តើទម្លាប់សិក្សាបែបណាខ្លះដែលគួរបន្តអភិវឌ្ឍន៍ជាប្រចាំ?

ទម្លាប់នៃការសិក្សាមានច្រើនទម្រង់ ហើយសិស្សអាចកាត់ចោល និងបត់បែនទៅតាមស្ថានភាព ប៉ុន្តែមានសកម្មភាព​និងទម្លាប់មួយចំនួន ដែលនាំឱ្យផលិតភាព នៃការសិក្សាកើនឡើង និងគួររក្សាការអនុវត្តឱ្យបានខ្ជាប់ខ្ជួន តើទម្លាប់សិក្សាបែបណាខ្លះដែលគួរបន្តអភិវឌ្ឍន៍ជាប្រចាំ?

តាមរយៈគេហទំព័រ Coursera បានបង្ហាញទម្លាប់មួយចំនួនដែលគួរបន្តអភិវឌ្ឍន៍ជាប្រចាំ ដូចជាសិក្សាក្នុងទីតាំងស្ងាត់ល្អ កាត់បន្ថយកត្តារំខាន ឆ្លៀតសម្រាក បង្កើតគោលដៅពីមួយវគ្គទៅមួយវគ្គ ផ្តល់រង្វាន់ឱ្យខ្លួនឯង រៀនជាមួយក្រុមដទៃៗ ធ្វើតេស្តសាកល្បងជាមុន និងឧស្សាហ៍ប្រើប្រាស់ពាក្យខ្លួនឯងនៅក្នុងការសរសេរជាដើម។

សារៈសំខាន់ក្នុងការបន្តអនុវត្តន៍ទម្លាប់សិក្សាបែបវិជ្ជមាន ៖ ភាពជោគជ័យក្នុងដំណើរសិក្សាបានដើរតួរនាទីយ៉ាងសំខាន់ នៅក្នុងពិភពលោកដែលពោរពេញដោយការប្រកួតប្រជែងនេះ ព្រោះវាជាការបង្កើនវិសាលភាព នៃការសិក្សា ជាការពង្រឹងគុណតម្លៃនៃជំនាញ រួមទាំងការពង្រឹងជំនឿជឿជាក់ចំពោះខ្លួនឯងផងដែរ។ ការសិក្សាបន្ថែមអំពីប្រសិទ្ធភាព នៃការសិក្សា មិនត្រឹមតែជួយឱ្យទទួលបាននូវពិន្ទុល្អ ឬក៏លទ្ធផលវិជ្ជមាននោះទេ ប៉ុន្តែក៏បានកាត់បន្ថយភាពតានតឹង និងការរក្សាតុល្យភាពរវាងជីវិតសិក្សា និងជីវិតផ្ទាល់ខ្លួនផងដែរ។ ហើយសិស្សដែលតែងតែស្វះស្វែងក្នុងការសាកល្បងទម្លាប់សិក្សាដោយមានភាពចម្រុះគ្នាក្នុងគោលដៅដើម្បីទទួលបាននូវប្រសិទ្ធភាព សមិទ្ធផល និងភាពរីករាយ ពួកគេមិនត្រឹមតែខិតខំសិក្សាតែប៉ុណ្ណោះទេ ប៉ុន្តែជាមួយគ្នានោះសិស្សក៏រក្សាវិធីសាស្រ្តឆ្លាតវៃក្នុងការសិក្សា ដូចជាការចាប់ផ្តើមពីជំហានតូចៗ មិនរំពឹងលទ្ធផលភ្លាមៗ តែចាប់ផ្តើមធ្វើឱ្យកើតជាសកម្មភាពជានិច្ច។

ការរកទីតាំងដែលល្អ ៖ ហេតុអ្វីសាលា ហាងកាហ្វេ និងទីតាំងសាធារណៈមួយចំនួន បានទាក់ទាញមនុស្សឱ្យទៅសិក្សានៅទីតាំងទាំងនោះ ច្រើនជាងនៅផ្ទះខ្លួនឯង ឬកន្លែងស្នាក់នៅរបស់ខ្លួនឯង? ជាធម្មតា ទីតាំងដែលបានរៀបរាប់ទាំងអម្បាលម៉ានដែលបានរៀបរាប់ទាំងនេះ មិនមានសម្ភារនាំឱ្យស្មុគស្មាញ មានការរៀបស្រឡះភ្នែកខុសពីនៅផ្ទះ និងគ្មានការរំខានច្រើនពីសម្លេង ឬមនុស្សជុំវិញខ្លួន និងជំរុញឱ្យសិស្ស ឬអ្នកធ្វើការ ហាក់ទទួលបានប្រសិទ្ធភាពជាងមុន។

ដូចនេះការស្វែងរក ឬក៏បង្កើតទីតាំងសម្រាប់សិក្សា គឺជាចំណុចសំខាន់មួយ ជួយឱ្យការផ្តោតលើការសិក្សាមានប្រសិទ្ធភាព ដែលមានន័យថា ចំណាយពេលរៀនតិចប៉ុន្តែទទួលបានប្រសិទ្ធភាពច្រើន មានគំនិតច្នៃប្រតិដ្ឋច្រើនក្នុងរយៈពេលខ្លី។ ដូច្នេះគួរសាកល្បងឱ្យបានច្រើន មិនថាបណ្ណាល័យសាធារណៈ មិនថាហាងកាហ្វេ ឬក៏តុនិងបន្ទប់ដែលមានផាសុកភាពក្នុងការផ្តល់ភាពងាយស្រួលដើម្បីចាប់ផ្តើម។ បន្ទាប់ពីរកទីតាំងបានហើយ គួរមានការកាត់ផ្តាច់ខ្សែរអ៊ីនធើណិតមួយរយៈ ទុកទូរស័ព្ទឱ្យនៅឆ្ងាយដៃ និងការសិក្សាជាក្រុមៗ។

ការសម្រាក ៖ ការសម្រាកជាសកម្មភាពមួយដែលជួយប៉ះប៉ូវ នូវភាពខ្វះចន្លោះត្រឡប់មកវិញ តួយ៉ាងដូចជាការពង្រឹកថាមពល ការទាញចំណាប់អារម្មណ៍ឱ្យស្ថិតក្នុងការសិក្សា និងការមានពេលគ្រប់គ្រាន់ ឬសមត្ថភាពគ្រប់គ្រាន់ដើម្បីផ្ចង់ស្មារតីជាដើម។

ក្រៅពីការប្រឹងប្រែងរៀនសូត្រដោយភាពឈ្លាសវៃ អ្នកសិក្សាចាំបាច់ត្រូវឆ្លៀតពេលក្នុងការសម្រាក ការដើរក្នុងពេលខ្លីៗ ស្តាប់ភ្លេងដែលនាំឱ្យចិត្តស្ងប់ ជជែកលេងជាមួយមិត្តភ័ក្ត ពត់ដៃជើង សមាធិ បរិភាគអាហារសម្រន់តិចតួច ងូតទឹកដោយសន្សឹមៗ និងការឆ្លៀតឱកាសក្នុងការសម្អាតតុសិក្សាជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2023

វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

ឱកាសហាត់ការជំនាញព័ត៌មានវិទ្យា ចំនួន២០នាក់ នៅអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/03/2026

ការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សហការជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ នឹងជ្រើសរើសនិស្សិតចូលបម្រើការជាមន្ត្រីហាត់ការ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែល​ជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គល​ឆ្នើម ដែល​មក​ពី​ប្រទេសក្នុង​តំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...