ជំរុញល្បឿន​កំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូ រដ្ឋមន្រ្តីអប់រំស្នើ​ឱ្យធ្វើទំនើបកម្មវិធីសាស្រ្តបង្រៀន ​បញ្រ្ជាបការប្រើប្រាស់ AI និងបច្ចេកវិទ្យាអប់រំថ្មីៗ

ដើម្បីជំរុញល្បឿនកំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាលគ្រូបង្រៀនបន្ថែម រដ្ឋមន្រ្តីក្រសួងអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានស្នើឱ្យ​មានការ​បន្ត​ធ្វើ់បច្ចុប្បន្ន​ភាព​កម្មវិធីសិក្សា និងទំនើបកម្ម​វិធីសាស្រ្តបង្រៀន ដើម្បីធានាដល់គុណភាព និង​ប្រសិទ្ធភាព​នៃការ​បណ្តុះបណ្តាល​គ្រូសតវត្សទី២១ ពិសេស​ការ​បញ្រ្ជាប​ការ​ប្រើប្រាស់​បញ្ញា​សិប្បនិម្មិត (AI) និងបច្ចេកវិទ្យាអប់រំថ្មីៗ ក្នុងការ​រៀន និងបង្រៀន។

ក្នុង​ឱកាស​ធ្វើជាអធិបតី​ក្នុង​ពិធីបិទ​សន្និបាតបូកសរុប​លទ្ធផល​ការងារ​របស់វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ​ចំពោះសមិទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់របស់វិទ្យាស្ថានក្នុងរយៈពេល ០១ ឆ្នាំ កន្លងមកនេះ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត បញ្ញា ស្មារតី ក្នុងការបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីចូលរួមជាមួយក្រសួងក្នុងការអនុវត្ត កម្មវិធីកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ជាពិសេស ការប្រែក្លាយវិទ្យាស្ថានគរុកោសល្យបាត់ដំបង ជាគ្រឹះស្ថានអប់រំគ្រូបង្រៀនសតវត្សទី២១ ប្រកបដោយឧត្តមភាព។

ជាមួយ​គ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍​ដល់វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង សម្រាប់ទិសដៅ​ការងារបន្ត​ក្នុងឆ្នាំ២០២៦នេះ ដោយបន្តយកចិត្តទុកដាក់លើកកម្ពស់ធនធានគ្រូឧទ្ទេស តាមរយៈការជ្រើសរើសអ្នកដែល មានសមត្ថភាពដើម្បីបំពេញការងារនៅវិទ្យាស្ថាន។ ពង្រីកវិសាលភាពនៃកម្មវិធីបណ្ដុះបណ្ដាលដំបូង និងកម្មវិធីវិក្រឹតការគ្រូបង្រៀនពិសេសកម្មវិធីលើកកម្ពស់គុណវុឌ្ឍិគ្រូបង្រៀនដែលបញ្ចប់ការសិក្សាតាមរយៈប្រព័ន្ធ១២+២ ឱ្យទទួលបានកម្រិតបរិញ្ញាបត្រ។

ក្នុងនោះ ក៏​ត្រូវ​លើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងនវានុវត្តន៍ (R&I culture) ក្នុងចំណោមគ្រូឧទ្ទេស និងគរុនិស្សិត។ បន្តពង្រឹងប្រព័ន្ធធានាគុណភាពផ្ទៃក្នុង និងការទទួលស្គាល់គុណភាពអប់រំទាំងក្នុងកម្រិតគ្រឹះស្ថាននិងកម្មវិធីការកសាងប្រព័ន្ធលើកទឹកចិត្តបុគ្គលិក យន្តការតាមដានវាយតម្លៃ (M&E) យន្តការអធិការកិច្ចការរៀន-បង្រៀន និងការអនុវត្តកម្មវិធីរង្វាយតម្លៃលទ្ធផលការងាររបស់បុគ្គលិក។

ជាពិសេស បន្តពង្រីកវិសាលភាពកម្មវិធីបំប៉នសមត្ថភាពក្នុងចំណោមគ្រូឧទ្ទេស (ក្រុមគ្រូជួយគ្រូ) គរុនិស្សិត(ក្លឹបសិក្សាក្រៅម៉ោង), ពង្រីកកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ ដើម្បីពង្រឹងគុណភាពអប់រំគ្រូ និងគោលនយោបាយ អន្តរជាតូបនីយកម្ម។ ពង្រឹងកម្មវិធីប្រឹក្សាគរុកោសល្យ និងការរៀបចំបាឋកថាចែករំលែកចំណេះដឹង និងឧត្តមានុវត្តន៍នៃការអនុវត្តវិធីសាស្របង្រៀន ការស្រាវជ្រាវ និងកសាងប្រព័ន្ធអភិបាលកិច្ចវៃឆ្លាត ។ល។

ឯកឧត្តមរដ្ឋមន្រ្តីក៏​បានណែនាំ​ដល់វិទ្យាស្ថាន ត្រូវធ្វើឱ្យប្រសើរឡើងកម្មវិធីស្រាវជ្រាវ-នវានុវត្តន៍របស់វិទ្យាស្ថាន ជាពិសេសការស្រាវជ្រាវលើវិធីសាស្រ្តបង្រៀន ការផលិតសម្ភារៈឧបទ្ទេសគាំទ្រការបង្រៀននៅបឋមសិក្សា ការចងក្រងឧត្តមានុវត្តន៍ល្អៗដែលជាមូលដ្ឋានក្នុងការពង្រឹងគុណភាពគ្រូបង្រៀន និងការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេស​កូរ៉េ​ខាងត្បូង បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេស​ដែល​មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍន៍ ដែល​រួម​មានទាំងកម្ពុជាផង...

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​គ្រប់គ្រង​អប់រំ​ ​២០​កន្លែង​ ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2026

​នៅក្នុង​ឆ្នាំ​សិក្សា​២០២៦​-​២០២៧​ ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ធ្វើ​ការ​ជ្រើសរើស​និស្សិត​សរុប​ចំនួន​ ​៨០​រូប ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​អប់រំ ​ឯកទេស​គ្រប់គ្រង​អប់រំ ​ជំនាន់​ទី​១៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...