រដ្ឋមន្រ្តីអប់រំ ស្នើអង្គការរូមធូរីដជួយវាយតម្លៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ

ក្នុងជំនួបពិភាក្សាការងារជាមួយលោក Michael Bowers ប្រធានកម្មវិធីនៃអង្គការរូមធូរីដសកលលោក កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើអង្គការរូមធូរីដជួយវាយតម្លៃការអនុវត្តកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងគាំទ្រដំណើរការបណ្ណាល័យនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ក្រសួងអប់រំបានអភិវឌ្ឍកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង ផ្អែកតាមបទពិសោធនៃការអនុវត្តរបស់អង្គការរូមធូរីដ។ ក្នុងនោះឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណដល់អង្គការរូមធូរីដ ដែលបានជួយដល់ការលើកកម្ពស់អំណានថ្នាក់ដំបូង និងគាំទ្រដល់ការគ្រប់គ្រងនិងដំណើរការបណ្ណាល័យនៅតាមសាលាបឋមសិក្សាគោលដៅនាពេលកន្លងមក។

ជាការឆ្លើយតប ប្រធានកម្មវិធី នៃអង្គការ​រូមធូរីដ លើក​ឡើងថា ចាប់តាំងពីឆ្នាំ២០១៨មក អង្គការរូមធូរីដបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីអំណាន និងកម្មវិធីអប់រំកុមារី ចំណាយទឹកប្រាក់ជិត២០លានដុល្លារសហរដ្ឋអាមរិក។ ហើយអង្គការរូមរីដ សូមទទួលយកនូវសំណូមពររបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងបានប្តេជ្ញាបន្តគាំទ្រដល់ការលើកកម្ពស់អំណាននៅកម្ពុជា។ ទន្ទឹមនោះ លោក Micheal Bowers បានប្រគល់សៀវភៅជាខេមរៈភាសាចំនួនជាង១២ម៉ឺនក្បាលនិង សៀវភៅជាភាសាអង់គ្លេសចំនួនជាង៨៣  ម៉ឺនក្បាលដល់ក្រសួងអប់រំផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងជាការថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍនា ជូនលោក Michael Bowers ទទួលជំនួស  Dr. Geetha Murali និងថ្នាក់ដឹកនាំអង្គការរូមធូរីដប្រចាំប្រទេសកម្ពុជាចំនួន ៤រូបទៀតផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍនា ជូនដល់បុគ្គលិកអង្គការរូមធូរីដ

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសរបស់អង្គការរូមធូរីដកម្ពុជា មានប្រសាសន៍ថា លោកមានសេចក្ដីរីករាយ និងរំភើបជាអនេកដែលអ្នកដឹកនាំនៃអង្គការរូមធូរីដចំនួន៥រូបបានទទួលនូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍនា ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

នាយកប្រចាំប្រទេសរបស់អង្គការរូមធូរីដកម្ពុជា បញ្ជាក់ថា ការទទួលនូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍនានេះ បានឆ្លុះបញ្ចាំងពីការទទួលស្គាល់ និងអំណរគុណដល់ស្នាដៃអ្នកដឹកនាំរបស់អង្គការរូមធូរីដ និងក្រុមការងារទាំងអស់ រួមទាំងសមិទ្ធផលសំខាន់ៗដែលជាសមិទ្ធផលរួមរបស់អង្គការរូមធូរីដតាមរយៈភាពជាដៃគូក្នុងការអនុវត្តកម្មវិធីតអំណាន និងកម្មវិធីអប់រំកុមារក្នុងរយៈពេលជាង២០ឆ្នាំកន្លមកនេះ។

លោក ជា វ៉ាន់ថា មានប្រសាសន៍ថា ជាផលវិជ្ជមានដល់កុមារបានជាង ២លាន២សែននាក់ ក្នុងនោះមានកុមារីកម្រិតមធ្យមសិក្សាជាង ២ម៉ឺន១ពាន់នាក់ផងដែរ បានទទួលផលជាវិជ្ជមាននេះក្នុងខេត្តគោលដៅចំនួន៧ខេត្ត។ លើសពីនេះ ជួយសាងសង់ និងជួសជុលអគារសិក្សា និងបណ្ណាល័យចំនួន៣៣០។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អង្គការរូមធូរីដបានគាំទ្រថវិកាតាមរយៈកម្មវិធីអំណានប្រហែល ២០លានដុល្លារអាមេរិក ។ ក្នុងឆ្នាំ២០២២ អង្គការរូមធូរីដកម្ពុជាមានកិត្តិយសទទួលបានរង្វាន់យូណេស្កូសកលសម្រាប់ការលើកកម្ពស់ស្នាដៃការអប់រំកុមារី និងស្ត្រី។

«នេះជាលើកទី១ហើយដែលកម្ពុជាបានទទួលពានរង្វាន់យូណេស្កូ ដែលពីមុនឡើងមិនធ្លាប់ទទួលបាននៅឡើយទេ វាអាចឆ្លុះបញ្ជាំងអំពីការងារអប់រំកុមារី និងស្រីតាមរយៈសម្បទានយេនឌ័រ តាមរយៈការសហការគ្នាជាមួយក្រសួងអប់រំ ធ្វើឱ្យសម្រេចស្នាដៃល្អជាច្រើនក្នុងប្រទេសកម្ពុជា»

លោក ជា វ៉ាន់ថា នាយកប្រចាំប្រទេសរបស់អង្គការរូមធូរីដកម្ពុជា

លោក ជា វ៉ាន់ថា បន្តថា នៅក្នុងផែនការយុទ្ធសាស្រ្តរបស់អង្គការរូមធូរីដ មានការប្ដេជ្ញាចិត្តចូលរួមគាំទ្រក្រសួងអប់រំ យុវជន និងកីឡារយៈពេលយូរអង្វែងតាមរយៈការពង្រឹងគុណភាពអប់រំ តាមរយៈអំណាននៅក្នុងថ្នាក់រៀន និងអំណាននៅក្នុងបណ្ណាល័យដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការរីកលូតលាស់របស់កុមារនៅតាមបឋមសិក្សាក៏ដូចជាមធ្យមសិក្សា។ ជាពិសេស ដើម្បីសិស្សទទួលបានអ្វីដែលជោគជ័យនៅក្នុងជីវិតសិក្សារបស់ពួកគេផងដែរ ។ ក្នុងនោះក៏ប្ដេជ្ញាជួយឱ្យកុមារនៅមធ្យមសិក្សាទទួលបានបំណិនទន់ ដើម្បីឱ្យពួកគេអាចបញ្ចប់ការសិក្សាដោយទទួលជោគជ័យ ក្នុងនោះគេអាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានជីវិតមួយដ៏រុងរឿងផងដែរ។​

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់នូវគ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍនា ជូនដល់បុគ្គលិកអង្គការរូមធូរីដ

បើតាមនាយកប្រចាំប្រទេសរបស់អង្គការរូមធូរីដកម្ពុជា ការប្ដេជ្ញាចិត្តក្នុងរយៈពេល៣ឆ្នាំខាងមុន បានត្រៀមថវិកាប្រហែលជា១១លានដុល្លារអាមេរិក ដើម្បីយកមកអនុវត្តលើកម្មវិធីអំណាន កម្មវិធីអប់រំកុមារី និងពង្រឹងទៅលើប្រព័ន្ធអប់រំ គុណភាពរៀន និងបង្រៀនតាមសាលាគោលដៅដោយផ្ដោតសំខាន់លើលទ្ធផលសិក្សារបស់សិស្ស។ អង្គការរូបធូរីដ ជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ គ្រប់លំដាប់ថ្នាក់ទាំងជាតិ និងថ្នាក់ខេត្ត ជាពិសេសថ្នាក់សាលារៀន ថ្នាក់សហគមន៍ និងមានការចូលរួមពីអាណាព្យាបាលសិស្ស។ ក្នុងនោះ ថវិកានឹងយកទៅពង្រឹង និងពង្រីកសាលាគោលដៅចំនួន១ពាន់បន្ថែម ហើយកិច្ចការដែលចូលរួមលើកកម្ពស់ការអប់រំ នឹងរួមចំណែកផ្លាស់ប្ដូរពិភពលោកគឺចាប់ផ្ដើមពីកុមារទទួលបានការអប់រំដែលមានគុណភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ជំនាញ​វិជ្ជាជីវៈ​នៅ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​មណ្ឌលគិរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2024

មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តមណ្ឌលគិរី​ប្រកាស​ផ្ដល់​អាហារូបករណ៍​សិក្សា​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយ​រង​ហានិភ័យ​ចំនួន​២៤០​កន្លែង។

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

កម្មវិធីផ្លាស់ប្តូរការសិក្សា​ទៅសហរដ្ឋអាមេរិក TechGirls ឆ្នាំ២០២៦ ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2026

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់កម្មវិធី TechGirls 2026 ដែលជាកម្មវិធីផ្លាស់ប្តូរការសិក្សារដូវក្តៅដ៏ល្បីល្បាញ ក្នុងគោលបំណងលើកកម្ពស់យុវតីក្នុងវិស័យវិទ្យាសាស្ត្រ...

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»