មនុស្សយន្តចិនបំបែកកំណត់ត្រាពិភពលោក ដោយដើរមិនឈប់ ១០៦គីឡូម៉ែត្រ

មនុស្សយន្តរាងដូចមនុស្ស ផលិតនៅប្រទេសចិន បានបំបែកកំណត់ត្រាពិភពលោក Guinness បន្ទាប់ពីបានបញ្ចប់ការដើរចម្ងាយ ១០៦,២៨៦ គីឡូម៉ែត្រ ដោយបានធ្វើដំណើរពីទីក្រុង SuZhou នៅយប់ថ្ងៃទី១០ ខែវិច្ឆិកា ទៅដល់ទីក្រុងសៀងហៃនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា។

បើតាមកាសែត China Daily បានឱ្យដឹងថា មនុស្សយន្តនេះ មានឈ្មោះថា A2 និងបានអភិវឌ្ឍដោយក្រុមហ៊ុន Agibot ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ។ ការធ្វើដំណើរក្នុងរយៈចម្ងាយឆ្ងាយ ដោយមិនអស់ថ្មបែបនេះ ព្រោះមនុស្សយន្ត A2 ត្រូវបានបំពាក់បច្ចេកវិទ្យា hot-swap ល្បឿនលឿនរបស់ Agibot A2 ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយកាសែតចិន Xinhua លោក Wang Chuang អនុប្រធានជាន់ខ្ពស់របស់ Agibot បានលើកឡើងថា លទ្ធផលនេះបង្ហាញពីភាពចាស់ទុំ ផ្នែកគ្រឿងបង្គុំមនុស្សយន្ត ក្បួនដោះស្រាយតុល្យភាពខួរក្បាល និងភាពធន់ ដែលបានចាក់គ្រឹះរឹងមាំ សម្រាប់ការដាក់ពង្រាយពាណិជ្ជកម្មទ្រង់ទ្រាយធំ។

ជាមួយនឹងការបំពាក់ម៉ូឌុល GPS ចំនួន ២, LiDAR និងឧបករណ៍ចាប់សញ្ញាជម្រៅអ៊ីនហ្វ្រារ៉េដ, មនុស្សយន្ត A2 មានសមត្ថភាពកំណត់ និងស្គាល់ពីស្ថានភាពស្មុគស្មាញ ដូចជា ភ្លើងស្តុប ផ្លូវតូចចង្អៀត និងចិញ្ចើមផ្លូវ ដែលមានមនុស្សច្រើន ហើយមានសមត្ថភាពស្វែងយល់ពីស្ថានភាពនេះ ទាំងយប់ ទាំងថ្ងៃ។

មនុស្សយន្តនេះ បានដើរឆ្លងកាត់ផ្លូវកៅស៊ូ ផ្លូវក្រាលឥតការ៉ូ ស្ពាន និងផ្លូវជម្រាល ព្រមទាំងបានគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួន។

គួរបញ្ជាក់ថា កាលពីខែមេសា មនុស្សយន្តចិន ក៏បានបំបែកកំណត់ត្រាមួយផងដែរ ដោយមនុស្សយន្តឈ្មោះ Tien Kung Ultra បង្កើតឡើងដោយ មជ្ឈមណ្ឌលនវានុវត្តន៍មនុស្សយន្តទីក្រុងប៉េកាំង បានចូលរួមក្នុងកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង ក្នុងរយៈចម្ងាយ ២១គីឡូម៉ែត្រ ដោយប្រើថេរវេលា ២ម៉ោង ៤០នាទី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ក្រសួង​អប់រំ ​ផ្តល់​កន្លែង​ស្នាក់​នៅ​ដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​៩០​នាក់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2026

ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​នឹង​ផ្តល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ទៅដល់​និស្សិត​នារី​ក្រីក្រ ​ឆ្នាំ​ទី​១​ ​ចំនួន​ ​៩០​ ​នាក់​ ​ឱ្យ​ស្នាក់​នៅ​មជ្ឈមណ្ឌល​អន្តេវាសិក​និស្សិត​នារី​របស់​ក្រសួង​ ​ដែល​មាន​ទីតាំង​

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...