ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត បង្ហាញកត្តាទាំង៤ ជួយបណ្តុះឱ្យមនុស្សមានទម្លាប់អាន

ភ្នំពេញ – នៅក្នុងកិច្ចពិភាក្សាស្តីពីសារៈសំខាន់របស់អំណានក្នុងការសិក្សា រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវាជាតិអំណានកន្លងទៅ ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មានសង្ឃដីកាថា ដើម្បីបណ្តុះមនុស្សឱ្យមានទម្លាប់អាន ចាំបាច់ត្រូវមានកត្តាជំរុញ៤ ចូលរួម មានដូចជា កត្តាខ្លួនឯង, កត្តាគ្រួសារ, កត្តាសហគមន៍, និងកត្តាបរិស្ថាន ។

ព្រះមុនីកោសល្យបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាថា ក្នុងចំណោមកត្តាទាំង៤ ជំរុញឱ្យមនុស្សបណ្តុះទម្លាប់អាន គឺកត្តាខ្លួនឯង ឬកត្តាបុគ្គលផ្ទាល់ខ្លួនជាផ្នែកសំខាន់បំផុតដែលជំរុញឱ្យខ្លួនឯងក្លាយជាមនុស្សចូលចិត្តអាន ។ មនុស្សមានទម្លាប់ចូលចិត្តអាន ចាំបាច់ទាល់តែមនុស្សព្រមទទួលស្គាល់ថា អំណានសំខាន់ជាមនុស្ស បើពុំនោះទេបុគ្គលនឹងពុំយល់ពីតម្លៃនៃអំណានឡើយ ។

ជុំវិញការលើកឡើងពីសារៈសំខាន់នៃអំណាននេះ មុនីកោសល្យបណ្ឌិត យ៉ន សេងយៀត មានសង្ឃដីកាបញ្ជាក់ ៖

“អាត្មាយល់ថា ដំបូងសូមអានអ្វីដែលខ្លួនចូលចិត្តជាមុនសិន  ប្រសិនបើយើងមិនចូលចិត្តអ្វីទាល់តែសោះ សូមកុំអាន… លុះត្រាតែបុគ្គលមានឆន្ទៈចង់អានសិន បើបង្រៀនមនុស្សខ្ជិលអានឱ្យមកអានមិនងាយទេ តែអាចមានវិធីបញ្ជ្រាប។”

ស្របគ្នានេះ ព្រះអង្គមានសង្ឃដីកាបន្តថា ផ្អែកតាមបទពិសោធន៍ប្រសិទ្ធភាពនៃការអានអាស្រ័យលើសមត្ថភាព និងកម្រិតចំណេះដឹងរបស់អ្នកអាន ។ ព្រះអង្គមានសង្ឃដីកាលើកទឹកចិត្តឱ្យម្តាយឪពុកត្រូវបង្កើតទម្លាប់ឱ្យកូនអានសៀវភៅ និងចាប់ផ្តើមទិញសៀវភៅដាក់នៅផ្ទះដើម្បីឱ្យកូនអាន ។

សូមជម្រាបថា ផ្អែកតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អំណានជាធាតុដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យមានលក្ខណៈសម្បត្តិពេញលេញប្រកបដោយភាពរីកចម្រើនគ្រប់ផ្នែក ដោយមានតុល្យភាពរវាងវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និងមនសិកាស្នេហាជាតិ និងមនុស្សជាតិ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាស​អាហារូបករណ៍​វេជ្ជសាស្ត្រ ​ពី​ ​ARICE​ ​៤០​កន្លែង​ សិក្សា​នៅ​ប្រទេស​រូម៉ានី ​ឆ្នាំ​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2026

​ទីភ្នាក់ងារ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​បរទេស​របស់​ប្រទេស​រ៉ូម៉ានី ​ARICE​ ​(​ ​THE​ ​ROMANIAN​ ​AGENCY​ ​FOR​ ​INVESTMENT​ ​AND​ ​FOREIGN​ ​TRADE​ ​) ​បាន​ប្រកាស​ជ្រើសរើស​និស្សិត​បរទេស ​រួម​ទាំង​កម្ពុជា​សម្រាប់​អាហារូបករណ៍

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...