ក្រសួងអប់រំបង្ហាញពីលទ្ធផលរីកចម្រើន នៃការ​អប់រំ​នៅ​កម្រិតបឋមសិក្សា

កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការផ្សព្វផ្សាយ​ជាផ្លូវការណ៍ នូវ​របាយការណ៍ថ្នាក់ជាតិ​ស្តីពី “រង្វាយតម្លៃ​លទ្ធផល​សិក្សា​របស់សិស្ស​កម្រិតបឋមសិក្សា នៅ​តំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤” ដែលសិស្ស​កម្ពុជា​ទទួលបានលទ្ធផលរីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​ក្នុងផ្នែកអំណាន និង​គណិតវិទ្យា បើប្រៀបធៀប​លទ្ធផល​នៅ​ឆ្នាំ២០១៩។

តាមរបាយការណ៍ សិស្ស​កម្ពុជា​មានពិន្ទុ​ជាមធ្យម​ផ្នែក​អំណាន​កើនឡើង ៦ពិន្ទុ (២៩០ក្នុងឆ្នាំ២០១៩ កើន​ដល់២៩៦ក្នុងឆ្នាំ​២០២៤) និង​ពិន្ទុ​ជាមធ្យមផ្នែក​គណិតវិទ្យា​កើនឡើង ១២ពិន្ទុ (២៨៩ក្នុងឆ្នាំ២០១៩ កើនដល់ ៣០១ក្នុង​ឆ្នាំ២០២៤)។ បើប្រៀបធៀបជាមួយ​ប្រទេស​ក្នុងតំបន់ សិស្ស​កម្ពុជា និង​មីយ៉ាន់ម៉ា ទទួល​បានពិន្ទុកើនឡើង ចំណែកប្រទេស​ឡាវ និងហ្វីលីពីន ប្រែប្រួលតិចតួច រីឯប្រទេស​ម៉ាឡេស៊ី និង​វៀតណាម ទទួលបាន​ពិន្ទុ​សិស្ស​ថយចុះ។

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ក្នុងចំណោម​ប្រទេស​ដែលបាន​ចូលរួម​ក្នុងរង្វាយតម្លៃ SEA-PLM ទាំងពីរលើក ពិន្ទុផ្នែកអំណាន និងគណិតវិទ្យារបស់សិស្សកម្ពុជានៅតែស្ថិតនៅកណ្តាល ក្នុងលំដាប់ទី៤ បន្ទាប់ពី វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

បើតាមឯកឧត្តមរដ្ឋមន្រ្តី ក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះ កម្ពុជាបានបង្កើនការវិនិយោគយ៉ាងច្រើនលើសមាសធាតុរឹង និងទន់នៃការអប់រំ រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធសាលារៀន រហូតដល់ការបណ្តុះបណ្តាលគ្រូ ការផ្តល់សៀវភៅសិក្សា និងការរិះរកវិធីសាស្រ្តបង្រៀនជំនាន់ថ្មី។ ជាលទ្ធផល ការទទួលបានសេវាអប់រំ បានល្អប្រសើរនៅគ្រប់កម្រិតទាំងអស់ តួយ៉ាង ការចុះឈ្មោះចូលរៀននៅក្នុងការអប់រំកុមារតូច ក្នុងចំណោមកុមារអាយុប្រាំឆ្នាំ បានកើនឡើងពី ១០% ដល់ ៧០%, នៅកម្រិតបឋមសិក្សា អត្រាចុះឈ្មោះចូលរៀនបានឡើងដល់ ១២៥% នៅមធ្យមសិក្សាបឋមភូមិ ៧០%, នៅមធ្យមសិក្សាទុតិយភូមិ មានការកើនឡើងគួរឱ្យចាប់អារម្មណ៍ពី ២០% ដល់ ៤៥%, អត្រាបោះបង់ការសិក្សាក៏បានថយចុះមកត្រឹម ៦% នៅកម្រិតបឋមសិក្សា និងមធ្យមសិក្សាប្រមាណ ១៥%។

“សព្វថ្ងៃនេះ មានសិស្សជាង ៣៣ម៉ឺននាក់បានចុះឈ្មោះចូលរៀននៅមធ្យមសិក្សាទូទាំងប្រទេស”

ទោះជាយ៉ាងណាឆ្លើយតបនឹងលទ្ធផលនៃរង្វាយតម្លៃ SEA-PLM ឆ្នាំ២០២៤ ឯកឧត្តម ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍មួយចំនួន ក្នុងជំរុញបន្ថែមទៀត ដូចជា ពង្រឹងវិធីសាស្ត្របង្រៀន ជាពិសេសគឺការបង្រៀនសិស្សខ្សោយ និងត្រូវចុះទៅរៀនសូត្រដោយផ្ទាល់ដល់ថ្នាក់រៀន និងសាលារៀន, ពង្រឹងវិធីសាស្ត្រគ្រប់គ្រងថ្នាក់រៀន, យល់ច្បាស់ពីភាសាខ្មែរ, យល់ច្បាស់ពីការបង្រៀនភាសាខ្មែរ, យល់ច្បាស់ពីស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន និងចិត្តគរុកោសល្យគ្រូបង្រៀនជាដើម។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏​បានប្តេជ្ញាចិត្តជំរុញកំណែទម្រង់ស៊ីជម្រៅជាប្រព័ន្ធ ដែលទាមទារឱ្យមានស្តង់ដា​ខ្ពស់ជាងមុន មានគណនេយ្យភាពរឹងមាំជាងមុន និងប្រើប្រាស់ធនធានសាធារណៈប្រកបដោយយុទ្ធសាស្ត្រជាងមុន ដើម្បីធានាថា សិស្សានុសិស្សកម្ពុជានឹងរៀនសូត្រជាមួយនឹងគ្រូបង្រៀន ដែលទទួលបានការលើកទឹកចិត្តសមរម្យ មានគុណវុឌ្ឍិខ្ពស់ ការបង្រៀនប្រកបដោយប្រសិទ្ធភាព ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និងការប្តេជ្ញា​ចិត្តពេញលេញ​ចំពោះការ​សិក្សារបស់សិស្ស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ACE ផ្តល់អាហារូបករណ៍​ដល់សិស្សនិស្សិតចំនួន ៣១កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

មជ្ឈមណ្ឌលអូស្រ្តាលី​សម្រាប់ការបណ្តុះបណ្តាល ប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិតចំនួន៣១កន្លែង ដោយ​ម្នាក់ៗ​នឹង​ទទួល​បាន​អាហារូបករណ៍​រយៈពេល​១ឆ្នាំ។

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......