កម្ពុជា​បង្កើន​ការបណ្តុះបណ្តាល​មុខវិជ្ជា STEM ដើម្បីសម្រេចចក្ខុវិស័យឆ្នាំ​២០៣០ និង២០៥០

ភ្នំពេញ – វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា (STEM) ត្រូវ​បានចាត់ទុកថា ជាមុខ​ជំនាញ​គន្លឹះ ដែលជា​ជាឃ្នាស់​ជំរុញ​កម្ពុជា​ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ ២០៣០ និង ២០៥០ ដែលបាន​ចែង​ក្នុង​គោល​នយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​នៅកម្ពុជា។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាល​កម្ពុជា​បាននិង​កំពុងយកចិត្តទុកដាក់​យ៉ាងខ្លាំងចំពោះ​ជំនាញទាំង​បួននេះ និង​កំពុងពង្រឹង និង​ពង្រីក​ការ​អប់រំ​លើជំនាញទាំងបួន ដើម្បី​បម្រើ​ទីផ្សារ​ការងារ និង​អភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាការ​កត់សម្គាល់ ការងារ​ដែល​ពាក់ព័ន្ធ​នឹង​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា កាន់តែមានការ​ពេញ​និយម និង​ទទួលបានប្រាក់ចំណូល​លើសពី​មុខ​របរផ្សេង​ទៀត ហើយ​កាលពីពេលថ្មីៗនេះ ប្រទេស​អភិវឌ្ឍ និង​ប្រទេស​កំពុង​អភិវឌ្ឍជាច្រើន​បានរកឃើញថា និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​លើ​មុខ​ជំនាញ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ទទួលបានប្រាក់បៀវត្ស​ខ្ពស់ និង​មានអត្រា​ឥតការងារធ្វើទាបបំផុត ហើយ​បើទោះ​ជា​ពួក​គាត់​ទៅ​ធ្វើ​ការងារ​ដែលមិនពាក់ព័ន្ធនឹងជំនាញ ក៏​ពួក​គាត់​នៅ​តែ​ទទួលបានប្រាក់បៀវត្សខ្ពស់សមរម្យ។

លោក រស់ សុវាចា អ្នកនាំពាក្យ​ក្រសួងអប់រំ យុវជន និង​កីឡា បានលើកឡើងថា ការ​អភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា បានក្លាយ​ជា​របៀបវារៈអាទិភាព​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា តាមរយៈ​ការ​ដាក់ចេញ​នូវ​គោល​នយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​២០១៥-២០២៥ ។ ហេតុនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ដាក់ចេញ​នូវ​គោល​នយោបាយ ស្តីពី​ការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា កាលពីឆ្នាំ​២០១៦ ក្នុងការអភិវឌ្ឍសិស្សចំណេះទូទៅ និង​និស្សិត​ឧត្តមសិក្សា ឱ្យ​មានសមត្ថភាពផ្នែក​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ឆ្លើយតប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ និង​សហគមន៍​អាស៊ាន។

យោងតាម​គោល​នយោបាយនេះ សិស្ស និស្សិត នឹងត្រូវ​ផ្តល់​ការ​អប់រំអំពីវិទ្យាសាស្រ្តនៅ​ក្នុង​ប្រព័ន្ធអប់រំ​ចាប់ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ទាំងផ្នែកសាធារណៈ និង​ឯកជន។ ក្នុងនោះ​ក៏​មានការ​ជំរុញ និង​ផ្សព្វផ្សាយ​ការ​ស្រាវជ្រាវ ការ​រកឃើញ​ថ្មី និង​ការ​ស្រាវជ្រាវ​ដែលអាច​ទទួល​យកបាន ដើម្បីពង្រឹង​សមត្ថភាពអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវជាស្រ្តីផងដែរ។

តាមគោលនយោបាយដដែល ស្ថាប័ន និង​គ្រឹះស្ថានសិក្សា ក៏​ត្រូវ​ជំរុញ​ការ​បង្កើត​ទម្លាប់ និង​ការ​គិតគូរពីវិទ្យាសាស្រ្ត និង​នវានុវត្តន៍ ព្រមទាំង​លើកទឹកចិត្ត​សម្រាប់ការ​បង្កើត​លទ្ធផល និង​សកម្មភាព​ស្រាវជ្រាវ​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។

យោង​តាម​របាយការណ៍របស់សន្និបាតអប់រំ២០១៩-២០២០ និង​លើកទិសដៅ២០២០-២០២១ បានបង្ហាញថា ក្នុង​ចំណោម​និស្សិត​ដែល​សិក្សា​ថ្នាក់បរិញ្ញាបត្រចំនួន ១៧១១៨៣នាក់ មាននិស្សិត​កំពុងសិក្សា​ជំនាញ STEM  ចំនួន ៣០ភាគរយ និង​វិស្វកម្ម​ចំនួន ៨ភាគរយ។បើតាមសៀវភៅ STEM អាជីពការងារនាពេលអនាគត ដែលត្រូវបោះពុម្ពផ្សាយ​ដោយ​ស្ថានទូតអង់គ្លេស​ប្រចាំ​កម្ពុជា បាន​បង្ហាញថា STEM នៅ​ក្នុងប្រទេសកម្ពុជា មានវិជ្ជាជីវៈ​ចំនួន២០ រួមមាន ៖ ប្រធានខ្សែសង្វាក់ផលិតកម្ម, អ្នកបច្ចេកទេសគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ, ស្ថាបត្យករ, វិស្វករសំណង់ស៊ីវិល, ប្រធានក្រុមការដ្ឋានសំណង់, នាយកគម្រោង, អ្នក​ជំនាញផ្នែកផ្គត់ផ្គង់ទឹក, អ្នកជំនាញអនាម័យទឹក, អ្នកជំនាញសុវត្ថិភាពអាហារ, អ្នក​គីមីវិទ្យា, វិស្វករបណ្តាញ, អ្នក​បង្កើត Software, អ្នក​ឯកទេសសុខភាពសាធារណៈ, អ្នក​សេដ្ឋកិច្ច, វេជ្ជបណ្ឌិត, អ្នក​បច្ចេកទេស​មន្ទីរពិសោធន៍វេជ្ជសាស្រ្ត, អ្នកចិត្តវិទ្យា, អ្នកគណនាតម្លៃ, អ្នកវិភាគហិរញ្ញវត្ថុ និង អ្នក​មេកានិច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​យុវជន​កម្ពុជា​បង្ហាញ​សមត្ថភាព​ផ្នែក​បច្ចេកវិទ្យា ​តាមរយៈ​ការ​ប្រកួត​សរសេរ​កូដ​បញ្ជា​រ៉ូបូត​នៅលើ​ស្ថានីយ​លំហ​អាកាស​អន្តរជាតិ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2026

​ដើម្បី​លើកកម្ពស់​ការ​សិក្សា​ ​និង​ការ​អភិវឌ្ឍ​ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត​ ​បច្ចេកវិទ្យា​ឌីជីថល ​វិស្វកម្ម​ ​រូបវិទ្យា​ ​និង​គណិតវិទ្យា​ ​ព្រមទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ផ្នែក​លំហ​អាកាស...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

សាកលវិទ្យាល័យដ៏ល្បីផ្នែកសុខាភិបាលរបស់អាមេរិក UAB ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ដល់និស្សិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2026

សាកលវិទ្យាល័យ Alabama at Birmingham (UAB) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ​មួយនៅសហរដ្ឋអាមេរិក​​លើផ្នែក​វិទ្យាសាស្ត្រ​សុខាភិបាល បានប្រកាសផ្តល់ «អាហារូបករណ៍និស្សិតអន្តរជាតិ UAB»

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើក​ទទួលពាក្យ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2025

ក្រោម​គំនិតផ្តួចផ្តើម​របស់​ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ដែល​មាន​គោល​បំណង​ចូលរួម​ចំណែក​ក្នុងការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​វិស័យ​ឧស្សាហកម្ម​ភាពយន្ត​កម្ពុជា ដោយ​ធ្វើ​ការ​កសាង​សមត្ថភាព ពង្រឹងជំនាញ និង​បង្កើត​ឱកាស​សម្រាប់យុវជន​...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ISDB Scholarship Program 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បណ្ឌិត និងវគ្គសិក្សាផ្សេងៗពេញលេញពីកម្មវិធីអាហារូបករណ៍ ISDB Scholarship ...