ញ៉ូវដេលី៖ ការចុះផ្សាយរបស់គេហទំព័រ Times of India បានឱ្យដឹងថា ទឹកដោះគោស្រស់ជាអាហារថាមពលមួយប្រភេទផ្ទុកទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនជួយដល់រាងកាយ សុខភាព និងប្រាជ្ញាស្មារតីរបស់មនុស្ស ។ប្រជាជនឥណ្ឌាទាំងក្មេងចាស់ប្រុសស្រីភាគច្រើននិយមចូលចិត្តទឹកដោះគោ ព្រមទាំងចាត់ទុកជាអាហារសំខាន់ប្រចាំថ្ងៃ ។ អ្នកជំនាញអាហារូបត្ថម្ភនៃប្រទេសនេះបានណែនាំឱ្យកុមារទទួលទានទឹកដោះគោដើម្បីលូតលាស់រាងកាយបានល្អ ហើយមនុស្សធំគួរទទួលទឹកដោះគោដើម្បីការពារសុខភាព និងធ្វើឱ្យឆ្អឹងរឹងមាំល្អ ។ ការទទួលទានទឹកដោះគោមួយកែវជាប្រចាំក្នុងមួយថ្ងៃ អាចចាត់ទុកថាជារបបអាហាពេញលេញរបស់មនុស្សម្នាក់ៗ ។

បន្ថែមពីហេតុផលខាងលើ តើមានមូលហេតុអ្វីខ្លះដែលមនុស្សគួរទទួលទានទឹកដោះគោជារៀងរាល់ថ្ងៃ ? ខាងក្រោមនេះជាហេតុផលប្រាំចំណុចសំខាន់ៗដែលម្តាយឪពុក អាណាព្យាបាល និងកុមារមិនគួរមើលរំលងពីគុណសម្បត្តិនៃទឹកដោះគោ ព្រមទាំងកែច្នៃទឹកដោះគោជាអាហារដ៏សំខាន់ ។
១. គួរទទួលទានទឹកដោះគោពេលព្រឹក ឬពេលល្ងាចមួយកែវ ៖ អ្នកជំនាញខាងវេជ្ជសាស្ត្រអាហារូបត្ថម្ភនៅប្រទេសឥណ្ឌាបានលើកឡើងថា ពេលវេលាទទួលទានទឹកដោះគោដែលល្អបំផុតសម្រាប់មនុស្សពេញវ័ញ គឺពេលយប់មុនពេលចូលគេង ហើយសំរាប់កុមារតូចគួរតែទទួលទាននៅពេលព្រឹកឱ្យបានទៀងទាត់ ។ ផឹកទឹកដោះគោស្រស់នៅពេលយប់អាចជួយដល់ប្រព័ន្ធរំលាយអាហារបានល្អ ធ្វើឱ្យអ្នកគេងលក់ស្រួលដោយសាររាងកាយបានស្រូបយកសារជាតិកាល់ស្យូមទឹកដោះគោ ។ បើមិនចង់ទទួលទានទឹកដោះគោពេលល្ងាច ហោចណាស់គួរទទួលទានពេលព្រឹកក៏បាន ។
២. ទទួលទានទឹកដោះគោស្រស់ជួយទៅដល់សុខភាព ៖ ទឹកដោះគោស្រស់ ជាអាហារថាមពលផ្ទុកទៅដោយសារធាតុចិញ្ចឹមជាច្រើន អាចជួយពង្រឹងឆ្អឹងឱ្យមានភាពរឹងមាំ ហើយវាក៏ជាប្រភពនៃប្រូតេអ៊ីន ជាតិកាល់ស្យូម វីតាមីនB១២ វីតាមីនD និងផូស្វ័រ ។ ការទទួលទានទឹកដោះគោជាប្រចាំមិនត្រឹមតែជួយបង្កើនភាពស៊ាំនៃរាងកាយរបស់អ្នកនោះទេ តែវាអាចជួយទប់ស្កាត់បញ្ហាចុកចុងដង្ហើមរបស់អ្នកផងដែរ ។

៣. ទទួលទានទឹកដោះគោក្នុងបរិមាណសមស្រប ៖ អ្នកប្រហែលជាអាចផឹកទឹកដោះគោពីរទៅបីកែវក្នុងមួយថ្ងៃ តែត្រូវចងចាំដែរថា អ្វីៗក៏ដោយប្រសិនបើទទួលទានហួស ឬលើសកម្រិតវាមិនល្អសម្រាប់សុខភាពនោះទេ ។ ប្រសិនបើទឹកដោះគោមានជាតិផ្អែមខ្លាំង អ្នកគួរកាត់បន្ថយមកផឹកត្រឹមតែមួយទៅពីរកែវបានហើយក្នុងមួយថ្ងៃ ព្រោះវាអាចធ្វើឱ្យអ្នកឡើងទម្ងន់ ប្រសិនបើអ្នកផឹកវាច្រើនហួសកម្រិត ។ ទឹកដោះគោដែលផឹកទៅមិនធាត់ ឬ Low-fat Milk ត្រូវទទួលទានក្នុងកម្រិតសមល្មមក្នុងមួយថ្ងៃ ពុំនោះទេនឹងមានផល រំខានដល់សុខភាព ។
៤. វិធីជួយឱ្យរសជាតិទឹកដោះគោកាន់ឆ្ងាញ់ក្នុងពេលទទួលទាន ៖ អ្នកអាចយកផ្លែស្វាយ ចេក ត្រសក់ស្រូវ និងផ្លែឈើផ្សេងទៀតមកលាយជាមួយទឹកដោះគោដើម្បីទទួលទាន ។ ប៉ុន្តែអ្នកមិនគួរយកផ្លែឈើទាំងឡាយណាដែលមានរសជាតិជូរមកលាយជាមួយទឹកដោះគោ ឬទឹកដោះគោជូរឡើយ ដោយសារផ្លែឈើទាំងនោះនៅពេលលាយជាមួយទឹកដោះគោ វាអាចឱ្យអ្នកឆាប់រលាកក្រពះ ធ្វើឱ្យមានជាតិពុលក្នុងខ្លួន បណ្តាលឱ្យពុកឆ្អឹង ក្អក ផ្តាសាយ និងអាឡែកហ្ស៊ីផ្សេងៗជាច្រើនទៀត ។ អ្នកអាចបន្ថែមរសជាតិថ្មីបែបធម្មជាតិ ឬអ្វីដែលផ្អែមៗ សូម្បីតែរមៀតក៏អ្នកអាចលាយជាមួយទឹកដោះគោបានដែរ ហើយសម្រាប់កុមារតូចៗដែលចូលចិត្តផឹកទឹកដោះគោ ម្តាយឪពុកអាចប្រើម្ស៉ៅសូកូឡាលាយ ដើម្បីធ្វើឱ្យរសជាតិទឹកដោះគោកាន់តែឆ្ងាញ់ ។
៥. គួរទទួលទានទឹកដោះគោឱ្យបានត្រឹមត្រូវ ៖ ទឹកដោះគោស្រស់ត្រជាក់ឬក្តៅសុទ្ធតែផ្តល់សារធាតុចិញ្ចឹមដល់រាងកាយរបស់អ្នក ឬប្រភេទទឹកដោះគោម្ស៉ៅ ប៉ុន្តែវិធីទទួលទានដែលត្រឹមត្រូវនោះ គឺអាស្រ័យទៅលើពេលវេលាដែលអ្នកទទួលទានវា ។ ប្រសិនបើអ្នកផឹកវានៅពេលថ្ងៃ អ្នកអាចជ្រើសរើសយកទឹកដោះគោក្តៅក៏បានត្រជាក់ក៏បាន ប៉ុន្តែប្រសិនបើអ្នកផឹកនៅពេលយប់មុនពេលចូលគេង អ្នកគួរតែញ៉ាំទឹកដោះគោក្តៅ ឬទឹកដោះគោក្តៅឧណ្ហៗ ។ ទទួលទានទឹកដោះគោត្រជាក់នៅពេលយប់មិនត្រឹមតែធ្វើឱ្យក្រពះរបស់អ្នកមានបញ្ហានោះទេ តែវាក៏អាចរំខានទៅដល់ដំណេករបស់អ្នកផងដែរ។

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍៥០កន្លែងសិក្សានៅសាកលវិទ្យាល័យខេមរៈថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/12/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅសាកលវិទ្យាល័យខេមរៈ តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត...

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/02/2026
ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/10/2024
វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប





































































