ផ្សារទំនើបអូឡាំព្យាពិព័រណ៍ណូអ៊ែលរៃអង្គាសថវិកាសង់អណ្តូងទឹកនៅសាលារៀនខេត្តកំពង់ឆ្នាំង

ភ្នំពេញ – ផ្សារទំនើបអូឡាំព្យានឹង​​រៀបចំ​កម្មវិធីពិព័រណ៍សប្បុរសធម៌មាន​ឈ្មោះថា “ពិព័រណ៍បុណ្យណូអ៊ែល ៖ រួម​ចំណែ​ក​កែ​ប្រែជីវិត​កុមារកម្ពុជា” ​ចាប់ពីថ្ងៃ​​ទី​២៤ ដល់ថ្ងៃទី៣១ ខែធ្នូខាងមុខ ដើម្បីរៃអង្គាស​ប្រាក់ជូនទៅ​ដល់អង្គការ​ទស្សនៈ​ពិភពលោក (World Vision) សម្រាប់សាងសង់អណ្តូងទឹកមួយ​ដើម្បី​ជា​ប្រយោ​ជន៍​​ដល់សិស្សានុសិស្ស ៣៩១នាក់ក្នុង​សាលា​បឋមសិក្សាមួយ​នៅ​​ខេត្តកំពង់ឆ្នាំង ។

លោក ឈី សាង ប្រធានគ្រប់គ្រងទូទៅនៃផ្សារទំនើបអូឡាំព្យា មានប្រសាសន៍ថា សាធារណជនអាចចូលរួម​គាំទ្រយុទ្ធនាការនេះតាមរយៈការផ្តល់ជាមូលនិធិ  ការជួលស្តង់ ឬការបរិច្ចាគដោយសប្បុរស ។ ប្រអប់អំណោយនឹងមានបង្ហាញនៅមជ្ឈមណ្ឌលព័ត៌មានរបស់ផ្សារទំនើប ហើយប្រាក់ចំណេញពីការជួលស្តង់ ១០០% នឹងត្រូវបានបរិច្ចាគទៅអង្គការទស្សនៈពិភពលោក ។

លោកស្រី លឹម លីជិន សហនាយិកានៃក្រុមហ៊ុនមេហ្គា អាសិត មេនេចមេន ក៏បាននិយាយដែរថា ការបង្កើតកម្មវិធីនេះឡើង ព្រោះចង់បានការ​ចូលរួមពីសា​ធា​រ​​ណជន​ ។ ផ្សារ​ទំនើបអូឡាំព្យា រួមចំណែក​អង្គាសថវិកាសម្រាប់​គម្រោង​ទឹកស្អាត​របស់អង្គការទស្សនៈពិភពលោក ដើម្បី​​ផ្តល់ទឹកស្អាតនិងជូន​សិស្សានុសិស្ស និង​ស​ហ​​គមន៍ឱ្យ​មានលទ្ធភាពប្រើប្រាស់ ។

លោក នង ដាវីត មន្ត្រីបច្ចេកទេសកម្មវិធីទឹកស្អាតនិងអនាម័យ នៃអង្គការ​ទស្សនៈពិភពលោក មានប្រសាសន៍ថា គោលដៅរបស់កម្មវិធី​គម្រោង​ទឹកស្អាត និង​អនាម័យរបស់អង្គការ​ទស្សនៈ​ពិភពលោក គឺសម្រាប់ធានាទៅ​ដល់​ការ​លូតលាស់របស់កុមារ សុខភាពកុមារ និង​សម្រាប់​ក្រុម​គ្រួសារ​ទទួល​បា​ន​ទឹកស្អាត ។

“មូលនិធិទទួលបានមកពីផ្សារទំនើបអូឡាំព្យានឹងយកទៅសាងសង់អណ្តូងទឹកមួយនៅសាលាបឋមសិក្សាអាឡែង នៅខេត្តកំពង់ឆ្នាំង ។ យើងត្រូវការចូលរួមពីអ្នកទាំងអស់គ្នា ដើម្បីជួយនិងធានាទៅលើការអភិវឌ្ឍន៍របស់កុមារគ្រប់រូប”

លោក នង ដាវីត

សូមជម្រាបថា សាលាបឋមសិក្សាអាឡែង ​មានសិស្សា​នុសិស្ស​សរុបចំនួន ៣៩១នាក់ (សិស្សស្រីចំនួន ១៩៧នាក់) និងគ្រូចំនួន ១៥នាក់ ។ សាលា​បឋម​សិក្សា​នេះពុំទាន់មានទឹកស្អាតសម្រាប់បរិភោគ កន្លែងលាងសម្អាត និងពុំទាន់មានបង្គន់អនាម័យប្រើប្រាស់​គ្រប់គ្រាន់នៅឡើយ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

ឱកាស​សម្រាប់យុវជន និស្សិត ចូលរួមសិក្ខាសាលាពាក់ព័ន្ធនឹង​កិច្ច​ការពាណិជ្ជកម្មនៅ​ប្រទេ​សចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2024

ដើម្បីចូលរួម​អបអរសាទរ​ឆ្នាំ នៃការផ្លាស់ប្តូរ​ប្រជាជន និង​ប្រជាជន​កម្ពុជា-ចិន ឆ្នាំ២០២៤ សមាគមទំនាក់ទំនង​យុវជន​កម្ពុជា-ចិន (CCYA) និងសមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (ASCS)...

អាហារូបករណ៍ទៅសិក្សា​នៅ​ប្រទេស​រុស្ស៊ីចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ជាឱកាស​សម្រាប់សិស្ស និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដែល​ចង់បន្ត​ការ​សិក្សា​ថ្នាក់ជំនាញ​ឯកទេស បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​បណ្ឌិត នៅ​សហព័ន្ធរុស្ស៊ី។ ពេលនេះរដ្ឋាភិបាលរុស្ស៊ី​បានផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែង សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

មូលនិធិអាហារូបករណ៍ Mabuchi International ផ្តល់​អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជា​ចេះភាសាជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/11/2025

មូលនិធិ​អាហារូបករណ៍​អន្តរជាតិ​ម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) ប្រកា​សផ្តល់អាហារូបករណ៍​សម្រាប់និស្សិត​កម្ពុជា​ដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា​២០២៦។

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។