វិធីសាស្រ្តរៀនបែប Feynman Technique ជួយឱ្យសិស្សចងចាំមេរៀនបានយូរ

មានវិធីសាស្រ្តជាច្រើន ដែលអាចជួយឱ្យសិស្សានុសិស្សឆាប់ចាំមេរៀន ប៉ុន្តែជួនកាលក៏ធ្វើឱ្យឆាប់ភ្លេចទៅវិញដែរ។ យ៉ាងណាក៏ដោយ​មានវិធីសាស្រ្តរៀនមួយបែប ដែលអាចជួយឱ្យសិស្សានុសិស្សចងចាំមេរៀនបានយូរ រហូតរាប់ឆ្នាំ នោះគឺវិធីសាស្រ្តរៀនខ្លួនឯងរួចហើយយកទៅបង្រៀនអ្នកដទៃ ឬភាសាអង់គ្លេសហៅថា Feynman Technique ។

វិធីសាស្រ្តរៀនហើយបង្រៀនអ្នកដទៃ (Feynman Technique) នេះ បង្កើតឡើងដោយលោក រីឆាត ហ្វាញម៉េន ដែលជារូបវិទូខាងទ្រឹស្តីរូបវិទ្យាដ៏ល្បីល្បាញក្នុងអំឡុងឆ្នាំ១៩៦០ ដោយសារគាត់បានចូលរួមក្នុងការបង្កើតឡើងនូវអេឡិចត្រូឌីណាមិចកង់ទិច (quantum electrodynamic) រហូតទទួលបាននូវរង្វាន់ណូបែលជាមួយដៃគូគាត់ពីរនាក់ទៀត។ លោក រីឆាត ហ្វាញម៉េន ក៏ជាគ្រូបង្រៀនម្នាក់ដែលពូកែខាងពន្យល់ទ្រឹស្តីពិបាកៗ ទៅកាន់មនុស្សគ្រប់ប្រភេទផងដែរ ដែលក្រោយមកគេក៏យកនីតិវិធីគាត់មកបំបែក ហើយរកឃើញថា ការបង្រៀនដ៏ល្អនេះ ដោយសារតែគាត់មានវិធីសិក្សាឆាប់យល់ ទើបគេដាក់ឈ្មោះថា វិធីសាស្រ្តរៀនហើយបង្រៀនអ្នកដទៃ ឬវិធីសាស្រ្តរៀនបែបហ្វាញម៉េន (Feynman Technique)។

យុវតី ឡៅលុន លីម៉ីម៉ី ជា​អតីត​សិស្ស​និទ្ទេសA ឆ្នាំ២០២៤ នៃ​វិទ្យាល័យ​ព្រះមុន្នីវង្ស ខេត្ត​បាត់ដំបង

កញ្ញា ឡៅលុន លីម៉ីម៉ី ដែល​ជា​អតីត​សិស្ស​និទ្ទេស A ឆ្នាំ២០២៤ នាងក៏ធ្លាប់បានប្រើប្រាស់វិធីសាស្រ្តរៀនហើយបង្រៀនអ្នកដទៃ (Feynman Technique) នេះដែរ។ លីម៉ីម៉ី ឱ្យដឹងថា ការ​ប្រើប្រាស់វិធីសាស្រ្តរៀនបែប Feynman Technique គឺយើងអាចបង្រៀននរណាម្នាក់ ដើម្បីមើលសមត្ថភាពខ្លួនឯងថា តើយើងអាចបង្រៀនគេបាន ឬក៏អត់? បើយើងបង្រៀនគេបាន គេអាចយល់ មានន័យថា យើងចេះមេរៀននោះហើយ។

“យើងអាចយកមេរៀនដែលយើងបានរៀនទៅបង្រៀនប្អូន មិត្តភក្ដិ ឬឪពុកម្ដាយ សំខាន់ឱ្យតែមានអ្នកស្ដាប់យើងពន្យល់។ ប្រសិនបើមេរៀនដែលយើងយកទៅនិយាយពន្យល់ បងប្អូន មិត្តភក្ដិ ឬឪពុកម្ដាយ អាចយល់បាន មានន័យថា យើងចេះច្បាស់មេរៀនទាំងនោះហើយ”

ដោយឡែកអ្នកនាង សៀក ពេជ្ររចនា បច្ចុប្បន្ន​ជាអ្នកបង្កើតមាតិកាអប់រំ​លើបណ្ដាញសង្គម និង​ធ្លាប់ជាម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេន បាន​ឱ្យដឹងដែរថា នាងធ្លាប់​ប្រើប្រាស់វិធីសាស្រ្តរៀនហើយបង្រៀនអ្នកដទៃ (Feynman Technique) នេះ តាំងពីរៀននៅថ្នាក់វិទ្យាល័យមកម៉្លេះ គឺធ្វើឱ្យឆាប់ចាប់បានមេរៀន ជាពិសេសមេរៀនបែបទន្ទេញ គឺចាំបានច្បាស់ ដូចជាមេរៀនប្រវត្តិវិទ្យា ជីវវិទ្យា ជាដើមដែមទាមទារឱ្យយើងយល់មេរៀនបានស៊ីជម្រៅ។ ឧទាហរណ៍ ប្រវត្តិវិទ្យាយើងត្រូវដឹងតាមសម័យកាលនីមួយៗ ពេលយើងយល់ហើយ យើងអាចយកព្រឹត្តិការណ៍សំខាន់ៗទៅពន្យល់អ្នកអត់យល់មេរៀននេះ ដូចជា បងប្អូន មិត្តិភក្ដិ ដោយនិយាយរៀបរាប់តាមអ្វីដែលយើងបានដឹង នោះនឹងធ្វើឱ្យយើងយល់ពីមេរៀនបានច្បាស់។

