រដ្ឋមន្រ្តីអប់រំ ៖ គ្រូបង្រៀន ត្រូវមានគរុកោសល្យទំនើប ដើម្បីបណ្ដុះសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុ លើកឡើងថា នៅក្នុងយុគសម័យទំនើបនេះ គ្រូបង្រៀន ត្រូវមានគរុកោសល្យទំនើប ដើម្បីបណ្ដុះសិស្សឱ្យមានបំណិនសតវត្សរ៍ទី២១។

ថ្លែងទៅកាន់លោកគ្រូអ្នកគ្រូ ក្នុងទិវាគ្រូបង្រៀន ៥តុលា ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្ដម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១” ឯកឧត្តមបណ្ឌិតសភាចារ្យមានប្រសាសន៍ថា នៅពេលគ្រូបង្រៀនស្គាល់ពីសិស្ស មានចំណេះដឹង និងបំណិនវិជ្ជាជីវៈ គ្រូបង្រៀនអាចជួយសិស្ស​ គាំទ្រសិស្ស ដើម្បីទទួលបាននូវវិជ្ជាសម្បទា បំណិនសម្បទា និងក្លាយជាពលរដ្ឋល្អ។ ជាពិសេស នៅក្នុងយុគសម័យថ្មី នៅពេលដែលបញ្ញាសប្បនិម្មិត (AI) បាននិងកំពុងជ្រាបចូលនូវគ្រប់ទិដ្ឋភាពទាំងអស់នៃសង្គមជាតិ ការបណ្ដុះបណ្ដាលធនធានមនុស្សចាំបាច់ត្រូវប្រើប្រាស់នូវគរុកោសល្យទំនើប។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋមន្រ្តីក្រសួងអប់រំ បញ្ជាក់ថា គរុកោសល្យទំនើប មានន័យថា គ្រូបង្រៀនត្រូវបណ្ដុះឱ្យសិស្សមានបំណិនត្រិះរិះពិចារណា បំណិនធ្វើការងារជាក្រុម បំណិនដោះស្រាយបញ្ហា បំណិនភាពជាអ្នកដឹកនាំ បំណិនទំនាក់ទំនង បំណិននវានុវត្តន៍ បំណិនឌីជីថល ក៏ដូចជាបំណិនសម្របសម្រួលទៅនឹងស្ថានភាពដែលចេះតែវិវត្តទៅមុខ។ ឯកឧត្តមថា បំណិនទាំងអស់នេះហើយ ដែលបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) មិនអាចជំនួសបាន។

ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦

គួរជំរាបជូនថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការយូណេស្កូប្រចាំនៅកម្ពុជា បានជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀននៅកម្ពុជា នៅក្នុងការធ្វើបរិវត្តកម្មនៃការបណ្តុះបណ្តាលគ្រូបង្រៀន តាមរយៈការអនុវត្តកម្មវិធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ក្រោមហិរញ្ញប្បទានឥតសំណងពី ភាពជាដៃគូសកលសម្រាប់ការអប់រំ (GPE) ។ ក្រៅពីនេះ ក្រសួងក៏បានអនុវត្តកម្មវិធី គាំទ្រផ្សេងៗទៀត ដោយសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍពាក់ព័ន្ធ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់សាលា គរុកោសល្យ និងការអភិវឌ្ឍគ្រូបង្រៀន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

កូរ៉េប្រកាសជ្រើសរើសបេក្ខភាពឱ្យទៅចូលរួមកម្មវិធី K-POP as Global Cultural Industry

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2026

សាធារណរដ្ឋ​កូរ៉េ កំពុង​ប្រកាស​ជ្រើសរើស​បេក្ខភាព​ចំនួន ២០ រូប ពីតំបន់ និង​ស្ថាប័ន​ខុសៗគ្នា ដើម្បី​ឱ្យ​ទៅ​ចូល​រួម​កម្ម​វិធី​K-POP as Global Cultural Industry របស់ Korea Development Institute (KDI) សម្រាប់​ឆ្នាំ​២០២៦ នេះ។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...