អត្ថប្រយោជន៍ នៃការកាត់បន្ថយចិត្តរំជួល

សេចក្ដីរំជួលចិត្តក៏បានបង្កប់អត្ថប្រយោជន៍ដែរ ប៉ុន្តែបើសិនជា មានអារម្មណ៍កក្រើកជ្រួលឡើងជារឿយៗ នោះក៏អាចបង្កើនបាននូវកត្តាប្រឈមជាច្រើនក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងែ។ ចិត្តរំជួលនៅត្រង់ចំណុចនេះ គឺមានន័យថា អ្នកជាមនុស្សដែលងាយទទួលរងនូវអារម្មណ៍ឈឺចាប់ ងាយនឹងជ្រួលច្របល់ និងពិបាកទប់ចិត្ត។

គេហទំព័រ verywellmind បានជម្រាបជូនវិធីសាស្រ្តខ្លីៗបីចំណុច ក្នុងការកាត់បន្ថយអារម្មណ៍ជ្រួលច្របល់ និងមានបកស្រាយលម្អិតនូវខាងក្រោម ៖

១. ជាឱកាសលះចោលអារម្មណ៍ឈឺចាប់ ៖ អារម្មណ៍ ដែលមានសភាពឈឺចាប់អាចជំរុញឱ្យមានភាពមិនស្រណុកចិត្ត និងភាពអាម៉ាស់។ ទន្ទឹមគ្នានោះ វាក៏បង្កើនក្ដីមន្ទិលចំពោះខ្លួន ឬគិតថា ខ្លួនឯងមិនល្អគ្រប់គ្រាន់ ថែមទាំងបារម្ភពីការបង្កើតកំហុសរៀងរាល់ពេលធ្វើអ្វីមួយ ។ ហើយកត្តាសំខាន់មួយទៀត គឺ អារម្មណ៍ឈឺចាប់នាំឱ្យបាត់បង់ទំនុកចិត្ត។ លើសពីនោះទៅទៀត សភាពឈឺចិត្ត ក៏នឹងជំរុញឱ្យអ្នកពិបាកក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃផងដែរ។ ហេតុដូច្នេះហើយ ការកាត់បន្ថយចិត្តរំជួល ក៏ជាគន្លឹះមួយដែលជួយឱ្យលោកអ្នកអាចកាត់បន្ថយភាពភិតភ័យ ឬធ្វើឱ្យថយចុះនៃភាពឈឺចាប់ទាំងឡាយតាមរយៈមជ្ឈដ្ឋានសង្គមខាងក្រៅ។  

២. បន្ថយចិត្តរសាប់រសល់ ៖ ក្ដីរសាប់រសល់ចិត្ត នាំឱ្យគិតការអ្វីពុំលេចពុំលះ និងបង្កបាននូវក្ដីបារម្ភជាច្រើន។ ប្រសិនបើអ្នកកំពុងរសាប់រសល់ក្នុងចិត្ត ឬការមិនពេញចិត្តនឹងអ្វីមួយ គឺវាអាចបង្កបាននូវក្ដីថប់បារម្ភក្នុងចិត្តជាក់ជាមិនខាន។ ហើយវានឹងបង្កបាននូវសកម្មភាពមួយដែលហាក់ខ្វះការឱ្យតម្លៃចំពោះខ្លួនឯង ឬមិនអើពើនឹងគុណតម្លៃនៃជីវិតផ្ទាល់ខ្លួន។ បន្ថែមពីនោះ នៅមានចំណុចផ្សេងទៀតដូចជា បង្កនូវភាពឯកោ ផ្តាច់ខ្លួនពីមនុស្សម្នា បាក់ទឹកចិត្ត និងមិនសូវទទួលបានការគាំទ្រពីមជ្ឈដ្ឋានខាងក្រៅ។ ដែលកត្តាទាំងនេះហើយ ទើបការកាត់បន្ថយនូវអារម្មណ៍រំជើបរំជួល និងក្លាយជាចំណែកមួយជួយបញ្ចៀសលោកអ្នកពីភាពរសាប់រសល់ ខ្វាយខ្វល់រឿងដែលមិនចាំបាច់ទាំងឡាយ។

៣. បញ្ចៀសជម្លោះ ៖ យើងមិនអាចគេចពីជម្លោះបានទាំងស្រុងក៏ពិតមែន ប៉ុន្តែនៅពេលដែលលោកអ្នកទម្លាប់បណ្តោយឱ្យអារម្មណ៍ងាយនឹងរំជើបរំជួល ឬងាយនឹងប្រតិកម្មបែបអវិជ្ជមាន វាក៏អាចនាំឱ្យលោកអ្នក ងាយនឹងបង្កជម្លោះជាមួយអ្នកដទៃផងដែរ។ ប្រសិនបើលោកអ្នកសង្កេតឃើញថា ជារឿយៗ ងាយនឹងទទួលបានអារម្មណ៍ខឹងក្រេវក្រោធ ងាយឈឺចាប់ខ្លាំង ឧស្សាហ៍បកស្រាយពាក្យរបស់អ្នកដទៃខុសពីន័យដើម ហើយនឹងប្រតិកម្មខ្លាំងៗទៅនឹងរឿងដែលមិនចាំបាច់។ គួរកត់សម្គាល់ថា កត្កាទាំងនេះហើយបណ្តាលឱ្យមានឱកាសច្រើនក្នុងការបំផ្លាញទំនាក់ទំនង ថែមទាំងបង្កទៅជាការឈ្លោះប្រកែកគ្នាទៅវិញទៅមក ហើយនឹងការយល់ច្រឡំរវាងគ្នានិងគ្នាទៀតផង។ ដូច្នេះ កាលដែលអនុញ្ញាតឱ្យអារម្មណ៍រំជើបរំជួលត្រូវបានកាត់បន្ថាយ នោះជម្លោះនិងការបញ្ចៀសសកម្មភាពអវិជ្ជមាន ក៏ត្រូវបានកាត់បន្ថយផងដែរ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗ នៃប្រទេសប្រ៊ុយណេ ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2024

កម្មវិធីអាហារូករណ៍ Brunei DARUSSALAM SCHOLARSHIP រដ្ឋាភិបាល នៃប្រទេសប្រ៊ុយណេ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦...

វេសឡាញសហការជាមួយសាកលវិទ្យាល័យ DPU ប្រទេសថៃ ផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប និងសាកលវិទ្យាល័យ Dhurakij Pundit (DPU) ប្រទេសថៃ កាលពីពេលថ្មីៗនេះ បានចុះ MoU ជាមួយគ្នា ក្នុងការផ្តល់ឱកាសសិក្សា និងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា ដែលមានបំណង...

អាហារូបករណ៍ Eric Bleumink ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Groningen ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGroningen ពីកម្មវិធីអាហារូបករណ៍ Eric Bleumink នៃប្រទេសហូឡង់ឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

ឱកាសសិក្សាសញ្ញាបត្រជាន់ខ្ពស់ចំនួន១០កន្លែងនៅវិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់កម្រិតសញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ និងគាំទ្រពី...