ក្រសួងការងារគ្រោងពង្រាយទូរបញ្ជរផ្តល់សេវាសាធារណៈអេឡិចត្រូនិក១ពាន់គ្រឿង នៅតាមផ្សារទំនើប និង​ស្ថានីយ៍​ប្រេង​ឥន្ធនៈ

ទូរបញ្ជរផ្តល់សេវាសាធារណៈ​តាម​ប្រព័ន្ធអេឡិចត្រូនិក​ របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន១ពាន់គ្រឿង គ្រោង​នឹងដាក់ពង្រាយ​នៅ​តាម​ផ្សារ​ទំនើប ក៏​ដូចជា​ស្ថានីយ៍ប្រេងឥន្ធនៈ​នានា​នៅ​ទូទាំង​ប្រទេសនៅដើមឆ្នាំ២០២៥ខាងមុខនេះ ដើម្បីផ្តល់ភាពងាយស្រួល​ក្នុងការផ្តល់សេវាសាធារណៈ​នានា​របស់ក្រសួង ក៏​ដូចជាងាយស្រួលដល់យុវជន ពលរដ្ឋ​ក្នុងការស្វែង​រក​ការងារធ្វើ ក៏​ដូចជាស្វែង​រក​ព័ត៌មានពាក់ព័ន្ធនឹងការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។

បញ្ជរ​សេវាសាធារណៈ​តាម​ប្រព័ន្ធអេឡិចត្រូនិក ត្រូវ​បានរៀបចំរចនា និង​អភិវឌ្ឍ​ដោយ​និស្សិត និង​សាស្រ្តាចារ្យ នៃវិទ្យាស្ថាន​បច្ចេកវិទ្យា​ឧស្សាហកម្ម នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ។ បញ្ជរ​នេះ មានមុខងារ​សំខាន់ៗ​ដូចជា ១. អាចចុះឈ្មោះ​ស្វែង​រក​ការងារ និង​ចុះឈ្មោះ​ចូលរៀន​កម្មវិធី​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥លាននាក់, ២. ស្វែង​រក​ឱកាស​ការងារ និង​កម្មវិធីបណ្តុះបណ្តាល​ផ្សេងទៀត​ដែលនៅជិត​ខ្លួន, ៣. ចុះឈ្មោះស្វែងរក​ការងារនៅ​ក្រៅ​ប្រទេស, ៤. អាច​ធ្វើការផ្សព្វផ្សាយ​ដំណឹង​ជ្រើសរើស​បុគ្គលិក, ៥. អាច​តាមដាន​រាល់សេវាសាធារណៈ​របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និង ៦. អាចផ្តល់​ដំណឹង​មក​ក្រសួង តាមរយៈ​ប្រអប់​បណ្តឹង​អនាមិក​អំពីបញ្ហា​វិវាទការងារ ការ​រំលោភ​លើ​លក្ខខណ្ឌ​ការងារ ឬ​បញ្ហា​មិន​ប្រក្រតីភាព​ដែលកើតមានឡើង ដើម្បី​ឱ្យ​ក្រសួង​ចាត់វិធានការ​តាម​ច្បាប់​បានទាន់ពេលវេលា។

ឯកឧត្តម ហេង សួរ ដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា ក្រោយ​ការ​ដាក់សាកល្បង​នៅ​ក្នុង​ឱកាស​ពិព័រណ៌​ការងារ និងផលិតភាពជាតិ បានជោគជ័យ ក្រសួងការងារ​មានផែនការ​ផលិតបញ្ជរនេះចំនួន១ពាន់គ្រឿង ដើម្បីដាក់ពង្រាយ​នៅ​តាមទីតាំងសាធារណៈ ផ្សារទំនើប តំបន់សេដ្ឋកិច្ចពិសេស សាលារៀន ស្ថានីយប្រេងឥន្ធនៈ ទីប្រជុំជននានា សម្រាប់សាធារណជនប្រើប្រាស់។

“យើងនឹងផលិតបាននូវបញ្ជរ​សេវា​សាធារណៈមួយ​ដែលមិនចាំបាច់មានមនុស្សអង្គុយនោះទេ… ដូចទូរ ATM មួយ​អញ្ចឹង ឱ្យ​យើងដាក់ទូរមួយចូលទៅ ទាំងខ្លួនឯង​ក៏​បានប្រយោជន៍ ទាំងយុវជននៅជុំវិញក៏បានប្រយោជន៍…”

បើតាម​របាយការណ៍​របស់ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អំឡុងពេលពីរថ្ងៃបន្ទាប់ពីបានប្រកាសដាក់ឱ្យដំណើរការប្រើប្រាស់សាកល្បង បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ មានអ្នកចូលប្រើប្រាស់ដើម្បីសាកសួរព័ត៌មាន ចុះឈ្មោះ ប្រើប្រាស់សេវាសាធារណៈនានារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដូចជាសេវាចុះឈ្មោះស្វែងរកការងារ, សេវាចុះឈ្មោះរកការងារក្រៅប្រទេស, សេវាចុះឈ្មោះចូលរៀន TVET 1.5M ជាច្រើន ហើយ​ក្នុងនោះ​ក្រសួងក៏​ទទួលបានបណ្តឹងអនាមិកសរុប ៣ បណ្តឹងផងដែរ។

គួរ​បញ្ជាក់ថា បញ្ជរផ្តល់សេវាសាធារណៈតាមប្រព័ន្ធអេឡិចត្រូនិកនេះ ត្រូវបានបង្កើតឡើងដោយមានកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយវិទ្យាស្ថានបច្ចេកទេស (TVET) ស្របតាមអនុសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺធ្វើយ៉ាងណាត្រូវបង្ខិតការផ្តល់សេវាសាធារណៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យបានទៅជិតមូលដ្ឋានរបស់ប្រជាពលរដ្ឋ និងវិស័យឯកជន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២១០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្រិត២ សិក្សារយៈពេល៤ខែ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *