អាហារ ៥ ប្រភេទ ជនជាតិជប៉ុននិយមបរិភោគ និងជួយឱ្យអាយុវែង

ជនជាតិជប៉ុនត្រូវបានបង្រៀនតាំងពីកុមារឱ្យស្គាល់ថា អាហារគឺជាឧសថ ហើយការញ៉ាំអាហារបានត្រឹមត្រូវ ជាផ្នែកមួយដែលនាំឱ្យមានអាយុវែង។ មូលហេតុនេះហើយ ដែលធ្វើឱ្យប្រទេសជប៉ុន ក្លាយជាទីកន្លែងមួយ សម្បូរទៅដោយមនុស្សមានអាយុវែង។ ខណៈបច្ចុប្បន្ន មនុស្សដែលមានអាយុលើស ១០០ឆ្នាំ មានរហូតដល់ ៩០,៥២៦នាក់ ដែលនេះជាចំនួនច្រើនជាងពីរទសវត្សមុនរហូតដល់ ៥ដង។ នេះបើយោងតាមរបាយការណ៍ឆ្នាំ២០២២ របស់ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាពជប៉ុន។ អ្នកជំនាញផ្នែកអាហារូបត្ថម្ភ ដែលធ្វើតាមរបបអាហារប្រពៃណីជប៉ុន បានណែនាំអាហារ ៥មុខ ដែលអ្នកអាចញ៉ាំរាល់ថ្ងៃ ដើម្បីសុខភាពល្អ និងអាយុវែង។

១. ដំឡូងជ្វាជប៉ុន ៖ ជាអាហារ ដែលមានការពេញនិយមនៅលើកោះអូគីណាវ៉ា, ដំឡូងជ្វាពណ៌ស្វាយនេះ ត្រូវបានគេហៅជាភាសាជប៉ុនថា «អ៊ីមុ – imo» ហើយជាធម្មតា ត្រូវបានគេបរិភោគជាអាហារសម្រន់ ឬបង្អែម។ ដំឡូងនេះ សម្បូរទៅដោយកាបូអ៊ីដ្រាត និងអានថូស៊ីអានីន ល្អ ដែលជាក្រុមសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានក្នុងបន្លែពណ៌ក្រហម និងពណ៌ស្វាយ ។ លើសពីនេះ សារធាតុនេះ អាចប្រឆាំងនឹងភាពចាស់ ជួយបង្កើនកម្រិតជាស្ករក្នុងឈាម និងកាត់បន្ថយហានិភ័យ នៃជំងឺសរសៃឈាមបេះដូង។

២. ស៊ុបមីស៊ុ (Miso soup) ៖ របបអាហាររបស់ជនជាតិជប៉ុន មានម្ហូបជាច្រើន ដែលមានជាតិមេ ក្នុងនោះស៊ុបមីស៊ុ ជាអាហារដ៏ពេញនិយមមួយ។ មីស៊ុ (Miso) គឺជាម្សៅ ដែលផលិតចេញពីសណ្ដែកសៀង ដែលមានជាតិមេ និងគ្រាប់ធញ្ញជាតិ។ ប្រូបាយអូទិក បាតេរីមានជីវិត ឬផ្សិតនៅក្នុងអាហារ ដែលជួយធ្វើឱ្យមានតុល្យភាពសុខភាពពោះវៀនធំ និងពង្រឹងប្រព័ន្ធការពាររាងកាយ។ ការស្រាវជ្រាវបានបង្ហាញថា បុរស និងស្ត្រី ដែលញ៉ាំសណ្ដែកសៀង ដែលមានជាតិ ជាតិមេ ដូចជា មីស៊ុ (miso) និងតៅហ៊ូ កាត់បន្ថយអត្រាស្លាប់មុនអាយុ ១០ភាគរយ។

៣. ម៉ឺមឆៃថាវ ៖ ប្រភេទម៉ីម គឺជាអាហារ ដែលពេញនិយមបំផុតមួយ សម្រាប់អាហារបែបជប៉ុន ហើយវាផ្ដល់អត្ថប្រយោជន៍ជាច្រើនសម្រាប់សុខភាព។ ឆៃថាវ ត្រូវបានគេស្គាល់ថា អាចជាអាហារ ដែលជួយការពារជំងឺផ្ដាសាយ និងពង្រឹងប្រព័ន្ធភាពស៊ាំ។ ការស្រាវជ្រាវបង្ហាញថា ក្នុងម៉ីមឆៃថាវ មួយម៉ីមមានផ្ទុក ១២៤ភាគរយ នៃការទទួលទានវីតាមីន C ប្រចាំថ្ងៃ។

៤. សារាយសមុទ្រ ៖ សារាយសមុទ្រសម្បូរទៅដោយសារធាតុរ៉ែសំខាន់ៗដូចជា ជាតិដែក កាល់ស្យូម ហ្វូឡាត និងម៉ាញេស្យូម។ ការញ៉ាំវាជារៀងរាល់ថ្ងៃ ជួយបន្ថែមជាតិសរសៃទៅក្នុងរបបអាហារ ហើយការទទួលទាន់ជាតិសរសៃរគ្រប់គ្រាន់ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែមប្រភេទ ២ ។ លើសពីនេះ សារាយសមុទ្រក៏មានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា fucoxanthin និង fucoidan ដែល ប្រឆាំងនឹងការរលាក ប្រឆាំងភាពចាស់ និងជំងឺមហារីក។

៥. ត្រី ៖ ជាមួយនឹងការញ៉ាំបន្លែ ជនជាតិជប៉ុន ក៏បញ្ចូលអាហារ ដែលមានជាតិប្រូតេអ៊ីន ទៅក្នុងរបបអាហាររបស់ខ្លួនផងដែរ។ ជាពិសេស ត្រីដែលមានជាតិខ្លាញ់ដូចជា ត្រីសាម៉ុន និងធូណា។ ខ្លាញ់ អូមេហ្គា ៣​ នៅក្នុងត្រីអាចជួយកាត់បន្ថយសម្ពាធ បន្ថយទ្រីគ្លីសេរីត បន្ថយការរលាក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2025

កម្មវិធីអាហារូបករណ៍ Government of Singapore Scholarship ឬ អាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរី ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ត្រៀមបណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦។

ក្រសួងអប់រំផ្តល់អាហារូបករណ៍ពេញលេញ សម្រាប់ជំនាញ STEM ៣២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/08/2026

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសបេក្ខជនឱ្យសិក្សាអាហារូបករណ៍ពេញថ្លៃចំនួន ៣២០ កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅតាមគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ក្រោមឱវាទក្រសួង ក្នុងក្របខណ្ឌ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រាប់មន្រ្តីក្រសួងយុត្តិធម៌

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/11/2025

ក្រសួងយុត្តិធម៌ កំពុងប្រកាសជ្រើសរើសមន្រ្តីចំណុះក្រសួង​ចំនួន ៥នាក់ ឱ្យ​ទទួលអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេសកូរ៉េ ក្រោម​កម្មវិធីរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ឆ្នាំសិក្សា២០២៦។

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...