ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាឱកាសសម្រាប់យុវជន​ស្វែង​យល់ពីជំនាញ និងអាជីព

ភ្នំពេញ – ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្តល់ជំនាញ និងការងារសមរម្យ” ដែលប្រារព្ធធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានផ្ដល់ឱកាសដល់សិស្ស និស្សិត បានចូលរួមទស្សនាការតាំងពិព័រណ៍ស្នាដៃ ឱកាសសិក្សាជំនាញបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវដោយឥតគិតថ្លៃ និងឱកាសការងារនៅក្រុមហ៊ុនជាច្រើន។

យុវតី រ៉ា ម៉ីម៉ី ជានិស្សិតឆ្នាំទី២ ផ្នែករដ្ឋបាល នៃវិទ្យាស្ថាន PSE បានលើកឡើងថា រូបនាងបានដឹងកម្មវិធីនេះ តាមរយៈសាលាផ្សព្វផ្សាយឱ្យនិស្សិតមកចូលរួមដោយផ្ទាល់ ។ ម៉ីម៉ី បន្តថា ការចូលរួមកម្មវិធីនេះ នាងមានគោលបំណងស្វែងរកជំនាញថ្មីរៀនបន្ថែមក្រោយបញ្ចប់ការសិក្សា ខណៈនៅ​ក្នុងកម្មវិធីនេះ មានវិទ្យាស្ថានបណ្ដុះបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនបានដាក់ស្តង់បង្ហាញ និងផ្ដល់ព័ត៌មានជូនសិស្ស និងនិស្សិតឱ្យចាប់យកជំនាញមួយត្រឹមត្រូវ និងស្រមតាមទីផ្សារការងារ។

យុវតី រ៉ា ម៉ីម៉ី ជានិស្សិតឆ្នាំទី២ ផ្នែករដ្ឋបាល នៃវិទ្យាស្ថាន PSE

“ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្តខ្លាំងមែនទែន ដែលបានមកចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នេះ ហើយក៏ទទួលបានចំណេះដឹងថ្មីៗ និងស្នាដៃកើតចេញពីបច្ចេកទេសច្នៃប្រឌិដ្ឋជាច្រើនរបស់និស្សិតខ្មែរ”

យុវតី រ៉ា ម៉ីម៉ី ក៏បានលើកទឹកចិត្តដល់សិស្ស និស្សិត និងយុវជនទាំងអស់អាចឆ្លៀតពេលមកចូលរួមក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET DAY) ដើម្បីទស្សនាស្តង់ពិព័រណ៍ជាច្រើនទាក់ទងនឹងជំនាញបច្ចេកទេសដែលកំពុងមានតម្រូវការទីផ្សារខ្លាំងនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។

សម្រាប់យុវជនសិស្ស វ៉ន វណ្ណា ជាសិស្សថ្នាក់ទី១១ នៃកម្មវិធីជំនាន់ថ្មី វិទ្យាល័យព្រែកលៀប ក៏បាននិយាយដែរថា រូបគេផ្ទាល់បាននាំយកសមិទ្ធផលជាស្នាដៃដែលបង្កើតបាន យកមកដាក់តាំងបង្ហាញនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស (TVET) លើកទី៦ នេះ រួមមាន ទី១. រ៉ូបូតពីងពាង (Spider Robot) ជាប្រភេទសរសេរកូដដើម្បីមានដំណើរការ ទី២. ម៉ាញ៉េទិចស្ទើរើ (Magnetic Stirrer) ជាឧបករណ៍ប្រើនៅក្នុងបន្ទប់ពិសោធន៍ ទី៣. ផ្ទះអគ្គិសនី សម្រាប់បើកនៅពេលដែលមានស្រមោលដើរកាត់។

យុវជនសិស្ស វ៉ន វណ្ណា សិស្សថ្នាក់ទី១១ នៃកម្មវិធីជំនាន់ថ្មី វិទ្យាល័យព្រែកលៀប

“ខ្ញុំមានអារម្មណ៍ថារំភើបដែលបានបញ្ចេញនូវបទពិសោធន៍ដែលខ្លួនមានមកច្នៃឧបករណ៍ប្រើប្រាស់ផ្សេងៗ និងជាបទពិសោធន៍មួយថ្មីសម្រាប់ខ្ញុំនៅថ្ងៃនេះផងដែរ ហើយខ្ញុំពិតជាមានមោទភាពចំពោះខ្លួនឯង និងសាលារបស់ខ្ញុំ”

លោក អ៊ិន វីសត្ថា ប្រធានការិយាល័យនៅនាយកដ្ឋាអភិរក្សតំបន់ការពារធម្មជាតិបឹងទន្លេសាបនៃក្រសួងបរិស្ថាន មានប្រសាសន៍ថា ការប្រារព្ធទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ ពិតជាមានសារៈសំខាន់ ព្រោះជាឱកាសដែលអាចចែករំលែកនូវសកម្មភាពការងារ ដល់សិស្ស និស្សិត និងអ្នកចូលរួមទស្សនា ដើម្បីជាគន្លឹះក្នុងការពិចារណាជ្រើសរើសជំនាញ និងផ្ដល់ឱកាសការងារជាច្រើនដល់យុវជនខ្មែរ។

លោក អ៊ិន វីសត្ថា បានបន្ថែមថា ក្រសួងបរិស្ថានក៏បានមកចូលរួមដាក់ស្ដង់បង្ហាញនៅក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) លើកទី៦ នេះផងដែរ ដើម្បីចូលរួមផ្សព្វផ្សាយអំពីការងារបរិស្ថានដែលក្រសួងកំពុងធ្វើដើម្បីឱ្យនិស្សិត និងយុវជនជំនាន់ក្រោយអាចពិចារណាជ្រើសរើសជំនាញពិតប្រាកដមួយដែលខ្លួនស្រឡាញ់ពេញចិត្ត និងសមស្របជាមួយចំណេះដឹងរបស់ខ្លួន។ លើសពីនេះ យុវជនអាចយល់ច្បាស់ពីខ្លួនឯងក្នុងការចាប់យកអាជីពណាមួយដើម្បីជាមុខរបរចិញ្ចឹមជីវិតរបស់ខ្លួនឱ្យកាន់តែប្រសើរ។

គួរជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) ក្នុងគោលបំណងដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល និងផ្នែកឯកជនឱ្យបានយល់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ក្នុងការជំរុញការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាពឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​