ក្រសួងអប់រំ ត្រៀមថវិកាប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់ការសាងសង់ និងជួសជុលអគារសិក្សាដែលខូចខាតដោយសារ​ជម្លោះប្រដាប់អាវុធនៅតាមព្រំដែនកម្ពុជា-ថៃ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ក្រសួងអប់រំ យុវជន​ និងកីឡា គ្រោង​នឹងធ្វើការជួសជុលឡើងវិញ​នូវ​សាលាជាង ៦០០កន្លែង​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​សង្រ្គាម​ព្រំដែន​កម្ពុជា-ថៃ ក្នុងភូមិ​សាស្រ្ត​ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ឱ្យបានរួចរាល់មុនការបើកបវេសកាលឆ្នាំសិក្សាថ្មីនាដើមខែវិច្ឆិកាខាងមុខ។

បើតាម​លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដំណើរការនៃការសាងសង់ ក៏ដូចជាជួសជុលអគារដែលរងការខូចខាតនៅតាមបណ្ដោយព្រំដែន ក្រសួងបានត្រៀមថវិកាប្រមាណចំនួន ៥០ម៉ឺនដុល្លារក្នុងការធ្វើកិច្ចការនេះ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍បញ្ជាក់ដែរថា ក្រៅពីនេះ ក្រុមការងារក្រសួងអប់រំ ក៏បន្តធ្វើការងារជិតស្និទ្ធជាមួយនឹងដៃគូអភិវឌ្ឍនានា នៅក្នុងការកៀរគរគាំទ្រថវិកាបន្ថែម ដើម្បីធានាយ៉ាងណាឱ្យប្អូនៗអាចចូលរៀនបាននៅក្នុងការបើកបវេសនកាលដ៏ខ្លីខាងមុខនេះ ដោយ​ក្រសួងបានរៀបចំក្រុមការងាររួចរាល់អស់ហើយ ទាំងការងារសំណង់ក៏ដូចជាការងារបច្ចេកទេស ហើយ​ក្រុងការងារ នឹងចុះទៅពិនិត្យដោយផ្ទាល់នៅតាមទីតាំងជាក់ស្ដែង ដើម្បីពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយ និងដាក់ផែនការក្នុងការជំរុញដំណើរការនៃការជួសជុល និងសាងសង់ឱ្យបានឆាប់រហ័សតាមការគ្រោងទុក។

សម្រាប់​ការងារសាងសង់ និងជួសជុលអគារសិក្សាដែលរងផលប៉ះពាល់នៅតំបន់ព្រំដែនកម្ពុជា-ថៃនេះ នៅ​ក្នុង​កិច្ច​ប្រជុំកាលពីដើមសប្តាហ៍នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ​ក្រុមការងារ​ដំណើរ​ការ​ឱ្យ​បានឆាប់រហ័ស​តាម​ការ​គ្រោង​ទុក ដើម្បីធានាបានថា សិស្សដែលរស់នៅតំបន់តាមបណ្តោយព្រំដែន នឹងអាចបន្តការសិក្សានៅឆ្នាំសិក្សាថ្មី ២០២៥–២០២៦នេះ។ ប៉ុន្តែក្នុងករណីដែលមិនអាចដំណើរការបានដោយសារស្ថានភាពនៅព្រំដែនមិនទាន់មានស្ថិរភាព ឯកឧត្តម​ស្នើ​ឱ្យ​រៀបចំយុទ្ធសាស្ត្របើកបវេសនកាលឆ្នាំសិក្សាថ្មី តាមតំបន់សុវត្ថិភាពដែលអំណោយផលដល់ការរៀន និងបង្រៀន និងរៀបចំរបាយការណ៍ស្តីពី ស្ថានភាពសាលារៀនដែលរងផលប៉ះពាល់ និងវិភាគរកដំណោះស្រាយ និងទីតាំងសម្រាប់ការបង្រៀនដែលសមស្រប ក៏ដូចជាតម្រូវការចាំបាច់ផ្សេងៗដើម្បីជួយដល់ដំណើរការរៀន និងបង្រៀន។

ការប៉ះទង្គិច​គ្នា​ដោយ​អាវុធ​រវាងកងទ័ព​ប្រទេស​កម្ពុជា និងថៃ នៅ​តាម​បណ្តោយ​ព្រំដែន​ កាលពីចុងខែកក្កដា បាន​បណ្តាល​ឱ្យ​ប្រជាជនរាប់សិបម៉ឺននាក់​ក្នុង​ខេត្ត​ឧត្តរមានជ័យ ព្រះវិហារ ពោធិ៍សាត់ ត្រូវ​ជម្លៀសចេញពីផ្ទះសម្បែង ក្នុងនោះសាលាចំនួន ៦០៥កន្លែងត្រូវបានបិទទ្វារបណ្តោះអាសន្ន ដែលប៉ះពាល់ទៅដល់សិស្ស ១៥ម៉ឺនននាក់ និងគ្រូបង្រៀនជាង៦ពាន់នាក់។

ក្នុង​ដំណើរអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ បូក របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី សាធារណរដ្ឋប្រជាមានិតចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌ ចំនួន ២០លានយ័ន (ប្រមាណ ២,៨លានដុល្លារអាមេរិក) ដល់កម្ពុជា ដើម្បីជួយស្តារឡើងវិញនូវការខូចខាត និងជួយសម្រួលទុក្ខលំបាកជនភៀសសឹកកម្ពុជាដែលរងគ្រោះដោយសារការប៉ះទង្គិចប្រដាប់អាវុធកន្លងទៅ។ នេះបើតាមឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យនាយករដ្ឋមន្ត្រី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍អាស៊ានសិស្សថ្នាក់វិទ្យាល័យសម្រាប់ប្រទេសកម្ពុជា-សឹង្ហបុរី ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2024

ឱកាសសិក្សាអាហារូបករណ៍អាស៊ានសម្រាប់សិស្សវិទ្យាល័យសិក្សានៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សកម្ពុជាដែលកំពុង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Peking (PKU)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/04/2026

វិទ្យាស្ថានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ត្បូង-ត្បូង (ISSCAD) នៃសាកលវិទ្យាល័យ Peking ជូនដំណឹងអំពីការជ្រើសរើសនិស្សិតអាហារូបករណ៍អន្តរជាតិសម្រាប់កម្មវិធីសិក្សាឆ្នាំ ២០២៦។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អគ្គនាយកដ្ឋាន​យុវជន ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​៤រូប ចូលរួម​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) នៅ​ប្រទេស​ជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2025

អគ្គនាយកដ្ឋាន​យុវជន នៃ​ក្រសួង​អប់រំ​ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើស​ប្រតិភូ​កុមារ​តំណាង​ប្រទេស​កម្ពុជា​ចំនួន៤រូប ចូលរួម​ក្នុង​សន្និសីទ​កុមារ​អាស៊ី-ប៉ាស៊ីហ្វិក (APCC) ដែលនឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី១១ ដល់ថ្ងៃទី២២ ខែ​កក្កដា ឆ្នាំ២០២៥ ខាងមុខ...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *