ភ្នំពេញ – កុមារគ្រប់និន្នាការភេទនៅតែរងការរំលោភបំពានតាមទម្រង់ផ្សេងៗគ្នានៅតាមបណ្តាប្រទេសនីមួយៗ ។ សម្រាប់ប្រទេសកម្ពុជា គេបានចាត់ទុកកុមារជាក្រុមមនុស្សងាយរងគ្រោះពីអំពើរំលោភបំពាន ដែលតម្រូវឱ្យម្តាយឪពុក ឬអាណាព្យាបាលយកចិត្តទុកដាក់លើសុវត្ថិភាពកុមារ។ ករណីរំលោភបំពានកុមារ ភាគច្រើន មិនមែនជាមនុស្សប្លែកមុខឡើយ ប៉ុន្តែជាមនុស្សដែលកុមារស្គាល់ ជាសមាជិកគ្រួសាររបស់ពួកគេ ឬជាមនុស្សក្នុងសហគមន៍ពួកគេ ។ នេះបើតាមការចុះផ្សាយរបស់អង្គការយូនីសេហ្វ ។

បើយោងតាមសៀវភៅ «ការចិញ្ចឹមកូនបែបវិជ្ជមាន» របស់ក្រសួងកិច្ចការនារី បានបង្ហាញថា ជនល្មើសតែងប្រើប្រាស់វិធីខុសៗពីគ្នា ដោយក្នុងនោះ ១៧វិធីដែលជនល្មើសតែងប្រើប្រាស់ ដូចជា សន្យាថានឹងផ្តល់ការងារដោយទទួលបានប្រាក់ខែខ្ពស់ សន្យាថានឹងជួយរកការងារធ្វើ ទិញទឹកចិត្តក្រុមគ្រួសារដោយផ្តល់ជាសម្ភារៈ និងប្រាក់កាស លួងលោមធ្វើជាសង្សា ប្រើល្បិចរៀបការជាមួយ រួចយកទៅលក់ ប្រើគ្រឿងញៀន ឬថ្នាំសណ្តំ និងសុំធ្វើជាបងប្អូនធម៌ ឬកូនចិញ្ចឹម ។
ទន្ទឹមគ្នានេះ ជនល្មើសតែងលួងលោម និងអូសទាញឱ្យចូលរួមពិធីផ្សេងៗ បបួលដើរលេងកន្លែងស្ងាត់ ឬកន្លែងដែលអ្នកដ៏ទៃមើលមិនឃើញ ធ្វើជាចិត្តសប្បុរស និងមនុស្សធម៌ តាំងខ្លួនជាមនុស្សដែលចូលចិត្ត និងស្រឡាញ់កុមារដូចជាកូនរបស់ខ្លួន និងសន្យារៀបការជាមួយ ។ លើសពីនេះ ជនល្មើសតែផ្គាប់ផ្គន់ និងធ្វើជាមនុស្សមានទំនាក់ទំនងល្អជាមួយកុមារ និងគ្រួសារ ការពួនស្ទាក់ និងការចាប់ពង្រត់ ធ្វើជាគ្រូព្យាបាលជំងឺ ធ្វើជាអ្នកជួយឧបត្ថមដល់មណ្ឌលកុមារកំព្រាព្រមទាំងឱ្យខ្ចីប្រាក់ដើម្បីបង្ហាញការជឿជាក់ដោយមិនយកការប្រាក់ ឬយកការប្រាក់តិចជាដើម ។
សូមជម្រាបថា កន្លងទៅតាមអ្នកជំនាញសុវត្ថិភាពកុមារ បានបញ្ជាក់ថា ការលួងលោមកុមារតាមប្រព័ន្ធអ៊ិនធឺណេតកំពុងក្លាយជាក្ដីព្រួយបារម្ភនៅកម្ពុជា ។ ភាគច្រើនកុមារមានអាយុចន្លោះពី ១២ ទៅ១៥ឆ្នាំងាយរងគ្រោះពីការចាញ់បោកនេះ តាមរយៈការថតរូបអាក្រាតរបស់ខ្លួនឯងផ្ញើទៅឱ្យជនល្មើស បន្ទាប់ពីជនប្រព្រឹត្តបានសន្យារៀបការ ប្រាប់ថាស្រឡាញ់ និងសន្យាឱ្យជាកាដូជាដើម ។ ចំណែកជនប្រព្រឹត្តភាគច្រើនជាមនុស្សចាស់មានអាយុចន្លោះពី ៤៥ទៅ ៥០ឆ្នាំ។ ជនប្រព្រឹត្តល្មើសទាំងនេះ បានគំរាមជំរិតទារប្រាក់ ព្រមានបង្ហោះរូបអាក្រាតជាសាធារណៈ និងគំរាមឱ្យកុមារបន្តថតរូបអាក្រាតជាដើម ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/11/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជនដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/08/2025
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រេចផ្តល់ជូនអាហារូបករណ៍សិក្សាឥតបង់ថ្លៃ ១០០% រយៈពេល៤ និង៥ឆ្នាំ ក្នុងកម្រិតសិក្សាថ្នាក់បរិញ្ញាបត្រ គ្រប់ជំនាញសិក្សាទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗរបស់វីរៈយុទ្ធជន

ឡាវ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ១៥ កន្លែង ដល់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/07/2026
សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥ កន្លែង ដល់និស្សិតកម្ពុជា ទៅសិក្សាលើ ៧មុខជំនាញខុសៗគ្នាក្នុងឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2025
កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុងប្រកាសពីការផ្តល់អាហារូបករណ៍ដល់មន្រ្តីរាជការ ឬបុគ្គលដែលស្ថិតនៅក្នុងតំណែងជាថ្នាក់ដឹកនាំក្នុងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/05/2023
សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

ឱកាសសម្រាប់និស្សិតជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា ចូលហាត់ការនៅអគ្គលេខាធិការដ្ឋានក្រសួងអប់រំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/04/2026
ជាឱកាសសម្រាប់និស្សិតទាំងពីរភេទដែលកំពុងសិក្សាជំនាញនីតិសាស្រ្ត និងព័ត៌មានវិទ្យា, អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសមន្រ្តីហាត់ការមកបម្រើការងារចំនួន ៨រូប ក្នុងនោះជំនាញនីតិសាស្រ្ត...




































































