អនាម័យជនបទ

អង្គការភ្លែនជោគជ័យគម្រោង ៩ឆ្នាំ

រយៈពេល ៩ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែនបានបញ្ចប់ដោយជោគជ័យ

(ភ្នំពេញ)៖ កម្មវិធីលើកកម្ពស់អនាម័យជនបទ និងអប់រំសុខុមាលភាពប្រជាពលរដ្ឋចំនួន ១១ខេត្តក្នុងប្រទេសកម្ពុជា របស់អង្គការភ្លែនអន្តរជាតិ ត្រូវបានបញ្ចប់ដោយជោគជ័យបន្ទាប់ពីអនុវត្តន៍រយៈពេល ៩ឆ្នាំកន្លងទៅ។ ជាលទ្ធផលមានភូមិចំនួន ១,៦៤០ ឃុំចំនួន ៨៨ និងស្រុកចំនួន ៨ នៅកម្ពុជា បានប្រកាសបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុង។

អនាម័យជនបទ

អ្នកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖

“ រយៈពេលជិតប្រាំបួនឆ្នាំហើយដែលអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូទាំងអស់ បានចូលរួមគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីកែលម្អស្ថានភាពអនាម័យជនបទនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង… គម្រោងយើងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០២០។ គម្រោងនេះបានជួយគាំទ្របន្ថែមទៀតដល់រដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចគោលដៅលើកកម្ពស់អនាម័យជាយុទ្ធសាស្ត្រនៅឆ្នាំ ២០៣០ និងកម្មវិធីថ្នាក់ជាតិ”។

សកម្មភាពមុនបញ្ចប់គម្រោងនេះ អង្គការភ្លែនអន្តរជាតិកម្ពុជាបានបញ្ជាក់ថា នៅក្នុងដំណាក់កាលជំងឺកូវីដ-19 កំពុងរីករាលដាល កម្មវិធីអប់រំអនាម័យសហគមន៍ខាងលើបានធ្វើការជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងអាជ្ញាធរមូលដ្ឋាន ផ្គត់ផ្គង់សម្ភារៈចាំបាច់ដូចជាសាប៊ូ អាកុល ទឹកលាងសម្លាប់មេរោគ សំឡីអនាម័យ និងតំឡើងស្ថានីយលាងដៃនៅតាមទីសាធារណៈ។ ជាការកត់សម្គាល់ ប្រជាពលរដ្ឋនៅទីជនបទបានផ្លាស់ប្តូរឥរិយាបទរស់នៅវិជ្ជមាន ព្រមទាំងអនុវត្តន៍ទម្លាប់អនាម័យនៅក្នុងគ្រួសារ។

អនាម័យជនបទ

កម្មវិធីលើកកម្ពស់អនាម័យជនបទរបស់អង្គការភ្លែន ចាប់ផ្តើមបង្កើតកាលពីឆ្នាំ ២០១១ មានគោលបំណងលើកកម្ពស់និរន្តរភាពនៃការប្រើប្រាស់បង្គន់អនាម័យ បង្កើនទម្លាប់លាងសម្អាតដៃជាមួយសាប៊ូ និងផឹកទឹកមានសុវត្ថិភាពនៅក្នុងសហគមន៍ជនបទ។ ទន្ទឹមគ្នានេះ កម្មវិធីក៏បានចូលរួមអភិវឌ្ឍនិងពង្រឹងសមត្ថភាពអាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុកពីការងារអនាម័យ។ បច្ចុប្បន្នប្រជាជនកម្ពុជាប្រមាណជាង ១,៥លាននាក់ រួមទាំងស្ត្រី កុមារី និងជនមានពិការភាពទទួលអត្ថប្រយោជន៍ពីកម្មវិធីនេះ។

តាមការប៉ានស្មានរបស់អង្គការសុខភាពពិភពលោកនៅក្នុងឆ្នាំ 2010 ទូទាំងពិភពលោក ជំងឺរាកបានសម្លាប់មនុស្សប្រមាណ 2,2 លាននាក់ក្នុងមួយឆ្នាំ (ភាគច្រើនជាកុមារ)។ នៅកម្ពុជា 20% នៃមូលហេតុស្លាប់របស់កុមារអាយុក្រោម 5ឆ្នាំ បណ្ដាលមកពីជំងឺរាក។ ចំនួន 88% នៃជំងឺរាក គឺបណ្ដាលមកពីកង្វះអនាម័យបរិស្ថាន ប្រតិបត្តិអនាម័យផ្ទាល់ខ្លួនមិនបានល្អ និងផឹកទឹកមិនមានសុវត្ថិភាព (យូនីសេហ្វ ២០១២)។ ទន្ទឹមគ្នានេះ ការស្រាវជ្រាវបានបង្ហាញថា កង្វះទឹកស្អាតនិងអនាម័យ ផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពរាងកាយ (កុមារក្រិន) និងការលូតលាស់ខួរក្បាលរបស់កុមារ។ ប្រទេសកម្ពុជាខាតបង់ប្រមាណ ៤៤៨ លានដុល្លារក្នុងមួយឆ្នាំ ដោយសារកង្វះអនាម័យ។

