យុវជនខ្មែរកាន់តែច្រើនចាប់អារម្មណ៍នឹងជំនាញឌីជីថល ៖ ចំនួនអ្នកដាក់ពាក្យអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំ២០២៥ កើនឡើង

ជំនាញបច្ចេកវិទ្យាឌីជីថលបាននិងកំពុងក្លាយជាជំនាញ​ដែលយុវជនកំពុង​ចាប់អារម្មណ៍​ច្រើន ជាក់ស្ដែង យោងតាមទិន្នន័យពីការ​ចុះឈ្មោះប្រឡង​យកអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ដែលទើបបិទកាលពីពេលថ្មីៗនេះ មាន​ចំនួនរហូត​ដល់ជិត៤ពាន់នាក់ កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំទៅ។

លោក ង៉ែត យូដារិត អនុប្រធានវិទ្យាស្ថានបច្ចេកវិទ្យាឌីជីថល នៃបណ្ឌិត្យសភាកម្ពុជា (CADT) មានប្រសាសន៍ថា យោង​តាមទិន្នន័យ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ កម្មវិធីអាហារូករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា២០២៥-២០២៦ មានសិស្សដាក់ពាក្យ​សរុបចំនួន ៣ ៧៧៤ នាក់ បានស្នើសុំ និងដាក់ពាក្យយកអាហារូបករណ៍ជំនាញឌីជីថលមួយនេះ ធ្វើ​ឱ្យ​ការ​ប្រឡងតេស្តលើកទីមួយត្រូវបានបន្ថែមរយៈពេល២ថ្ងៃទៀត ដែលគ្រោងធ្វើ​នៅ​ត្រឹមថ្ងៃទី២២ ត្រូវ​បន្ត​ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ចុងសប្តាហ៍​មុននេះ។

បើតាម​លោក យូដារិត ការប្រឡងជម្រុះលើកទី២ ក្នុង​ការ​ជ្រើសរើសបេក្ខជនដែលមានទេពកោសល្យបំផុត នឹងធ្វើឡើងនៅថ្ងៃទី២៧, ២៨ និង ៣០ ខែតុលា ឆ្នាំ២០២៥ ដោយកំណត់យកបេក្ខជនតែ ៣០០នាក់ ប៉ុណ្ណោះសម្រាប់សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យាឌីជីថល។ បេក្ខជនដែលជាប់នឹងត្រូវបែងចែកទៅតាមគ្រឹះស្ថានសិក្សាសំខាន់ៗដូចជា វិទ្យាស្ថានបច្ចេកវិទ្យាឌីជីថលនៃបណ្ឌិត្យសភាកម្ពុជា (CADT) ចំនួន ២០០ នាក់, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ចំនួន ៤០ នាក់, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ចំនួន៣០ នាក់, សាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ចំនួន ១០នាក់ និង សាកលវិទ្យាល័យផារ៉ាហ្គន (Paragon University) ចំនួន ១០នាក់។

តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០២១មក សម្រាប់ថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល នៅតាមគ្រឹះស្ថានឧត្តមសិក្សានានាដែលជាដៃគូ។ និស្សិតជ័យលាភីពីកម្មវិធីអាហារូបករណ៍នេះ ពួកគេនឹងទទួលបានអត្ថប្រយោជន៍ដូចជា កុំព្យូទ័រយួរដៃ ១គ្រឿង, ការរ៉ាប់រងថ្លៃសិក្សា ១០០% ដល់ចប់ថ្នាក់បរិញ្ញាបត្រ ដែលមានតម្លៃចាប់ពី ៣១០០ – ២៤៧០០ ដុល្លារអាម៉េរិក, ឱកាសទទួលបានការងារល្អ និងប្រាក់បៀវត្សខ្ពស់ក្នុងក្រសួង ស្ថាប័ន ឬក្រុមហ៊ុនបច្ចេកវិទ្យាទាំងក្នុងនិងក្រៅប្រទេស។

លោក ង៉ែត យូដារិត មានប្រសាសន៍ថា សិស្សានុសិស្សដែលទទួលបានអាហារូបករណ៍ទេពកោសល្យឌីជីថល​តេជោ គឺជាធនធានដ៏ល្អសម្រាប់សង្គមជាតិ ព្រោះពួកគេបានឆ្លងកាត់ការប្រកួតប្រជែងដ៏តឹងរ៉ឹង។ ជាងនេះទៅទៀត អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររយៈពេល ៤ឆ្នាំនេះ អាចជួយសម្រួលបន្ទុកគ្រួសារយ៉ាងប្រសើរ ទាំងការចំណាយថ្លៃសិក្សា ថ្លៃសម្ភារសិក្សា និងផ្ដល់ឱកាសស្វែងរកអនាគតដ៏ភ្លឺស្វាងសម្រាប់ខ្លួនឯង។ “សិស្សនិស្សិតទាំងនេះនឹងក្លាយជាធនធានមនុស្សប្រកបដោយប្រសិទ្ធភាពក្នុងវិស័យជំនាញ ព្រោះពួកគេបានបង្ហាញពីការស្រឡាញ់ និងការប្តេជ្ញាចិត្តចំពោះជំនាញបច្ចេកវិទ្យាឌីជីថលតាំងពីដំបូងមកម្ល៉េះ“៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី TAISI-Science Tokyo ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/12/2024

កម្មវិធីអាហារូបករណ៍ TAISI-Science Tokyo ប្រកាសជ្រើសរើសសិស្ស-និស្សិត ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍នឹងជ្រើសរើសបេក្ខជនចំនួន៧០នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...