ្មីអេឌីអេសសម្រាប់ឆ្នាំ២០៣០ សម្រាប់អំឡុងឆ្នាំ២០២០-២០៣០ និងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តរួមមាន ធានាឱ្យមានការប្តេជ្ញាចិត្តកម្រិតគោលនយោបាយឱ្យដល់ការអប់រំប្រកបដោយចរីភាពតាមរយៈសេចក្តីប្រកាសប៊ែកឡាំង ដែលត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការអំពាវនាវឱ្យមានសកម្មភាពជាបន្ទាន់ដើម្បីពន្លឿននិរន្តរភាព និងសកម្មភាពយកចិត្តទុកដាក់ដល់ការបំរែបំរួលអាកាសធាតុតាមរយៈការអប់រំ។ ជំរុញការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធដល់ដល់ការអប់រំប្រកបដោយចរីភាពសម្រាប់ឆ្នាំ២០៣០ រួមទាំងគំនិតផ្តួចផ្តើមរបស់ប្រទេស ព្រមទាំងពង្រីកនិងពង្រឹងភាពជាដៃគូ និងឱកាសបណ្តាញទំនាក់ទំនងសម្រាប់ការអប់រំប្រកបដោយចរីភាព។
សូមគូសបញ្ជាក់ជូនថា តាមរយៈសន្និសីទនេះនឹងជួយបង្កើនសន្ទុះសម្រាប់ក្របខ័ណ្ឌថ្មីនៃ ESD សម្រាប់ឆ្នាំ២០៣០ ដែលមានគោលបំណងរួមគ្នាកសាងពិភពលោកទាំងមូលដែលមានភាពត្រឹមត្រូវ និងប្រកបដោយនិរន្តរភាព។ ការអប់រំដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនឹងជំរុញឱ្យមានចូលរួមដល់ភាពជោគជ័យរបស់ SDGs ទាំង១៧ និងដើម្បីកសាងប្រព័ន្ធអប់រំដែលគាំទ្រដល់អ្នកសិក្សាគ្រប់វ័យឱ្យមានទំនួលខុសត្រូវ និងចូលរួមចំណែកយ៉ាងសកម្មដល់សង្គមប្រកបដោយចីរភាព និងភពផែនដីដែលមានសុខាមាលភាព៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ឪពុកម្តាយមួយចំនួនកំពុងបង្ហាញការព្រួយបារម្ភពីសុខភាពកូនៗ ខណៈផ្ទុះករណីជំងឺផ្តាសាយប្រភេទ Flu A, B និងវីរុស RSV
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើមកាលពីឆ្នាំ២០១៥ ណារី មានអាយុទើបតែ៨ឆ្នាំ ប៉ុន្តែជំនួសឱ្យការកាន់សៀវភៅដើរចូលថ្នាក់រៀន នាងបែរជាចំណាយពេលពេញមួយថ្ងៃដើររើសអេតចាយ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍នៅក្នុងពិភពនៃការអប់រំ អាយុគ្រាន់តែជាតួលេខប៉ុណ្ណោះ។ នេះជាសារដាស់តឿន និងជាគំរូមួយសម្រាប់យុវជនជំនាន់ក្រោយ ក្រោយពីលោក Wong Yee Keong
ពានរង្វាន់, ព្រឹត្តិការណ៍, យុវជនឆ្នើមលោក តូច ឥនសុភា ជាយុវជនតំណាងប្រទេសកម្ពុជា ដែលបានឈ្នះលើការប្រកួតប្រជែងអត្ថបទ យុវជន ASEAN-IPR ស្តីពី ការបង្ការការជ្រុលនិយមដោយហិង្សា
ចំណេះជីវិត, ព្រឹត្តិការណ៍នៅក្នុងយុគសម័យឌីជីថល ឧបករណ៍បច្ចេកវិទ្យាដូចជា ស្មាតហ្វូន នាឡិកាឆ្លាតវៃ និងកុំព្យូទ័រ បានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវិតប្រចាំថ្ងៃ ចាប់ពីការទូទាត់ប្រាក់ ការស្កេនឯកសារ…
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ក្នុងគោលបំណងពង្រឹងសមត្ថភាពសិស្ស បង្កើនប្រសិទ្ធភាពការរៀន និងការស្រាវជ្រាវ ពិសេសគឺលើកកម្ពស់គុណភាពអប់រំគណិតវិទ្យានៅកម្ពុជា ព្រមទាំងផ្សារភ្ជាប់ទំនាក់ទំនងអន្តរជាតិ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍សិស្សនិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៦ បានបង្ហាញក្តីរំភើប និងរីករាយចំពោះឱកាសជួបសំណេះសំណាលផ្ទាល់ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍ប្រទេសអូស្ត្រាលីបានបញ្ជាក់ពីការប្តេជ្ញាចិត្តបន្តគាំទ្រកម្ពុជាក្នុងការទប់ស្កាត់អំពើហិង្សាលើស្ត្រី និងក្មេងស្រី តាមរយៈការពង្រឹងសេវាគាំទ្រ ភាពជាដៃគូ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍នៅឆ្នាំ២០២៧ ខាងមុខនេះ កម្ពុជានឹងក្លាយទៅជាប្រទេសទី៤ នៅលើពិភពលោក ដែលមានវត្តមានសាលារៀន Dreamy របស់កូរ៉េ
ព័ត៌មានជាតិ និងអន្តរជាតិ, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍កុមារប្រមាណ ៧០លាននាក់នៅសហរដ្ឋអាម៉េរិក ត្រូវបានចុះឈ្មោះដោយស្វ័យប្រវត្តិក្នុងកម្មវិធី «Trump Accounts» ដែលមានគោលបំណងជួយពួកគេចាប់ផ្តើមសន្សំ និងវិនិយោគសម្រាប់អនាគត