អនាម័យជនបទ

សូមបញ្ជាក់ផងដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា ជាអង្គការអភិវឌ្ឍន៍និងមនុស្សធម៌មួយ ធ្វើការងារលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ អង្គការភ្លែនអន្តរជាតិកម្ពុជាបានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាចាប់តាំងពីឆ្នាំ ២០០២៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

ជិតមួយទសវត្សរ៍ ក្រសួងអប់រំ និងយូណេស្កូ វិនិយោគជាង២៧លានដុល្លារ ដើម្បីពង្រឹងគុណភាពគ្រូបង្រៀននៅកម្ពុជា

ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូ (UNESCO) បានរួមគ្នាជំរុញការអភិវឌ្ឍគ្រូបង្រៀននៅកម្ពុជា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀន ត្រូវមានគរុកោសល្យទំនើប ដើម្បីបណ្ដុះសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ លើកឡើងថា នៅក្នុងយុគសម័យទំនើបនេះ គ្រូបង្រៀន
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

៤០% នៃជ័យលាភីអាហារូបករណ៍អូស្រ្តាលី ឆ្នាំ២០២៧ ផ្តោតលើជំនាញ STEM

មាណ៤០% នៃជ័យលាភីអាហារូបករណ៍អូស្ត្រាលី (Australia Awards Scholarships) សម្រាប់ឆ្នាំសិក្សា២០២៧ មានបំណងបន្តការសិក្សាលើមុខជំនាញពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកជំនាញបារម្ភថា ថ្លៃស្រា និងបារីទាបអាចបង្កើនបន្ទុកលើសេដ្ឋកិច្ចគ្រួសារ និងវិស័យសុខាភិបាល

ក្រុមអ្នកជំនាញបានកត់សម្គាល់ឃើញថា អត្រាអ្នកជក់បារី និងអ្នកទទួលទានគ្រឿងស្រវឹងនៅកម្ពុជា កាន់តែកើនឡើង បន្ទាប់ពីតម្លៃបារី និងស្រា
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

វេសឡាញ លើកទឹកចិត្តសិស្សនិទ្ទេស A និងត្រៀមសិស្សថ្នាក់ទី១២ ឆ្ពោះទៅកាន់ការសិក្សាបន្ទាប់

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំពិធីប្រគល់ រង្វាន់ជ័យលាភីសិស្សនិទ្ទេស A ឆ្នាំសិក្សា ២០២៥–២០២៦
ចំណេះជីវិត, ព្រឹត្តិការណ៍

គន្លឹះ ៣ យ៉ាងដើម្បីកម្ចាត់ការព្រួយបារម្ភហួសហេតុ និងរស់នៅដោយភាពក្លាហាន

ការព្រួយបារម្ភ គឺជាសត្រូវស្ងប់ស្ងាត់មួយដែលបំផ្លាញទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងប្រសិទ្ធភាពការងារប្រចាំថ្ងៃ។ នៅក្នុងសៀវភៅដ៏ល្បីល្បាញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱកាសចូលរួម វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦

យុវជនកម្ពុជាដែលមានក្តីស្រមៃចង់ក្លាយជាអ្នកផលិតភាពយន្តអាជីព ពេលនេះអាចចាប់យកឱកាសចូលរួមក្នុងកម្មវិធី «វគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា ២០២៦»
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

អ្នកនាំពាក្យ និងអ្នកជំនាញ ជំរុញសាលាឯកជនពង្រឹងសុវត្ថិភាពលើរថយន្តដឹកសិស្ស ពិសេសបំពាក់កាមេរ៉ា ដើម្បីបង្ការការបៀតបៀន និងបទល្មើសលើសិស្ស

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ និងអ្នកជំនាញផ្នែកសិទ្ធិមនុស្ស ជំរុញឱ្យសាលារៀន ជាពិសេសសាលាឯកជនដែលមានសេវារថយន្តដឹកសិស្ស ពង្រឹងវិធានការការពារសុវត្ថិភាពកុមារ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីអប់រំ ៖ ក្នុងយុគសម័យបច្ចេកវិទ្យា និង AI សាលារៀនត្រូវពង្រឹងសមត្ថភាពច្នៃប្រឌិតរបស់សិស្ស

នៅក្នុងយុគសម័យថ្មីពេលដែលបច្ចេកវិទ្យាកំពុងរីកចម្រើន និងបញ្ញាសិប្បនិមិត្ត AI បាននិងកំពុងជ្រាបចូលទៅក្នុងទិដ្ឋភាពទាំងអស់នៃសង្គមជាតិ សាលារៀនមិនអាចផ្តោតត្រឹមដំណើរការ
ព័ត៌មានជាតិ, ព័ត៌មានជាតិ និងអន្តរជាតិ, ព្រឹត្តិការណ៍

សិស្សកម្ពុជា​ជាង២រយនាក់ ចូលរួមប្រឡងគណិតវិទ្យាសិង្ហបុរី (SMC) ២០២៦ នៅខេត្តកំពត

សិស្សានុសិស្សកម្ពុជា ពីថ្នាក់បឋមសិក្សា ដល់ថ្នាក់វិទ្យាល័យប្រមាណជាង២រយនាក់ កាលពីចុងសប្តាហ៍នេះ (៤ តុលា)

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon