សម្តេចធិបតី ៖ នវានុវត្តន៍ ជាកម្លាំងចលករ ជួយសម្រេចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការពង្រឹងខឿនការពារជាតិ អធិបតេយ្យភាព និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានចាត់ទុក “នវានុវត្តន៍” គឺជាកម្លាំង​ចលករ​ដែលនឹងជួយសម្រេចបំណងប្រាថ្នារបស់កម្ពុជា ក្នុងការពង្រឹងខឿនការពារជាតិ រក្សា​អធិបតេយ្យភាព និង​ពន្លឿនការ​អភិវឌ្ឍសង្គមសេដ្ឋកិច្ច។

ក្នុងសារលិខិតចូលរួមទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ លើកទី៤ ក្រោម​ប្រធានបទ “នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ” សម្តេចធិបតីលើកឡើងថា ក្នុងដំណាក់កាលថ្មី នៃដំណើរ​អភិវឌ្ឍជាតិ ការស្រាវជ្រាវ និងអភិវឌ្ឍ ពិតជាមានសារៈសំខាន់មិនអាច​ខ្វះបាន ដោយ​គ្រប់ប្រទេស​អភិវឌ្ឍន៍​សុទ្ធសឹងតែយកចិត្តទុកដាក់ និងវិនិយោគខ្ពស់​លើ​ការ​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ ព្រោះលទ្ធផលនៃសកម្មភាពទាំងនេះ នាំមកនូវចំណេះដឹងថ្មី សម្រាប់បង្កើតបច្ចេកវិទ្យា ផលិតផល ដំណើរការ សេវាកម្ម និង​ប្រព័ន្ធថ្មីៗ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច សុខុមាលភាព​របស់​ប្រជាជាតិទាំងមូល និងជាភាពខ្លាំង​សម្រាប់គាំទ្រ​សន្តិសុខ​ជាតិរយៈពេលវែង។

តាមប្រសាសន៍សម្តេចធិបតី រាជរដ្ឋាភិបាលបានបង្កើត មូលនិធិ​ស្រាវជ្រាវ​ជាបរធនបាលកិច្ច ដើម្បីគាំទ្រ​ការស្រាវជ្រាវ និង​អភិវឌ្ឍន៍របស់គ្រឹះស្ថានស្រាវជ្រាវសាធារណៈ និង​ឯកជន សំដៅជំរុញ​ការ​អភិវឌ្ឍ​ប្រព័ន្ធ​នវានុវត្តន៍​ជាតិ​ប្រកប​ដោយ​ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព។ “នេះជាជំហានសំខាន់ ក្នុងកិច្ច​ខិតខំប្រឹងប្រែងផ្លាស់ប្តូរដំណើរវិវត្តរបស់យើង ពីប្រទេស​ប្រើប្រាស់បច្ចេកវិទ្យា និង​ពឹងផ្អែកលើការទិញបច្ចេកវិទ្យាពីបរទេស ទៅជា​ប្រទេស​អ្នក​បង្កើតចំណេះដឹង និង​បច្ចេកវិទ្យានៅក្នុងតំបន់នាពេលអនាគត“។

សម្តេចធិបតីបានរំលេចថា ទិវាជាតិ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ បានប្រមូលផ្តុំ​សិស្ស និស្សិត សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ នវានុវត្តករ មន្រ្តីរាជការ ដៃគូអភិវឌ្ឍ ក្រុមហ៊ុន សហគ្រាសក្នុងវិស័យឯកជន និង​អ្នកពាក់ព័ន្ធមកចូលរួម ដោយ​ធ្វើការពិភាក្សា និង​មានសកម្មភាពជាច្រើនទៀត ដើម្បីបង្ហាញពីទេពកោសល្យ និង​នវានុវត្តន៍​របស់កម្ពុជា។ សម្តេចសង្កត់ធ្ងន់ថា ការណ៍នេះ រម្លឹក​ឱ្យ​យើងដឹងថា នវានុវត្តន៍ ​មិន​មែនជា​កម្មសិទ្ធិរបស់ក្រសួងតែមួយ ឬសម្រាប់តែវិស័យ​ណាមួយ​ឡើយ តែវា​ជាវប្បធម៌​ដែលយើងត្រូវតែបណ្តុះ​តាំងពី​នៅក្នុងផ្ទះ សាលារៀន សាកលវិទ្យាល័យ រោងចក្រ កសិដ្ឋាន សហគមន៍ កន្លែង​ធ្វើការ និង​ក្នុង​គ្រប់រូបភាព នៃជីវភាព​រស់នៅ​ប្រចាំថ្ងៃ នៅទូទាំងប្រទេស។

“ទីកន្លែង​ណា ពេលណា អ្នកណា ក៏​អាច​បង្កើតនវានុវត្តន៍បានដែរ”

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចធិបតីបានអំពាវនាវ​ដល់គ្រប់ក្រសួងស្ថាប័ន សាកលវិទ្យាល័យ គ្រឹះស្ថាន​ស្រាវជ្រាវ ដៃគូអភិវឌ្ឍ និង​វិស័យឯកជន​ទាំងអស់ គាំទ្រ និង​ចូលរួមជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និង​ចូលរួម​បណ្តុះវប្បធម៌​នវានុវត្តន៍​ក្នុង​គ្រប់រូបភាព នៃកិច្ចការងារ និង​ជីវភាព​ប្រចាំថ្ងៃ ដើម្បី​រួមគ្នា​កសាងប្រព័ន្ធនវានុវត្តន៍​ជាតិមួយ​ប្រកប​ដោយ​ប្រសិទ្ធភាព បរិយាបន្ន និងចីរភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់វគ្គសិក្សាថ្មី ក្នុងថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1) ឆ្នាំសិក្សា២០២៦។

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2025

នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង