បេក្ខជន​បាក់ឌុប​ត្រូវ​ប្រុងប្រយ័ត្ន​!​ ក្រសួង​អប់រំ​បែងចែក​វិន័យ​ ​៣​កម្រិត​ ​ចំពោះ​សកម្មភាព​លួច​ចម្លង​ ​និង​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​ពេល​ប្រឡង​

​ខណៈ​ដែល​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​កាន់តែ​ខិត​ជិត​មកដល់​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​បាន​ចេញ​បំរាម ​ដោយ​កំណត់​ច្បាស់លាស់​ចំពោះ​សកម្មភាព​លួច​ចម្លង​ ​និង​ការ​បង្ក​ភាព​វឹកវរ​ក្នុង​បន្ទប់​ប្រឡង​។ ​ដើម្បី​ជៀសវាង​ការ​បាត់បង់​ឱកាស ​បេក្ខជន​ទាំងអស់​ត្រូវតែ​ស្វែងយល់​ឱ្យ​បាន​ច្បាស់​ពី​បទប្បញ្ញត្តិ​វិន័យ​ទាំង​ ​៣​កម្រិត​ ​ដែល​អាច​ប្រឈម​នឹង​ការ​កំណត់​ឱ្យ​ «​ធ្លាក់​ជា​ស្វ័យប្រវត្តិ​» ​ឬ​អាច​រហូតដល់​ «​ផ្អាក​ការ​ប្រឡង​រយៈពេល​ ​២​ឆ្នាំ​» ​ព្រមទាំង​ប្រឈមមុខ​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត​ផង​ ប្រសិនបើ​រកឃើញ​ថា​ ​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ធ្ងន់ធ្ងរ​ទាំងនោះ​។​

​សកម្មភាព​ដែល​ត្រូវ​ចាត់ទុក​ថា​មាន​បំណង​លួច​ចម្លង​ ​និង​កម្រិត​វិន័យ​

​បើ​តាម​ប្រកាស​របស់​ក្រសួង​អប់រំ ​បេក្ខជន​ដែល​ត្រូវបាន​កំណត់​ថា​ ​មាន​បំណង​លួច​ចម្លង​ ​គឺ​ ​បេក្ខជន​បាន​យក​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ​ ​ឯកសារ​ ​សំណៅ​ឯកសារ​ចូលក្នុង​មណ្ឌល​ប្រឡង​, ​លាក់​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ​ ​ឯកសារ ​ឬ​សំណៅ​ឯកសារ ​ឬ​ទូរស័ព្ទ​ ​ឬ​នាឡិកាដៃ ​ដែល​មាន​ប្រដាប់​គិត​លេខ​ ​ឬ ​វ៉ែនតា​ឆ្លាតវៃ ​ឬ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​។​

​បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​នេះ​ ​នឹង​មិន​អនុញ្ញាតឱ្យ​ចូល​ប្រឡង​ជាដាច់ខាត​ ​ហើយ​ត្រូវបាន​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ ​លើកលែងតែ​បេក្ខជន​នោះ​ប្រគល់​រាល់​សៀវភៅ​ ​ឯកសារ ​ឬ​សំណៅ​ឯកសារ​ឱ្យ​គណៈ​មេ​ប្រយោគ​មុន​ចូល​មណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង​ ​ហើយ​គណៈ​មេ​ប្រយោគ​ពុំ​ទទួលខុសត្រូវ​រាល់​ការ​បាត់បង់​ឡើយ​។​

​សកម្មភាព​លួច​ចម្លង​ ​និង​កម្រិត​វិន័យ​

​តាម​ប្រការ​៨​ ​នៃ​ប្រកាស​របស់​ក្រសួង​អប់រំ ​សកម្មភាព​ដែល​ត្រូវ​ចាត់ទុក​ថា​ ​ជា​ការ​លួច​ចម្លង​ ​មាន​ដូចជា​ ​បេក្ខជន​មាន​សៀវភៅ​ឯកសារ ​ឬ​សំណៅ​ឯកសារ​សរសេរ​រូបមន្ត​លើ​បន្ទាត់​ ​ឬ​ក្រដាស​ដោយ​ដែក​ចារ ​ការ​ចម្លង​រូបមន្ត ​ឬ​មេរៀន​នៅលើ​តុ​ទុក​ជាមុន​ ​ការ​សរសេរ​លើ​បាត​ដៃ ​លើ​ភ្លៅ​ ​លើ​ទ្រនាប់​ជើង​ ​លើ​កន្សែង​ជូត​មុខ​…​ក្នុង​បន្ទប់​ប្រឡង​, ​ចម្លង​សំណៅ​ឯកសារ​ពី​អ្នកដទៃ​ ​ឬ​យក​កិច្ចការ​អ្នកដទៃ​មក​ដាក់​នៅ​កន្លែង​ដែល​ខ្លួន​អង្គុយ​, ​អើត​មើល​សន្លឹក​កិច្ចការ​អ្នកដទៃ​, ​ប្រើប្រាស់​ទូរស័ព្ទ​ ​ឬ​នាឡិកាដៃ​ដែល​មាន​ប្រដាប់​គិត​លេខ​ ​ឬ​វ៉ែនតា​ឆ្លាតវៃ ​ឬ​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​នៅក្នុង​បន្ទប់​ប្រឡង​, ​អង្គុយ​ខុសពី​លេខ​តុ ​របស់​ខ្លួន​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុ​រក្ស ​ឬ​រំកិល​មក​អង្គុយ​កៀក​អ្នកដទៃ​, ​រំកិល​តុ​មក​អង្គុយ​ជាប់​គ្នា​ខុសពី​ប្លង់​កំណត់​ដោយ​គណៈ​មេ​ប្រយោគ​, ​បង្ក​លក្ខណៈ​ ​ឬ​ផ្តល់​ឱកាស​ឱ្យ​អ្នកដទៃ​ចម្លង​,​ ប្តូរ​សន្លឹក​កិច្ចការ​គ្នា​ ​ប្តូរ​ក្រដាស​ព្រាង​គ្នា​ ​ឬ​ផ្ទៀងផ្ទាត់​ចម្លើយ​គ្នា​ ​ចម្លង​គ្នា​ជាក់ស្តែង​។​ ​សម្រាប់​បេក្ខជន​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ​ ​នឹង​ត្រូវ​បញ្ឈប់​មិន​ឱ្យ​ប្រឡង​បន្ត​ទៀត​ ​ព្រមទាំង​ត្រូវ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

​សកម្មភាព​ដែល​ធ្វើឱ្យ​ខូច​សណ្តាប់​ធ្លាប់​ របៀបរៀបរយ ​នៃ​ការ​ប្រឡង​ និង​ប៉ះពាល់​កិត្តិយស​គណៈ​មេ​ប្រយោគ​

​សកម្មភាព​ដែល​ចាត់ទុក​ថា​ ​ជា​សកម្មភាព​កម្រិត​ថ្នាក់​ទី​១​ ​ធ្វើឱ្យ​ខូច​សណ្តាប់ធ្នាប់​របៀបរៀបរយ​នៃ​ការ​ប្រឡង​ និង​ប៉ះពាល់​ដល់​កិត្តិយស​គណៈ​មេ​ប្រយោគ ​រួមមាន​ ​៖ ​មាន​សញ្ញា​សម្គាល់​អាគត​ដ្ឋាន​របស់​ខ្លួន​លើ​សន្លឹក​កិច្ចការ​, ​មាន​វិចារ​ដូចគ្នា​ទាំងស្រុង​ត្រង់​ចម្លើយ​នៃ​សំណួរ​, ​ត្រង់​ចម្លើយ​សំណួរ​ណា​ដែល​មាន​ខ្លឹមសារ​ដូច​ទាំងស្រុង​ទៅនឹង​សំណៅ​វិញ្ញាសា ​ដែល​ត្រូវបាន​នាំចូល​ក្នុង​បន្ទប់​ប្រឡង​ដោយ​បេក្ខជន ​ដោយ​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ ​ឬ​ក្រោយ​ការ​ធ្វើ​កោសល្យវិច័យ​, ​ឃើញ​ថា​ ​សន្លឹក​កិច្ចការ​នោះ​ដូចគ្នា​ទាំងស្រុង​ទៅនឹង​ចម្លើយ​វិញ្ញាសា​ដែល​មាន​ស្រាប់ ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ខុស​ច្បាប់​។​ ​បេក្ខជន​ណា​ដែល​បាន​ប្រព្រឹត្ត​សកម្មភាព​នេះ​ ​នឹង​មិន​អនុញ្ញាតឱ្យ​ចូល​ប្រឡង ​ដោយ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។​

​ដោយឡែក​ចំពោះ​បេក្ខជន​ដែល​ធ្វើ​សកម្មភាព​ ​ដើរ​ចុះ​ឡើង​ពី​កន្លែង​អង្គុយ​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អនុ​រក្ស​, ​ហែក​សន្លឹក​កិច្ចការ​ ​ឬ​មិន​ព្រម​ប្រគល់​សន្លឹក​កិច្ចការ​ជូន​អនុ​រក្ស​, ​ផ្លាស់ទីកន្លែង​អង្គុយ​ ​ដោយ​លុប​លេខ​តុ​ពី​កន្លែង​ដែល​បាន​កំណត់​ ​ទៅ​សរសេរ​លេខ​តុ​របស់​ខ្លួន​ ​នៅ​កន្លែង​ផ្សេង​, ​ឱ្យ​សន្លឹក​កិច្ចការ​ ​ឬ​សំណៅ​ក្រដាស​ព្រាង​របស់​ខ្លួន​ទៅ​អ្នកដទៃ​ចម្លង​, ​ឱ្យ​អ្នកដទៃ​សរសេរ​លើ​សន្លឹក​កិច្ចការ​របស់​ខ្លួន​, ​សរសេរ​លើ​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​, ​បោះ​ប្រធាន​វិញ្ញាសា​ចេញ​ក្រៅ​បន្ទប់​ប្រឡង​, ​ចេញ​ទៅ​យក​ឯកសារ​ ​ឬ​ចម្លើយ​ពាក់ព័ន្ធ​ទៅនឹង​ ​ប្រធាន​វិញ្ញាសា​ចូលក្នុង​បន្ទប់​ប្រឡង​វិញ​ក្នុង​ពេល​ធ្វើ​វិញ្ញាសា​, ​បង្ក​ជម្លោះ​ក្នុង​មណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង ​ដោយ​គម្រាមកំហែង​លើ​បេក្ខជន​ដទៃ​, ​ដណ្ដើម​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​មក​ចម្លង​,​ ហែក ​ឬ​លាក់​សន្លឹក​កិច្ចការ​អ្នកដទៃ​, ​យក​សន្លឹក​កិច្ចការ​របស់​អ្នកដទៃ​ធ្វើជា​សន្លឹក​កិច្ចការ​របស់​ខ្លួន​, ​ធ្វើ​មេ​ខ្លោង​ប្រមូល​លុយ ​ឬ​ណែនាំ​ឱ្យ​បេក្ខជន​ដទៃ​ប្រមូល​លុយ​ យក​លុយ​ឱ្យ​អនុ​រក្ស​។ ​សកម្មភាព​នេះ​ត្រូវ​ចាត់ទុក​ថា​ ​ជា​សកម្មភាព​កម្រិត​ថ្នាក់​ទី​២​ ​ដោយ​ត្រូវ​កំណត់​កម្រិត​វិន័យ​ ​ដោយ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ ​និង​ផ្អាក​មិន​ឱ្យ​ប្រឡង​មួយ​ឆ្នាំ​បន្ទាប់​។​

​ចំពោះ​បេក្ខជន ​ដែល​ធ្វើ​សកម្មភាព​ដូចជា​ ​យក​អាវុធ​ជាតិ​ផ្ទុះ​ចូលក្នុង​មណ្ឌល​ប្រឡង​, ​ឱ្យ​អ្នកដទៃ​មក​ប្រឡង​ជំនួស​, ​ធ្វើឱ្យ​ខូច​សម្ភារៈ​ក្នុង​បន្ទប់​ប្រឡង​ និង​ខូចខាត​បន្ទប់​ប្រឡង​ដោយ​ចេតនា​, ​មិន​អនុវត្ត​តាម​ការ​ណែនាំ​របស់​គណៈ​មេ​ប្រយោគ ​ឬ​អ្នក​មាន​សមត្ថកិច្ច​ក្នុង​មណ្ឌល​ប្រឡង ​ឬ​អ្នក​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ការ​ប្រឡង​។ ​បេក្ខជន​ណា​ដែល​ប្រព្រឹត្ត​សកម្មភាព​នេះ​ ត្រូវបាន​ចាត់​ជា​សកម្មភាព​កម្រិត​ទី​៣​ ​ដោយ​ត្រូវ​កំណត់​ឱ្យ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​ ​និង​ផ្អាក​មិន​ឱ្យ​ប្រឡង​២​ឆ្នាំ​បន្ទាប់​។​ ក្នុង​ករណី​ចាំបាច់​ ​បេក្ខជន​នឹង​ត្រូវ​បញ្ជូន​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​ ​ដើម្បី​ដោះស្រាយ​តាម​ច្បាប់​ជាធរមាន​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍ Lindenwood University Scholarship 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2025

កម្មវិធីអាហារូបករណ៍ Lindenwood University 2026 កំពុងបើកទទួលពាក្យអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Lindenwood សម្រាប់និស្សិតអន្តរជាតិ ក្នុងឆ្នាំសិក្សា២០២៦ នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំជ្រើសរើសនិស្សិត​ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់​គ្រប់គ្រង​អប់រំជំនាន់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងអប់រំជំនាន់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ។ ការប្រឡង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...