ការចាប់យក ជំនាញសិក្សា 2 ក្នុងពេលតែមួយចំណេញមែន តែប្រឈមនឹងហានិភ័យខ្ពស់

កំឡុងពេលសិក្សាថ្នាក់បរិញ្ញាបត្រមាននិស្សិតមួយចំនួនជ្រើសរើសការសិក្សាជំនាញ2ផ្សេងគ្នាក្នុងពេលតែមួយ។ ការចាប់យកជំនាញ 2 ផ្សេងគ្នាក្នុងថ្នាក់ឧត្តមសិក្សានេះអាចជារឿងប្រថុយប្រថានសម្រាប់និស្សិតខណៈដែលពួកគាត់អាចនឹងទទួលបានទាំងគុណប្រយោជន៍ និងបញ្ហាប្រឈមជាច្រើន។

ក្នុងនាមជានិស្សិតម្នាក់ដែលកំពុងបន្តការសិក្សា 2ជំនាញស្របពេលគ្នានេះ យុវជន ប៊ុន ឡេង ដែលកំពុងសិក្សានៅថ្នាក់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ ហើយមួយទៀតគឺថ្នាក់ភាសាអង់គ្លេសនៅសាកលវិទ្យាល័យភ្នំពេញ
បានចែករំលែកបទពិសោធន៍របស់ខ្លួនថា៖

“ការសិក្សាបែបនេះបានផ្តល់អត្ថប្រយោជន៍ខ្លាំងដល់ខ្ញុំ ដោយសារមុខជំនាញទាំង 2 ដែលខ្ញុំកំពុងរៀននេះគឺវាទាក់ទងគ្នា”

ជំនាញសិក្សា
រូបភាព ៖ យុវជន ប៊ុនឡេង

យុវជនរូបនេះបានបន្ថែមថា ៖

“បើសិនជាយើងចង់រៀន2មុខជំនាញក្នុងពេលតែមួយ សូមរើសយកជំនាញណាដែលជួយបំពេញគ្នា និងទាក់ទងគ្នាទើបល្អ”

ការដាក់ទុនសិក្សាមុខជំនាញ2 ក្នុងពេលតែមួយនេះអាចជួយឲ្យសិស្សនិស្សិតចំណេញបានច្រើនទៅលើពេលវេលា ដោយក្នុងរយៈពេល4ឆ្នាំ និស្សិតអាចទទួលបានបរិញ្ញាបត្រដល់ទៅ 2 ។ លើសពីនេះទៅទៀត បន្ទាប់ពីរៀនចប់សិស្សនិស្សិតអាចមានជម្រើសច្រើនក្នុងការជ្រើសរើសការងារដែលខ្លួនចង់ធ្វើ ខណៈដែលទីផ្សារការងារកាន់តែទូលំទូលាយ ធ្វើឲ្យកាន់តែងាយស្រួលរកការងារជាងមុន។ 

យុវជន ម៉េង វាសនា ជានិស្សិតដែលធ្លាប់រៀន 2ជំនាញដែរនោះ ក៏បានឲ្យដឹងផងដែរថា ខ្លួនបានជ្រើសរើសយកការសិក្សាបែបនេះ ព្រោះដោយសារតែចំណង់ចំណូលចិត្តទៅលើជំនាញទាំង2ផ្ទាល់តែម្ដង ម៉្យាងគឺដោយសារតែទស្សនៈ និងផ្នត់គំនិតផ្ទាល់ខ្លួនដែលតែងតែប្រកាន់ថា ប្រសិនបើខ្លួនមានចំណង់ចំពោះអ្វីមួយហើយ គួរតែស្រវាអនុវត្តនូវសកម្មភាពដើម្បីសម្រេចនូវគោលដៅនោះ គឺមិនគួរបណ្ដោយខ្លួននៅទំនេរនាំខកខានឱកាសឡើយ។ វាសនា បានលើកឡើងថា៖ “ខ្ញុំគិតថានៅខ្ញុំនៅក្មេង ខួរក្បាលនៅក្នុងស្ថានភាពល្អសម្រាប់សិក្សាពេញលេញ ដូច្នេះគួរតែរៀនទាំង2 ជំនាញ ដោយមិនគួរចំណាយពេលវេលារង់ចាំរហូតទាល់តែរៀនចប់មួយជំនាញ ទើបបន្តរៀនជំនាញមួយទៀតនោះទេ ព្រោះវាខាតពេលច្រើន។ 

