ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លមានតាំងពីបុរាណនៅក្នុងទំនៀមទម្លាប់ខ្មែរ។ ពិធីនេះតែងប្រារព្ធឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ចំណែកនៅក្នុងគម្ពីរបាលីហៅថា វប្បមង្គល មានន័យថា “មង្គលសាបព្រោះបណ្ដុះដាំ” ដែលជាព្រះរាជពិធីសំខាន់មួយក្នុងចំណោមព្រះរាជពិធីសំខាន់ៗប្រចាំឆ្នាំ។
អត្ថន័យនៃព្រះរាជពិធីនេះ ត្រូវបានអ្នកជំនាញវប្បធម៌ខ្មែរលើកឡើងថា ច្រត់ព្រះនង្គ័ល ជាមង្គលចម្រើននៃការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជន ដែលមានព្រះមហាក្សត្រជានិមិត្តរូបយកព្រះទ័យទុកដាក់ដល់ការបង្កបង្កើនផលដំណាំ។ ទ្រង់តែងបួងសួងសុំទឹកភ្លៀង សុំសេក្តីសុខសន្តិភាព កុំឱ្យមានរោគ និងបង្ហាញពីព្រហ្មវិហារធម៌ និងទសពិធរាជធម៌ទៅដល់ប្រជារាស្រ្តទូទាំងប្រទេស។
ព្រះរាជពិធីនេះធ្វើឡើងដើម្បីផ្សងមើលប្រផ្នូលក្នុងស្រុកទៅតាមការទស្សន៍ទាន ដោយផ្អែកសំខាន់លើតួអង្គ “គោឧសភរាជ” ។ នៅក្នុងកម្មវិធីច្រត់ព្រះនង្គ័លគេបានរៀបចំគោចំនួនបីនឹម ដែលមួយនឹមជាសម្រាប់ទឹមច្រត់ព្រះនង្គ័លហៅថា គោឧសភរាជ មានសម្បុសខ្មៅ ស្នែងរាងឈ្នក់ ឬប្រក់នាគ ។ ចំណែកឯគោពីរនឹមទៀតសម្រាប់ទឹមមុខក្រោយ ហើយមិនសូវមានកំណត់លក្ខណៈទេ។ គោឧសភរាជមានប្រដាប់ដោយគ្រឿងពាក់ស្រោមមុខ ស្រោមស្នែង និងពាក់សំពត់កម្រាលក្រហមលើខ្នង។
ព្រះនង្គ័លទាំងបីគ្រឿងលាបថ្នាំពណ៌ខ្មៅកាត់ខ្សែរក្រហមដោយអន្លើៗ ឯជន្ទល់ព្រះនង្គ័លសម្រាប់ព្រះមហាក្សត្រមានលក្ខណៈពិសេស ធ្វើជារូបនាគដែលលាបពណ៌មាសត្រង់កនាគ។ ពេលច្រត់ព្រះនង្គល់រួច ព្រាហ្មណ៍ព្រះរាជគ្រូសូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជដោះចេញពីនឹងឱ្យផឹកនិងស៊ីអាហារប្រាំពីរយ៉ាងដែលរៀបដាក់តុប្រាក់ធំៗ តាំងនៅទីមុខព្រះពន្លា មានគ្រាប់សណ្ដែកមួយតុ គ្រាប់ពោតមួយតុ គ្រាប់ស្រូវមួយតុ គ្រាប់ល្ងមួយតុ ស្មៅស្រស់មួយតុ ទឹកមួយតុ និងស្រាមួយតុ។
ព្រាហ្មណ៍ព្រះរាជគ្រូសូត្រចប់ យកទឹកមន្តប្រោះក្បាលព្រះគោទាំងពីរ ហើយមានមន្ត្រីម្នាក់ដឹកគោឧសភរាជទាំងពីរទៅឱ្យស៊ីផឹករបស់ទាំងប្រាំពីរយ៉ាងដែលបានរៀបចំដាក់លើតុ។អាហារទាំងប្រាំពីរនោះគោចង់ស៊ីឬផឹក គ្មាននរណាម្នាក់អាចបង្ខំបានឡើយ។ កាលព្រះគោឧសភរាជស៊ីឬផឹកអ្វីមួយតិចឬច្រើន ព្រាហ្មណ៍ក៏ទាយថាភោគផលនោះនឹងទទួលបានផលច្រើននៅឆ្នាំនោះ។ ចំណែកឯការទូស្សន៍ទាយនេះ អាចត្រូវឬមិនត្រូវមិនមែនជារឿងបញ្ហាអ្វីទេ តែអ្វីដែលសំខាន់នោះព្រះពិធីនេះជានិមិត្តរូបដ៏សំខាន់ក្នុងវិស័យកសិកម្មខ្មែរ៕
ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅសល់រយៈពេលប្រមាណ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ ពេលវេលានៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡង ១០ សីហា ២០២៦ កាន់តែខិតជិតមកដល់ហើយ។ កាន់តែគៀកថ្ងៃប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ខណៈដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) កាន់តែខិតជិតមកដល់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញបំរាម ដោយកំណត់ច្បាស់លាស់ចំពោះសកម្មភាពលួចចម្លង និងការបង្កភាពវឹកវរក្នុងបន្ទប់ប្រឡង…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គការ Action Education Cambodia បានបោះពុម្ពសៀវភៅសរសេរសរុបចំនួន ១ លានក្បាល ដើម្បីផ្គត់ផ្គង់សម្ភារៈសិក្សាដល់សិស្សានុសិស្សនៅទូទាំងប្រទេស ខណៈសៀវភៅនីមួយៗមិនត្រឹមតែជាឧបករណ៍សម្រាប់ការសិក្សាប៉ុណ្ណោះទេ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានប្រកាសថា ខ្លួននឹងបន្តចូលរួមសង្កេតការណ៍ នៅក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប សម័យប្រឡងថ្ងៃទី១០ សីហា ឆ្នាំ២០២៦។ សម្រាប់ការប្រឡងនេះ ACU
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
យុវតីជនជាតិចិនអាយុ ១៨ ឆ្នាំម្នាក់ មកពីគ្រួសារកសិករក្រីក្រនៅខេត្តហឺណាន បានក្លាយជាចំណាប់អារម្មណ៍ទូទាំងប្រទេស បន្ទាប់ពីទទួលបាន ៦៩៩ ពិន្ទុ ក្នុងចំណោម ៧៥០ ពិន្ទុ នៅក្នុងការប្រឡងកៅខោវ (Gaokao) ឆ្នាំ២០២៦…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ដើម្បីរក្សារបៀបរៀបរយក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញប្រកាស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា កាលពីម្សិលមិញបានចេញសេចក្តីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទូទាំងប្រទេស ពង្រឹងការអនុវត្តវិធានការបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម បន្ទាប់ពីករណីកុមារទទួលការព្យាបាលជំងឺនេះ..
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
«នៅពេលដែលបរាជ័យ សូមកុំប្តូរគោលដៅ តែត្រូវប្តូរយុទ្ធសាស្ត្រ», នេះជាការលើកឡើងរបស់ លោកស្រី ទិត ស្រីល័ង នាយិការងសាលាបឋមសិក្សា ថ្លុកជ្រៅ ស្ថិតក្នុងស្រុកកងមាស ខេត្តកំពង់ចាម ក្នុងឱកាសចែករំលែកបទពិសោធ…
ចំណេះជីវិត, ព្រឹត្តិការណ៍
អ្នកដែលកំពុងសម្រកទម្ងន់មួយចំនួន តែងតែមើលរំលង និងកាត់បន្ថយការញ៉ាំផ្លែចេក ដោយសារតែវាមានផ្ទុកកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់ជាងផ្លែឈើដទៃ។ ប៉ុន្តែអ្វីដែលគេច្រើនតែមិនបានដឹងនោះគឺ ផ្លែចេកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