វៀតណាម មានសាកលវិទ្យាល័យ ១១ ជាប់ឈ្មោះក្នុងចំណាត់ថ្នាក់ពិភពលោកជាលើកទី១

សាកលវិទ្យាល័យចំនួន ១១ របស់វៀតណាមបានជាប់ក្នុងចំណាត់ថ្នាក់សាកលវិទ្យាល័យ Times Higher Education ជាលើកដំបូងនៅ ឆ្នាំ២០២៦ ដែលនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ការអប់រំថ្នាក់ឧត្តមសិក្សារបស់វៀតណាម, នេះបើយោងតាម VN Express ។

គ្រឹះស្ថានអប់រំនាំមុខគេ គឺសាកលវិទ្យាល័យសេដ្ឋកិច្ចទីក្រុងហូជីមិញ ដែលជាប់ចំណាត់ថ្នាក់ក្នុងក្រុម ៥០១ -៦០០ ដែលជាតំណែងខ្ពស់បំផុត សម្រាប់ស្ថាប័នអប់រំវៀតណាមនៅឆ្នាំនេះ។ តាមពីក្រោយ ដោយសាកលវិទ្យាល័យ Duy Tan និងសាកលវិទ្យាល័យ Ton Duc Thang ដែលទាំងពីរត្រូវបានដាក់ក្នុងជួរ ៦០១ – ៨០០។

ស្ថាប័នចំណូលថ្មី២ គឺសាកលវិទ្យាល័យ Nguyen Tat Thanh ក្នុងក្រុម ១០០១ – ១២០០ និងសាកលវិទ្យាល័យ Da Nang ក្នុងកម្រិត ១៥០១+ ។ សាកលវិទ្យាល័យវៀតណាម ចំនួនប្រាំបួនផ្សេងទៀត បានរក្សាតំណែងរបស់ពួកគេនៅក្នុងបញ្ជីកាលពីឆ្នាំមុន។

ចំណាត់ថ្នាក់ THE គឺផ្អែកលើសូចនាករចំនួន ១៨ នៅក្នុងសសរស្ដម្ភចំនួន ៥ ជាមួយនឹងគុណភាព នៃការស្រាវជ្រាវ ដែលមានទម្ងន់ធំបំផុត (៣០%) បន្ទាប់មកដោយគុណភាពបង្រៀន (២៩,៥%) បរិយាកាសស្រាវជ្រាវ (២៩%) ទស្សនវិស័យអន្តរជាតិ (៧,៥%) និងប្រាក់ចំណូលពីឧស្សាហកម្ម និងប៉ាតង់ (៤%)។

សម្រាប់ឆ្នាំ ២០២៦, THE បានវាយតម្លៃសាកលវិទ្យាល័យជិត ២,២០០ មកពី ១១៥ប្រទេស និងដែនដី។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានបន្តតំណែងជាប្រទេសកំពូលទាំង ១០ ដែលមានគុណភាពអប់រំខ្ពស់បំផុតរបស់ពិភពលោក។

Time Higher Education គឺជាស្ថាប័នចាត់ថ្នាក់សាកលវិទ្យាល័យ ដែលមានឥទ្ធិពលបំផុតទាំង៤ របស់ពិភពលោក រួមជាមួយ QS, ARWU និង US News ។ ចំណាត់ថ្នាក់សាកលលវិទ្យាល័យពិភពលោក របស់ស្ថាប័ននេះ ត្រូវបានបោះពុម្ពជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១១។

វៀតណាមបានកំណត់គោលដៅមហិច្ឆតា ដើម្បីជំរុញសាកលវិទ្យាល័យរបស់ខ្លួនឡើង ក្នុងចំណាត់ថ្នាក់ពិភពលោក។

ប្រទេសនេះគ្រោងជំរុញសាកលវិទ្យាល័យចំនួន ៤ រួមមាន សាកលវិទ្យាល័យជាតិវៀតណាម ហាណូយ, សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហូជីមិញ, សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាហាណូយ និងសាកលវិទ្យាល័យ Da Nang ឱ្យជាប់ចំណាត់ថ្នាក់កំពូលទាំង ១៥០របស់អាស៊ីនៅឆ្នាំ២០៣០, នេះបើយោងតាមការណែនាំកាលពីថ្ងៃទី ៣០ ខែកញ្ញា ដោយគណៈកម្មាធិការដឹកនាំមជ្ឈិមស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្ដូរឌីជីថល។

ក្រសួងអប់រំវៀតណាម ក៏ត្រូវបានចាត់តាំងឱ្យធ្វើសេចក្ដីព្រាងសំណើរ ដើម្បីអភិវឌ្ឍសាកលវិទ្យាល័យវរជន ពី ៣-៥ ដោយផ្អែកគម្រូស្រាវជ្រាវលំដាប់ពិភពលោកត្រឹមឆ្នាំ២០២៧។

នៅឆ្នាំ ២០៣០ វៀតណាមមានបំណងចង់មានសាកលវិទ្យាល័យសាធារណៈចំនួន ១៥-២០ ល្បីឈ្មោះ សម្រាប់ការស្រាវជ្រាវ និងភាពខ្លាំងនៃការអនុវត្តរបស់ពួកគេ ជាពិសេសនៅក្នុងបច្ចេកវិទ្យាអាទិភាព និងវិទ្យាសាស្ត្រព្រំដែន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Deakin ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យDeakin នៃប្រទេសអូស្ត្រាលី។ អាហារូបរកណ៍...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។