ជំនាញសិក្សា
រូបភាព ៖ យុវជនវាសនា

ការសិក្សាជំនាញ 2 ក្នុងពេលជាមួយគ្នានេះក៏អាចធ្វើឲ្យសិស្ស-និស្សិតរងនូវសម្ពាធច្រើនដែរ ដូចជាសម្ពាធផ្លូវចិត្តជាដើម។ ការរៀនតែមួយជំនាញ សិស្សមានការងារសាលាត្រូវធ្វើច្រើនណាស់ទៅហើយ ចុះបើរៀនដល់ទៅ 2ជំនាញ នោះកិច្ចការសាលាដែលគ្រូដាក់ឲ្យកាន់តែមានច្រើនទ្វេដង។ កំណើនកិច្ចការនេះហើយធ្វើឲ្យយើងមានសម្ពាធ និងស្រ្តេសខ្លាំង។ នេះជាការលើកឡើងរបស់ ប៊ុនឡេង។  បន្ថែមពីនេះទៀតគឺបញ្ហាក្នុងការគ្រប់គ្រងពេលវេលា។ ការរៀនពីរមុខវិជ្ជាក្នុងពេលតែមួយ តម្រូវចំណាយពេលច្រើន ធ្វើអោយនិស្សិតមិនមានពេលច្រើនសម្រាប់សម្រាកលំហែកាយ ធ្វើការក្រៅម៉ោង ឬចូលរួមការងារសង្គមអ្វីបានច្រើនឡើយ។ 

សិស្សដែលរៀនច្រើនមុខវិជ្ជាអាចពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលអាចប៉ះពាល់ដល់គុណភាពនៃការសិក្សា។ ចុងក្រោយនិស្សិតអាចនឹងទទួលបានលទ្ធផលសិក្សាមិនសូវល្អ។ ជាក់ស្ដែងបើមុខវិជ្ជាទាំង2 ប្រលងក្នុងថ្ងៃតែមួយជាមួយគ្នា អ្នករៀននឹងពិបាកផ្ដោតអារម្មណ៍ទៅលើមុខជំនាញណាមួយ។ ប៊ុនឡេង បន្ថែមថា៖ “ពេលប្រលងជាន់ថ្ងៃគ្នា យើងមិនអាចផ្តោតទៅលើសាលាណាមួយ 100% ទេ ដូច្នេះហើយលទ្ធផលដែលយើងទទួលបានក៏មិនសូវខ្ពស់ដូចមិត្តរួមថ្នាក់យើងផ្សេងទៀតដែលរៀនតែមួយមុខជំនាញដែរ”។

ត្រលប់ទៅកាន់យុវជន វាសនា ដែលសិក្សា2មុខវិជ្ជាក្នុងពេលតែមួយដូចបានរៀបរាប់ខាងលើ បច្ចុប្បន្នបានសម្រេចចិត្តព្យួរមុខជំនាញមួយសិន ក៏ព្រោះតែចង់ផ្ដោតការសិក្សាលើតែជំនាញមួយឲ្យបានច្បាស់លាស់ និងយកពេលដែលនៅសេសសល់ទៅធ្វើការដើម្បីទទួលបានបទពិសោធន៍បន្ថែម។ 

វាសនា បានបញ្ជាក់ថា ៖

“មូលហេតុទី1 ដែលធ្វើឱ្យខ្ញុំសម្រេចចិត្តព្យួរមួយមុខជំនាញសិនក៏ព្រោះតែពេលនេះខ្ញុំបានឈានចូលឆ្នាំទី 4 ហើយ ខ្ញុំគិតថាខ្ញុំគួរតែចំណាយពេលឱ្យបានច្រើនផ្ដោតលើជំនាញទី1 ដែលពេលនេះជាឆ្នាំសំខាន់ក្នុងការត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រ។ មូលហេតុទី 2 គឺដោយសារតែខ្ញុំចង់ចេញស្វែងរកការងារដើម្បីអាចទទួលបាននូវបទពិសោធន៍ ក៏ដូចជាថវិកាខ្លះសម្រាប់ផ្គត់ផ្គង់បន្តការសិក្សារួមជាមួយនឹងកត្តាជីវភាពប្រចាំថ្ងៃផងដែរ។ ខ្ញុំគិតថា បើរៀនតែមួយមុខមិនគ្រប់គ្រាន់ទេ ព្រោះពេលប្រលូកក្នុងវិស័យការងារ គឺត្រូវទាមទារឱ្យមានទាំងចំណេះដឹង និងបទពិសោធន៍ទើបអាចប្រជែងក្នុងការស្វែងរកការងារបាន”

ជាការចែករំលែកទៅកាន់ប្អូនៗដែលទើបតែបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅពេលថ្មីៗនេះ វាសនា បានផ្ដល់មតិយោបល់ថាការជ្រើសរើសមុខជំនាញនៅថ្នាក់បរិញ្ញាបត្រនោះ គឺគួររៀនតែមួយជំនាញទើបល្អ ហើយយកពេលវេលាផ្ដោតសំខាន់ទៅលើតែមួយមុខជំនាញនោះជាចម្បង។ វាសនា បានបន្ថែមថា៖ “យោងទៅតាមបទពិសោធន៍ និងទស្សនៈរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថាប្អូនៗដែលទើបតែបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ គួរតែជ្រើសរើសត្រឹមតែមួយជំនាញសិនបានហើយ ព្រោះការសិក្សានៅកម្រិតឧត្តមសិក្សា វាមានកម្រិតខុសគ្នាឆ្ងាយពីអ្វីដែលប្អូនៗធ្លាប់ឆ្លងកាត់។

ការសិក្សានៅកម្រិតឧត្តមសិក្សា គឺទាមទារឱ្យយើងផ្ដោតចិត្តគំនិត ស្មារតីឱ្យបានខ្លាំងលើការសិក្សា ព្រោះវាជាកម្រិតមួយដែលផ្ដល់នូវចំណេះជំនាញពិតប្រាកដសម្រាប់អាជីពនាពេលអនាគត មិនមែនត្រឹមតែចំណេះដឹងទូទៅដូចកាលនៅវិទ្យាល័យទៀតនោះទេ។ ម្យ៉ាងទៀត ប្អូនៗគួរតែផ្ដោតលើការសិក្សាតែមួយជំនាញដើម្បីទទួលបាននូវ Credit  និង GPA ឱ្យបានខ្ពស់ក្នុងមួយជំនាញជាក់លាក់ ទើបអាចមានឱកាសខ្ពស់ប្រជែងក្នុងការស្វែងរកការងារនាពេលអនាគត។ ការសម្រេចជ្រើសរើសយកការសិក្សាជំនាញ 2 ក្នុងពេលតែមួយអាចនឹងមានផលលំបាកក្នុងផ្តោតលើជំនាញ និងត្រូវបែងចែកពេលវេលាជាច្រើន។ មួយវិញទៀត ប្អូនៗនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ធ្វើរឿងរ៉ាវផ្សេងទៀតសម្រាប់ខ្លួនឯង ដែលជាកត្តាអាចនាំឱ្យកើតមាននូវស្ត្រេស និងការថប់អារម្មណ៍ផងដែរ៕


ជួយអូនផង!!ជួយអូនផង!!ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បាក់ឌុប​២០២៦​បញ្ចប់​ដោយ​រលូន​ ក្រសួង​រកឃើញ​ឧបករណ៍​អេឡិចត្រូនិក​ហាមឃាត់​១២​ករណី​

​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​បាន​បញ្ចប់​ដោយ​រលូន​នៅ​ថ្ងៃទី​១១​ ​ខែសីហា ​ដោយ​មិន​មាន​បាតុភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ណាមួយ​គួរឱ្យ​កត់សម្គាល់​ឡើយ​ ​ខណៈ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​ប្រឡង​បំពេញ​វិជ្ជា​ ​៖ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​តម្លៃ​សម្រាប់​អនាគត​បន្ត​ការ​សិក្សា​ ​និង​ការងារ​

​បេក្ខជន​ប្រឡង​បំពេញ​វិជ្ជាមួយចំនួន​ដែល​ត្រឡប់មក​ប្រឡង​បាក់ឌុប​ឡើងវិញ​ ​បាន​លើកឡើង​ថា​ ​សញ្ញាបត្រ​ថ្នាក់​ទី​១២​ ​មាន​សារៈសំខាន់​សម្រាប់​បើក​ផ្លូវ​ទៅ​រក​ការ​សិក្សា​បន្ត​ ​និង​បង្កើន​ឱកាស​ការងារ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួង​អប់រំ ​៖​ ​ដំណើរការ​សំណេរ​ព្រឹក​ថ្ងៃទី​២​ ​នៃ​សម័យ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​

​ដំណើរការ​សំណេរ​នា​ព្រឹក​ថ្ងៃទី​២​ ​នៃ​សម័យ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​នា​ថ្ងៃទី​១១​ ​ខែសីហា ​ឆ្នាំ​២០២៦​នេះ​ ​បាន​ប្រព្រឹត្តទៅ​ដោយ​ភាព​ស្ងប់ស្ងាត់​ របៀបរៀបរយ​ ​និង​ពុំ​មាន​បាតុភាព​មិន​ប្រក្រតី​ណាមួយ​កើតឡើង​គួរឱ្យ​កត់សម្គាល់​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឪពុក​ម្តាយ​ចំណាយ​ពេល​នៅមុខ​មណ្ឌល​ប្រឡង​ ​បង្ហាញ​ក្តីបារម្ភ​ និង​មោទកភាព ​ខណៈ​កូន​ប្រឡង​បាក់ឌុប​យ៉ាង​ស្វិតស្វាញ​

​នៅ​ខាងក្រៅ​មណ្ឌល​ប្រឡង​បាក់ឌុប​ក្នុង​រាជធានី​ភ្នំពេញ​ ​ឪពុក​ម្តាយ​មួយចំនួន​បាន​ចំណាយ​ពេល​អង្គុយ​រង់ចាំ​ និង​ផ្តល់​កម្លាំងចិត្ត​ដល់​កូន​ៗ​របស់​ខ្លួន​ ​ដោយ​បង្ហាញ​ទាំង​ក្តីបារម្ភ​ ក្តីសង្ឃឹម​ និង​មោទកភាព ​ខណៈ​កូន​ៗ​កំពុង​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ…
ចំណេះជីវិត, ព្រឹត្តិការណ៍

វិធីសាស្ត្រ​រុញច្រាន​ខ្លួនឯង​ឱ្យ​ធ្វើ​ការ​សម្រេចចិត្ត​បាន​ត្រឹមត្រូវ​ និង​ឆ្លាតវៃ​

​នៅក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ​យើង​តែងតែ​ជួបប្រទះ​នូវ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​សម្រេចចិត្ត​ ​មិន​ថា​ជា​រឿង​តូចតាច​ដូចជា​ «​តើ​ញ៉ាំ​អ្វី​នៅ​ថ្ងៃ​នេះ​?​» ​ឬ​រឿង​ធំ​ដុំ​ដូចជា​ «​តើ​គួរ​វិនិយោគ ​ឬ​សន្សំ​ប្រាក់​ដោយ​របៀប​ណា​?​»
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន ​បើក​ការ​ប្រកួតប្រជែង​ «​ចំណេះដឹង​ថ្មី​ផ្ទះ​យុវជន​» ​ឆ្នាំ​២០២៦​ ​ជំរុញ​យុវជន​ចូលរួម​លើកកម្ពស់​វប្បធម៌​​អាន ​និង​ស្រាវជ្រាវ​

​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា​-​ចិន ​(​YHCCF​) ​ដោយ​មាន​ការ​សហការ​ជាមួយ​ស្ថានទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ ​បាន​ប្រកាស​បើក​ទទួល​ពាក្យ​ជា​ផ្លូវការ​នូវ​…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បេក្ខជន​ថា​ ​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​តឹងរឹង​ ​និង​ម៉ត់ចត់ ​ខណៈ​រំពឹង​ថា​នឹង​ជាប់​

​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​(​បាក់ឌុប​) ​ឆ្នាំ​២០២៦​ ​បាន​បង្ហាញ​ការ​យល់ឃើញ​ថា​ ​ដំណើរការ​ប្រឡង​ឆ្នាំ​នេះ​មាន​ភាព​តឹងរឹង​ ​និង​ម៉ត់ចត់​ ​ដើម្បី​ធានា​ភាព​ត្រឹមត្រូវ​នៃ​ការ​ប្រឡង ​ខណៈ​ពួកគេ​យល់​ថា​ ​វិញ្ញាសា​មាន​កម្រិត​សមរម្យ​…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

បាក់ឌុប​ឆ្នាំ​២០២៦​ចាប់ផ្ដើម​ ក្រសួង​បន្ត​រឹតបន្តឹង​ការ​ត្រួតពិនិត្យ​ ​និង​ដំណើរការ​ប្រឡង ​ដើម្បី​ធានា​យុត្តិធម៌​

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំ២០២៦ បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី១០ ខែសីហា ដោយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រី នៃអង្គភាពប្រឆាំងអំពើពុករលួយ (ACU)
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

សិង្ហបុរី​នាំមុខ​អាស៊ី​អាគ្នេយ៍​ ​មាន​សាកលវិទ្យាល័យ​២​ជាប់​ ​Top​ ​10​ ​វិស្វកម្ម​ពិភពលោក​ ​ខណៈ​ចិន​ដណ្តើម​បាន​៧​កន្លែង​

សិង្ហបុរី​បន្ត​បង្ហាញ​ភាព​លេចធ្លោ​ក្នុង​វិស័យ​ឧត្តម​សិក្សា​ ​ដោយ​មាន​សាកលវិទ្យាល័យ​ចំនួន​២​ ​ជាប់​ក្នុង​ចំណោម​សាកលវិទ្យាល័យ​កំពូល​ទាំង​១០​លើ​ពិភពលោក​ ​ផ្នែក​វិស្វកម្ម ​តាម​ចំណាត់ថ្នាក់​ ​U​.​S​.​ ​News​ ​Best​ ​Global​ ​Universities​ ​ដែល​ធ្វើឱ្យ​ប្រទេស…

ទទួលយកអាថ៍កំបាំងសុខភាព និង សម្រស់

សាកល្បងប្រើ!ម្សៅត្រនាប់កាដូរ

ចុចបាន

Freeកាដូរ

ចុចបាន

FreeRevlon