អតីតម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងយុវជនអ្នកបន្តវេន រូបនេះ បន្ថែមថា វិធីសាស្រ្តរៀនខ្លួនឯងរួចបង្រៀនអ្នកដទៃ (Feynman Technique) នេះ មិនពិបាកអនុវត្តនោះទេ គឺដំបូងយើងជ្រើសរើសមេរៀនមួយណាដែលយើងចង់រៀន។ ឧទាហរណ៍ មេរៀនជីវវិទ្យា ត្រង់មេរៀន ហេតុអ្វីមនុស្សពិការអាចយល់សុបិន្ត។ ដូច្នេះ យើងត្រូវតែអាន និងយល់ពីមេរៀននេះឱ្យបានច្បាស់។ បន្ទាប់មក ត្រូវធ្វើខ្លួនគឺជាគ្រូបង្រៀន ឬជាសិស្សច្បងម្នាក់ ដែលយល់ដឹងពីមេរៀននេះច្បាស់ ហើយយកមេរៀនដែលយល់នេះ ទៅបង្រៀនប្អូន ឬមិត្តភក្ដិ ឬអ្នកណាដែលមិនបានដឹងពីមេរៀននេះ ដោយពន្យល់គេ ប្រើប្រាស់ពាក្យសាមញ្ញ ងាយយល់ បើគេយល់ មានន័យថា យើងចេះមេរៀននេះច្បាស់ហើយ​។ ប្រសិនបើយើងពន្យល់ទាក់កន្លែងណា​ ឬពន្យល់គេអត់សូវយល់កន្លែងណា យើងអាចមកទៅមើលមេរៀនឡើងវិញបាន។

អ្នកនាង សៀក ពេជ្ររចនា ជាអ្នកបង្កើតមាតិកាលើបណ្ដាញសង្គម

អ្នកនាង សៀក ពេជ្ររចនា បញ្ជាក់ដែរថា​ មិនថាតែសិស្សវិទ្យាល័យទេ សិស្សសាកលវិទ្យាល័យក៏ដូចគ្នា ប្រសិនបើមេរៀនស៊ាំញ៉ាំ គាត់អាចប្រើប្រាស់វិធីសាស្រ្តរៀនខ្លួនឯងរួចបង្រៀនអ្នកដទៃនេះបាន ដោយពន្យល់មេរៀនបែបមួយៗ ប្រើប្រាស់ពាក្យសាមញ្ញ ងាយយល់ គឺនឹងធ្វើឱ្យគាត់ឆាប់យល់ ហើយអ្នកស្ដាប់ក៏ស្ដាប់យល់បានដែរ។

ជាមួយគ្នានេះ រចនា ក៏បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ អាចប្រើប្រាស់វិធីសាស្រ្តរៀន Feynman Technique នេះបាន ដោយកុំគិតថាខ្លួនឯងគ្មានសមត្ថភាព ហេតុអ្វីត្រូវចាំបាច់សម្ដែងថាខ្លួនឯងជាគ្រូបង្រៀន? តែត្រូវគិតថា នេះគឺជាវិធីសាស្រ្ត គឺទាល់តែមានរបៀបក្នុងការប្រើប្រាស់ទើបមានប្រសិទ្ធភាព។ “ពេលខ្លះយើងយល់មេរៀន ប៉ុន្តែយើងអត់ចេះពន្យល់គេ ដូច្នេះ យើងគួររៀនពន្យល់ រៀនរៀបរាប់អំពីព្រឹត្តិការណ៍សំខាន់ៗនៃមេរៀន នោះនឹងជួយឱ្យយើងយល់ពីមេរៀនកាន់តែច្បាស់ ហើយចាំបានយូរថែមទៀត“៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជ្រើសរើសសិស្សចូលរៀនជំនាញបច្ចេកទេសរថយន្តឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសិក្សាជំនាញបច្ចេកទេស នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ឺ វ៉េ សេ ជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សាថ្មី ដល់សិស្សានុសិស្ស ក្នុងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសរថយន្ត។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធី ១លាន៥សែននាក់ សម្រាប់សាធារណជន...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

ក្រសួងអប់រំ ផ្ដល់វគ្គបណ្តុះបណ្តាលជំនាញសរសេររបាយការណ៍ជាភាសាអង់គ្លេសសម្រាប់បុគ្គលិកអប់រំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ The Asia Foundation ដោយមានការគាំទ្រពីអង្គការ UNICEF បានប្រកាសផ្ដល់វគ្គបណ្តុះបណ្តាល ជំនាញសរសេរ...

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *