ក្រសួងអប់រំព្រមានចាត់វិធានការតាមច្បាប់ចំពោះអ្នកក្លែងបន្លំសញ្ញាបត្រ ខណៈអ្នកជំនាញស្នើឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធ

ក្រសួងអប់រំ យុវជន និងកីឡា ព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬបុគ្គលិកបង្រៀនណាដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត និងលិខិតបញ្ជាក់សញ្ញាបត្រក្លែងក្លាយ ខណៈក្រសួងបញ្ជាក់ថា ឯកសារដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងឡើយ។

តាមសេចក្តីប្រកាសព័ត៌មានចេញនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រសួងអប់រំបានឱ្យដឹងថា កន្លងមក ក្រសួងបានរកឃើញករណីក្លែងបន្លំលិខិតរបស់ក្រសួង ដើម្បីបញ្ជាក់សញ្ញាបត្របណ្ឌិតរបស់អ្នកដែលបានបញ្ចប់ការសិក្សាពីគ្រឹះស្ថានឧត្តមសិក្សានានានៅក្រៅប្រទេស។

ក្រសួងបញ្ជាក់ថា លិខិតក្លែងបន្លំទាំងនេះ ត្រូវបានយកទៅប្រើប្រាស់ជាឯកសារភ្ជាប់ជាមួយសំណើផ្សេងៗ ដូចជា សំណើសុំធ្វើជាគ្រូដឹកនាំនិក្ខេបបទ និងគោលបំណងពាក់ព័ន្ធផ្សេងទៀត។

ចំពោះសញ្ញាបត្របណ្ឌិតដែលទទួលបានពីក្រៅប្រទេស ក្រសួងបញ្ជាក់ថា ត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃដោយក្រសួង មុននឹងយកទៅប្រើប្រាស់ជាផ្លូវការ។

ដោយឡែក សញ្ញាបត្របណ្ឌិតដែលទទួលបានតាមរយៈកម្មវិធីបណ្តុះបណ្តាលអនឡាញ ក៏ត្រូវបញ្ជាក់ពីភាពត្រឹមត្រូវនៃសញ្ញាបត្រ និងស្ថានភាពស្របច្បាប់របស់ស្ថាប័ននៅប្រទេសដើម ដោយក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះ ក្រសួងបានណែនាំឱ្យគ្រឹះស្ថានឧត្តមសិក្សានីមួយៗ ធានាថា បុគ្គលិកបង្រៀនដែលមានសញ្ញាបត្របណ្ឌិត ប្រើប្រាស់សញ្ញាបត្រដែលមានភាពត្រឹមត្រូវ និងមិនមានការក្លែងបន្លំ។

ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ថា លិខិតបញ្ជាក់សញ្ញាបត្រដែលមានទម្រង់ ខ្លឹមសារ ហត្ថលេខា ត្រា ឬព័ត៌មានក្លែងក្លាយ មិនមែនជាឯកសារដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡាឡើយ ហើយក្រសួងមិនទទួលស្គាល់ឯកសារទាំងនេះជាដាច់ខាត។

ក្រសួងព្រមានថា បុគ្គល ឬបុគ្គលិកបង្រៀនណាដែលក្លែងបន្លំ កែប្រែ ឬប្រើប្រាស់សញ្ញាបត្របណ្ឌិត ឬលិខិតបញ្ជាក់សញ្ញាបត្រក្លែងក្លាយ នឹងត្រូវទទួលខុសត្រូវ និងទទួលទោសតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

ក្រសួងក៏នឹងចាត់វិធានការតាមច្បាប់ចំពោះសាមីជន ឬបុគ្គលពាក់ព័ន្ធដែលប្រព្រឹត្តអំពើក្លែងបន្លំ ឬប្រើប្រាស់ឯកសារក្លែងក្លាយ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន AMS ថា ក្រសួងមិនគួរត្រឹមតែចេញសេចក្តីប្រកាសប៉ុណ្ណោះទេ ប៉ុន្តែគួរមានវិធានការបន្តចំពោះអ្នកពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារសញ្ញាបត្រ។

លោកបណ្ឌិត គិន ភា មានប្រសាសន៍ថា អ្នកដែលក្លែងបន្លំឯកសារសមមូលសញ្ញាបត្ររបស់ក្រសួង និងអ្នកដែលប្រើប្រាស់ឯកសារក្លែងក្លាយ គួរតែត្រូវបានស្រាវជ្រាវ និងចាត់វិធានការតាមច្បាប់ ដើម្បីទប់ស្កាត់បញ្ហានេះពីឫសគល់។

លោកបន្តថា ប្រសិនបើមិនមានវិធានការផ្លូវច្បាប់រឹងមាំ និងមានប្រសិទ្ធភាពទេ ករណីក្លែងបន្លំអាចបន្តកើតមាន ហើយអាចប៉ះពាល់ដល់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធអប់រំ អ្នកដែលបានសិក្សាពិតប្រាកដ និងតម្លៃនៃសញ្ញាបត្រ។

លោកបណ្ឌិត គិន ភា ក៏បានលើកឡើងពីការព្រួយបារម្ភចំពោះក្រុមមេខ្យល់ ឬឈ្មួញកណ្តាល ដែលលោកអះអាងថា អាចពាក់ព័ន្ធនឹងការស្វែងរក ឬរៀបចំសញ្ញាបត្រក្លែងក្លាយជាថ្នូរនឹងប្រាក់។

លោកយល់ថា បញ្ហានេះមិនត្រឹមប៉ះពាល់ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់គុណតម្លៃនៃការអប់រំ ប្រព័ន្ធអប់រំ និងមូលធនមនុស្សរបស់កម្ពុជា។

ជាមួយគ្នានេះ ក្រសួងអប់រំបានអំពាវនាវដល់សាធារណជន គ្រឹះស្ថានឧត្តមសិក្សា និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យប្រើប្រាស់តែឯកសារពិតប្រាកដ និងអនុវត្តតាមនីតិវិធីផ្លូវការនៃការស្នើសុំបញ្ជាក់សញ្ញាបត្រពីក្រៅប្រទេស។

ក្រសួងក៏បានស្នើឱ្យអ្នកពាក់ព័ន្ធជូនដំណឹងមកក្រសួង ក្នុងករណីមានការសង្ស័យលើឯកសារណាមួយ ដើម្បីធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...