ក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់កញ្ចប់អំណានដំបូងថ្នាក់ទី៣ នៅគ្រប់សាលាបឋមសិក្សាទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់កញ្ចប់អំណានដំបូងថ្នាក់ទី៣ នៅគ្រប់សាលាបឋមសិក្សាទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំតាមរយៈការបង្កើនលទ្ធផលការសិក្សារបស់សិស្សធ្វើយ៉ាងណាឱ្យកុមារកម្ពុជាចេះអាន និងសរសេរបានស្ទាត់គ្រប់ៗគ្នា។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងទិសដៅបង្រៀនភាសាខ្មែរដើម្បីឱ្យសិស្សានុសិស្សអាចអាន និងសរសេរបានស្ទាត់ កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំជាកញ្ចប់អំណានដំបូងដែលនៅក្នុងនោះរួមមាន កញ្ចប់អំណានដំបូងថ្នាក់ទី១ កំពុងអនុវត្តនៅក្នុងរាជធានី និងខេត្តចំនួន២២មកដល់ពេលបច្ចុប្បន្ន និងកញ្ចប់អំណានដំបូងថ្នាក់ទី២ កំពុងតែអនុវត្តនៅខេត្ត/ក្រុងចំនួន១៩។ លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្តថា ដោយសារឃើញអំពីលទ្ធផលល្អប្រសើរ នៃការប្រើប្រាស់កញ្ចប់អំណានដំបូងក្នុងការលើកកម្ពស់ការរៀន និងបង្រៀននេះ ទើបក្រសួងអប់រំ យុវជន និងកីឡា បានដាក់ឱ្យប្រើប្រាស់នូវកញ្ចប់អំណានដំបូងថ្នាក់ទី៣ នៅគ្រប់សាលាបឋមសិក្សាទាំងអស់នៅក្នុងខេត្តកំពង់ឆ្នាំងនាពេលបច្ចុប្បន្ននេះ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា កញ្ចប់អំណានដំបូងនេះ រួមមាន ទី១. សៀវភៅជំនួយសិស្ស ទី២. សៀវភៅហ្វឹកហាត់អាន ទី៣. សៀវភៅហ្វឹកហាត់សរសេរ ទី៣. សៀវភៅណែនាំហ្វឹកហាត់កិច្ចការផ្ទះ ទី៥. សៀវភៅរឿងខ្លីៗឆ្លើយតបកម្រិតថ្នាក់នីមួយៗ ៦. សៀវភៅណែនាំសម្រាប់គ្រូបង្រៀន ទី៧. បណ្ណអក្សររូបភាពដែលគ្រូបង្រៀនអាចយកទៅប្រើប្រាស់ជាសម្ភារៈឧបទេសក្នុងការបង្រៀននៅក្នុងថ្នាក់ដើម្បីធ្វើឱ្យសិស្សរៀនភាសាខ្មែរឆាប់រហ័ស។

កញ្ចប់សម្ភារៈអំណានដំបូងថ្នាក់ទី៣ នឹងជួយទៅដល់ការបង្រៀនរបស់គ្រូ និង​ការ​រៀនរបស់សិស្ស

ជាមួយគ្នានេះ នៅក្នុងទស្សនកិច្ចស្តីពីការដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ នៅសាលាបឋមសិក្សាច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែឧសភា ២០២៤ កន្លងទៅ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កញ្ចប់សម្ភារៈអំណានថ្មីនេះ រៀបចំឡើងដោយមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយសិស្ស សៀវភៅរឿងខ្លីៗ ជាជំនួយដល់ការដឹកនាំការបង្រៀនរបស់គ្រូ និងការរៀនរបស់សិស្ស។ ដោយឡែក វិធីសាស្ត្របង្រៀនវិញ មានលក្ខណៈសកម្ម អន្តរកម្មរវាងសិស្សគ្រូ និងជួយឱ្យសិស្សមានភាពក្លាហាន ចូលរួមគ្រប់សកម្មភាពរៀន និងបង្រៀន។ ទន្ទឹមនឹងការអភិវឌ្ឍកញ្ចប់សម្ភារៈអំណាន ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូពាក់ព័ន្ធ បានធ្វើការបណ្ដុះបណ្ដាលគ្រូបង្រៀន និងអ្នកពាក់ព័ន្ធស្ដីពីការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងវិធីសាស្ត្របង្រៀន។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ បន្ថែមថា អ្វីដែលជាការកត់សម្គាល់ឃើញ គ្រូបង្រៀនអនុវត្តតាមលំនាំបង្រៀនដែលបានណែនាំ សិស្សមានសៀវភៅជំនួយសម្រាប់អានបន្ថែម សាលារៀនមានបណ្ណាល័យស្តង់ដា ទីប្រឹក្សាគរុកោសល្យចុះជួយគ្រូជាប្រចាំ មាតាបិតា អ្នកអាណាព្យាបាលជំរុញកូនចៅអានបន្ថែមនៅផ្ទះ នោះលទ្ធផលនៃការសិក្សារបស់សិស្សនឹងប្រសើរឡើង ពោលគឺសិស្សរៀនចេះអាន សរសេរ នៅកម្រិតថ្នាក់ដំបូង។

ទស្សនកិច្ចស្តីពីការដាក់ឱ្យអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ទី៣ នៅសាលាបឋមសិក្សាច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៧ ខែឧសភា ២០២៤ កន្លងទៅ។

លោកស្រី Kerry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារជំនួយអាមេរិក USAID មានប្រសាសន៍ថា ការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកញ្ចប់អំណានថ្នាក់ទី៣ គឺជាសក្ខីភាពមួយបង្ហាញពីកិច្ចខិតខំប្រឹងប្រែងសហការរវាងគម្រោងអប់រំបរិយាបន្ននៅបឋមសិក្សានៃទីភ្នាក់ងារជំនួយអាមេរិក USAID និង ក្រសួងអប់រំ យុវជន និងកីឡា។ ព្រឹត្តិការណ៍សំខាន់នេះ គូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់យើងទាំងអស់គ្នាក្នុងការធ្វើឱ្យប្រសើរឡើងការអប់រំកម្រិតថ្នាក់ដំបូងនៅកម្ពុជា និងផ្ដល់នូវជំនាញសំខាន់ៗឈានទៅរកភាពជោគជ័យក្នុងការសិក្សារបស់សិស្សថ្នាក់ទី៣។

គួរជម្រាបជូនថា ក្រសួងអប់រំ យុវជន និងកីឡា បានលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលារៀន ឱ្យអនុវត្តសកម្មភាពក្រៅម៉ោងសិក្សាយ៉ាងតិច២ម៉ោងមួយថ្ងៃ អនុវត្តវិធីសាស្ត្រអំណានក្នុងបណ្ណាល័យ បន្តលើកទឹកចិត្តគ្រូបង្រៀនឱ្យអនុវត្តកញ្ចប់សម្ភារៈអំណានជាប្រចាំ ពិសេសគ្រូបង្រៀនល្អភាសាខ្មែរថ្នាក់ទី១ ទី២ និងទី៣ ដែលជាសកម្មភាពសំខាន់ៗនៃការអនុវត្តស្តង់ដាសាលាបឋមសិក្សាគំរូ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

វិទ្យាស្ថានសិក្សា​បច្ចេកទេស​ធនាគារ ផ្តល់អាហារូបករណ៍ ១០០% ដល់និស្សិត​ដែលមានគ្រួសារ​ជាយុទ្ធជនពលីជីវិត​ដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

ដើម្បីចូលរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​ធនធាន​ម​នុស្ស និង​ចូលរួម​សម្រាល​បន្ទុកហិរញ្ញវត្ថុ​ក្នុងគ្រួសារយុទ្ធជន​ពលី វិទ្យាស្ថាន​សិក្សា​បច្ចេកទេស​ធនាគារ (វ.ប.ធ.) បានប្រកាស​ផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

ឱកាសសិក្សាអាហារូបករណ៍ភាសាកូរ៉េពីសាកលវិទ្យាល័យ Yonsei ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2024

សាកលវិទ្យាល័យ Yonsei និងកម្មវិធីសិក្សាតាមOnline Coursera ប្រកាសផ្ដល់អាហារូបករណ៍សិក្សាភាសាកូរ៉េតាមរយៈ online ពីវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យYonsei ដល់.....

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2025

កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាស​ពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត